គ្រោះថ្នាក់ ចរាចរណ៍១២លើកបណ្តាល​ឲ្យមនុស្សស្លាប់៨ និងរបួសធ្ងន់-ស្រាល១៣នាក់

217
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ គ្រោះថ្នាក់ ចរាចរណ៍ ១២លើក គិតពីរសៀល ម៉ោង២ ថ្ងៃទី២៥ ដល់ម៉ោង ២រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៩ បណ្តាល ឲ្យ មនុស្ស ស្លាប់ ៨( ស្រី ៣ នាក់ ) និង បាន បង្ក ឲ្យ មាន របួសធ្ងន់ – ស្រាល ១៣ នាក់ ( ស្រី ២ នាក់ ) ។

យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានបញ្ជាក់ ទៀតថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ជាច្រើនគ្រឿង ក្នុងនោះមានម៉ូតូ, រថយន្តតូច-ធំ និងយានផ្សេងៗជាច្រើនគ្រឿងទៀត ។

រីឯមូលហេតុបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ , មិន គោរព សិទ្ធ បត់មិន ប្រកាន់ស្តាំជាដើម ។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ២១ នាក់ នៅ ថ្ងៃទី ២៦ ខែធ្នូ នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១២ លើក ៕

ទីតាំងផ្សាយពាណិជ្ជកម្ម