មន្ត្រីនិងកម្លាំងបានចុះបង្ក្រាប​ចលនាជនអាណាធិបតេយ្យដែល​លើកគ្នាចាប់ដីរដ្ឋនិងដីឯកជននៅ​ស្រុកអូរជ្រៅនិងស្រុកស្វាយចេក​ហើយ

299
ចែករម្លែក

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ មន្ត្រីអាជ្ញាធរ សមត្ថកិច្ចនិងកងកម្លាំងចម្រុះនៃគណៈបញ្ជាការខេត្តបន្ទាយមានជ័យ បានចាត់វិធានក្តៅដោយចុះបង្ក្រាបចលនាជនអាណាធិបតេយ្យ មកពីប្រភពជាច្រើនដែលលើកគ្នាចាប់ដីរដ្ឋ និងដីឯកជននៅស្រុកអូរជ្រៅនិងស្រុកស្វាយចេកហើយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ង៉ោ ម៉េង ជ្រួន អភិបាលរងខេត្ត លោកលី សុវណ្ណារឹទ្ធុ អភិបាលស្រកអូរជ្រៅ លោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេក បានដឹកនាំក្រុមការងារចម្រុះខេត្ត ស្រុក និងមេបញ្ជាការង ស្នងការរង កងកម្លាំរាជអាវុធហត្ថ កងកម្លាំងនគរបាល ចុះទប់ស្កាត់ក្រុមជនអនាធិបតេយ្យ ដែលចូលរុករាននិងបោះបង្គោលសាងសង់ខ្ទម អនាធិបតេយ្យនៅលើដីទ្រព្យសម្បត្តុិរដ្ឋនិងដីទ្រព្យសម្បត្តិឯកជន(មានប័ណ្ណសម្គាល់កម្មសិទ្ធិលើអចលនវត្ថុស្របច្បាប់ )នៅទីតាំងភូមិសាស្ត្រ ភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ជាប់ព្រំប្រទល់ ជាមួយឃុំស្លរក្រាម ស្រុកស្វាយចេក ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងពេលដឹកនាំប្រតិបត្តិការក្តៅគគុកនោះ គឺដើម្បីទប់ស្កាត់ បង្ក្រាបអំពើអាណាធិបតេយ្យ ហើយមានចេតនាមើលស្រាលនិងបន្សាបឥទ្ធិពលអំណាចអាជ្ញាធរមានសមត្ថកិច្ចសាធារណះ ដោយបង្ករការលំបាក់ដល់មន្ត្រីនិងប្រជាពលរ លោកបានផ្ញើសារអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមឈប់ធ្វើសកម្មភាព រុកទន្ទ្រានចាប់ដីកម្មសិទ្ធិជនស្រប់ច្បាប់របស់ជាពលរដ្ឋ និងដីរដ្ឋទៀត ។
ពិសេសនោះសូមបងប្អូនពលរដ្ឋកុំជឿការឃោសនា ការបោកប្រាស់ផ្សេងៗរបស់ ក្រុមមេខ្យល់ និងមេខ្លោង ។

សូមរំលឹកថា ពលរដ្ឋស្លៀកពាក់សុីវិល និងស្លៀកពាក់ដូចកងទ័ពខ្លះ(ជនអាណាធិបតេយ្យ) មកពីច្រើនប្រភព ច្រើនក្រុមមានមគពីខេត្តកំពត កំពង់ធំ សៀមរាប ប៉ៃលិន បាត់ដំបងនិងពីខេត្តបន្ទាយមានជ័យ រួមទាំងនៅឃុំសឹង្ហស្រុកអូរជ្រៅ មកពីក្រុងសិរីសោភ័ណ មកពីឃុំនានាក្នុងស្រុកស្វាយចេក។

ពួកគេបានមកតាមបំផុសអោយមកចាប់រំលោភកាន់កាប់ដីនៅចំណុចដីរដ្ឋនៃស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើតាបែន២ស្ថិតក្នុងភូមិសាស្ត្រឃុំសឹង្ហរ ស្រុកអូរជ្រៅ ឃុំស្លក្រាមនិងឃុំតាបែនស្រុកស្វាយចេក នាពេលនេះផងនិងពីដើមឆ្នាំ២០១៩មកផង ។

ដីរដ្ឋនៃស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើតាបែន២ មានទំហំ៥.០០០ហិចតាប្លាយ ប៉ុន្តែបានកាត់ឆ្វៀលស្បែកខ្លាជូនពលរដ្ឋអាស្រ័យផលជាក់ស្តែងនិងធ្វើប្លង់ដីជូនក្នុងបទបញ្ជាបប០១នៃគោលនយោបាយចាស់សកម្មភាពថ្មីរបស់រាជរដ្ឋាភិបាលកាលពីឆ្នា២០១២ អស់ភាគច្រើន ។

ហើយនៅសល់តែ១.៤០០ហិចតាដែលគ្រប់គ្រងដោយរដ្ឋនិងប្រគល់អោយដៃគូដាំព្រៃឈើ ដាំកោស៊ូ និងដាំដំណាំកសិ ឧស្សាហកម្មឡើងវិញ។ ប៉ុន្តែពីខែមីនាឆ្នាំ២០១៩មក ដីរដ្ឋនេះបានរងការចូលទន្ទ្រានរានកាន់កាប់ដោយខុសច្បាប់ពីក្រុមជនអាណាធិបតេយ្យជាច្រើនក្រុម ។

ជនអាណាធិបតេយ្យទាំងនោះ បានបន្សាបឥទ្ធិពលអំណាចអាជ្ញាធរមានសមត្ថកិច្ចសាធារណៈ ដោយពួកគេធ្វើអ្វីៗស្រេចតែចិត្ត ហើយតាំងតំបន់អប្បគមន៍។ ជនទាំងនោះបានលើកគ្នាចាប់ដី ដោយនាំគ្នាវាស់វែងបែងចែក បោះបង្កោល សង់រោង សង់ខ្ទមរាប់រយពាន់លើទីតាំងដីរដ្ឋនិងដីឯកជនច្រើនទីតាំងនៃភូមិសាស្ត្រខាងលើ។

មន្ត្រីពាក់ព័ន្ធ ក៏ដូចពលរដ្ឋ សមត្ថកិច្ចនិងការស្រាវជ្រាវនានាបានចង្អុរបង្ហាញថា មេខ្លោងបំផុសពលរដ្ឋមកចាប់ដីរដ្ឋនិងដីឯកជននៅស្រុកស្វាយចេកនោះ គឺលោកតួ ធានទឺ ទីប្រឹក្សាអ្នកធំនៅក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍កសិកម្មនិងជនបទ។

និងក៏មានមេខ្យល់ដូចជាលោកតួ សិញហិញ (ប្អូនលោកតួ ធានទឺ) លោកកើត ណូត លោកនីវ ឡង លោលអឿ បារាំង (អតីតសមាជិកក្រុមប្រឹក្សាខេត្ត បច្ចុប្បន្នទីប្រឹក្សាអ្នកធំ ) លោកមុយ ឃឹត ចាន់រីុ អតីតអភិបាលរងស្រុក……..ជាដើម ។

មេខ្លោង និងមេខ្យល់ទាំងនោះបានបំផុសអោយពលរដ្ឋ កងទ័ព កងនគរបាល មន្ត្រីរាជការចូលនិវត្តន៍លើកគ្នាមកចាប់ដីដូចខាងលើក្នុងរូបមន្តយកជាដីលំនៅឋាន,ដីបង្កបង្កើនផលក្នុងទំហំផ្សេងៗ៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម