​ចាប់បាន​សាច់សត្វ​ជ្រូកព្រៃ​៣៣​គីឡូក្រាម​យកទៅ​ដុតចោល​

235
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​ជនសង្ស័យ​ម្នាក់​បាន​លួច​ដឹក​សាច់សត្វ​ជ្រូកព្រៃ​ចំនួន​៣៣​គីឡូក្រាម​តាម​ម៉ូតូ​ហើយ​ត្រូវ​កម្លាំង​ឧ​ទ្យា​នុ​រក្ស​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ឃាត់ខ្លួន​ស្ថិតនៅ​ចំណុច​ភូមិ​ឡា​កាយ​ឃុំ​ថ្មកែវ​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៩​។​
សមត្ថកិច្ច​ខាងលើ​បាន​បញ្ជាក់ថា​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​បាន​ត្រូវបាន​ជំនាញ​អាជ្ញាធរ​ឃុំ​ធ្វើ​កិច្ចសន្យា​ណែនាំ​អប់រំ​ឱ្យ​ឈប់​ប្រព្រឹត្ត​បទល្មើស​តទៅទៀត​និង​ដោះលែង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​ក៏ប៉ុន្តែ​សាច់សត្វ​ជ្រូកព្រៃ​ដែល​ដកហូត​បាន​ត្រូវ​យកទៅ​ដុត​កម្ទេចចោល​ភ្លាមៗ​ទាំងអស់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម