បុរី​ភ្នំពេញ​ថ្មី​~​រៀបចំ​ពិធី​ក្រុង​ពាលី បើក​ការដ្ឋាន​សាងសង់​គម្រោង​ថ្មី អេ​លី​ត​ផាក​១​និង​២ ជាមួយនឹងការបញ្ចុះតម្លៃពិសេស

375
ចែករម្លែក

ដោយៈក្រុមហ៊ុន/ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី សៅរ៍ ទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ ខាងមុខនេះ បុរី​ភ្នំពេញ​ថ្មី​រៀបចំ​ពិធី​ក្រុង​ពាលី ចុះ​បឋមសិលា បើក​ការដ្ឋាន​សាងសង់​គម្រោង​ថ្មី អេ​លី​ត​ផាក​ទី​១ និង​ទី​២ ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​ព្រៃទា សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ក្រុងភ្នំពេញ លើ​ផ្ទៃដី​សរុប ទំហំ​សរុប​ប្រមាណ​២៥​ហិតា ដែលមាន​ផ្ទះ​សរុប​ជិត​ជិត ១.០០០​ខ្នង (​ក្រោយ​សា​សា​សង្កាត់​ក្រាំងធ្នុង​) ។
គម្រោង​ថ្មី​នេះ ដែល​ស្របតាម​ស្តង់ដារ​មិន​ធ្លាប់មាន ក្រុមហ៊ុន​បាន​ខិតខំ​រៀបចំឡើង​ដោយ​ជ្រើស​រើសយក ទីតាំង​សម្រាប់​លក់​ដែលមាន​ភូមិសាស្ត្រ​ល្អ នៅក្នុង​តំបន់​ដែលមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នាពេល​បច្ចុប្បន្ន និង​ពេល​មុខ ជាពិសេស​គម្រោង​បុរី​ភ្នំពេញ​ថ្មី​នេះ​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ ៩២ (​ឬ​ផ្លូវ​ក្រាំ​ជ្រៃ​) ចេញពី​ពី​ផ្សារ​ទំនើប​អ៊ី​អន​ទី​២ ដែលមាន​ចំងាយ​ប្រមាន​ត្រឹមតែ​បី​គីឡូ​មែត្រ ហើយ​ផ្លូវ​នេះ​ត​ភ្ជាប់​ជាមួយ​ផ្លូវ​លេខ ២០១១ ឬ​ផ្លូវ​ឩ​ក​ញ៉ា​ទ្រី​ហេង រហូតដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែលជា​ផ្លូវ​យុទ្ធសាស្ត្រ ដែល​អាចជួយ​សម្រួល​ចរាចរ​ណ៍ ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​សែន​សុខ ខណ្ឌទួលគោក ខណ្ឌ​ឬ​ស្សី​កែង និង​តំបន់​ជុំវិញ​ក្នុងការ​ធ្វើតំណើរ​ចេញ​ចូលទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឬ​ផ្លូវជាតិ​លេខ​៣ ទៅ​ទី​រួម​ខេត្តកំពត និង​លេខ​៤ ខេត្ត​ព្រះ​ស៊ី​ហ​នុ​។

​ក្រុមហ៊ុន​បានរៀបចំ​តាម​មាត្រដ្ឋាន​លំនៅដ្ឋាន​រស់នៅ​ដ៏​ល្អ​រួច​ជា​ស្រាច់​ដោយមាន​ការ ចាក់​ផ្លូវ​បេតុង​ធំ​ទួ​លាយ ត​ភ្ជាប់​ប្រព័ន្ធ​ទឹក ប្រព័ន្ធ​ភ្លើង ប្រព័ន្ធ​លូ ដែល​អម​ទៅដោយ​សួនច្បារ​មាន​ដើមឈើ​ធំៗ​ស្រស់បំព្រង និង ហេដ្ឋារចនាសម្ព័ន្ធ​មាន​សភាព​ធំ​ទូលាយ​។ បុរី​ភ្នំពេញ​ថ្មី​~​អេ​លី​ត​ផាក​១ និង​២ មាន​លក់ ផ្ទះល្វែង វីឡា​កូនកាត់ វីឡា​ភ្លោះ វីឡា​ឃ្វី​ន និង វីឡា​ឃី​ង និង​ដី​ឡូ​តិ៍​ទំហំ​២០​ម x៣០​ម ។ សម្រាប់​អតិថិជន​ដែល​កក់​ផ្ទះ​១​ល្វែង​ថ្ងៃនេះ​នឹង​ទទួលបាន​នូវ​ការបញ្ចុះ​តម្លៃ៩ភាគរយ ភ្លាម និង បញ្ចុះ​បន្ថែម ៣.០០០ដុល្លារ, ៥.០០០ដុល្លារនិង១០.០០០ដុល្លារសម្រាប់​ផ្ទះ​វីឡា​កូនកាត់ វីឡា​ភ្លោះ និង វីឡា​ទោល ។ រួសរាន់​ឡើង​! ទំនាក់ទំនង​ទូរ​ស័​ព្ទ០១២​ ៧១៩ ៥៥៩ , ០១២ ៩៣៣ ៦៦៦, ០១២ ២៦០ ១២៣៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម