​កម្មវិធី​រត់​ថ្មើរជើង​ក្រោម​ប្រធានបទ​”​រត់​ដើម្បី​ជីវិត​កុមារ​នៅ​កម្ពុជា​ឆ្នាំ​២០១៩”

277
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​: កម្មវិធី​រត់​ថ្មើរជើង​ក្រោម​ប្រធាន​ប​”​រត់​ដើម្បី​ជីវិត​កុមារ​នៅ​កម្ពុជា​ឆ្នាំ​២០១៩” ក្នុង​រយៈ​ចម្ងាយ​ជាង​៣០០​គីឡូម៉ែត្រ​ប្រមូល​ថវិកា​បាន​ចំនួន​៥៥.០០០​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ដ​សៀមរាប ។​

​លោក​នឹម​ឈុ​ន្នី​ជា​អ្នក​ផ្ដួចផ្ដើម​កម្មវិធី​រត់​ថ្មើរជើង​បានឱ្យដឹង​ថាក​ម្ម​វិធី​រត់​ថ្មើរជើង​នេះ​មាន​រយៈ​ចម្ងាយ​ជាង​៣១៤​គីឡូម៉ែត្រ​ដោយ​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​មកកាន់​ខេត្តសៀមរាប​ប្រើ​រយៈពេល​ចំនួន​១០​ថ្ងៃ​។​គឺ​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​១៥​រហូតដល់​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​ក្រោម​ប្រធានបទ​”​រត់​ដើម្បី​ជីវិត​កុមារ​នៅ​កម្ពុជា​ឆ្នាំ​២០១៩”​ដែល​គាំទ្រ​ដោយ​មន្ទីរពេទ្យ​កុមារ​អង្គរ​ក្នុង​គោលបំណង​ប្រមូល​ថវិកា​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត និង​ក្រៅ​ប្រព័ន្ធ​។

​លោក​បានឱ្យដឹង​ទៀតថា​ចំនួន​ទឹកប្រាក់​បរិច្ចាគ​ពី​សប្បុរសជន​សរុប​គិត​មកដល់​ពេលវេលា​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​រត់​ដើម្បី​ជីវិត​កុមារ​កម្ពុជា​២០១៩​មាន​ចំនួន​៥៥.០០០​ដុល្លារ​អាមេរិក​លើ​គម្រោង​រៃអង្គាសប្រាក់​ពី​សាធារណៈជន​ចំនួន​១០​ម៉ឺន​ដុល្លារ​។​ដោយ​ទទួលបាន​ពី​បងប្អូន​គ្រប់ទិសទី​ទាំង​ក្នុង​និង​ក្រៅប្រទេស​រួមមាន​សប្បុរសជន​ឯកជន​អង្គការ​ផ្សេងៗ​ក្រុមហ៊ុន​ឯកជន​មួយចំនួន​ខណៈដែល​ទឹកប្រាក់​បរិច្ចាគ​ពី​គ្រប់​ប្រព័ន្ធ​ទាំង​អន​ឡាញ​និង​ខាងក្រៅ នៅតែ​បន្ត​រហូតដល់​ពាក់កណ្តាល ខែមករា ឆ្នាំ​២០២០ ដើម្បី​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ដ​សៀមរាប ។

​លោក បានឱ្យដឹង​បន្ថែមទៀតថា មន្ទីរពេទ្យ​កុមារ​អង្គរ គឺជា​មន្ទីរពេទ្យ​មិន​ស្វែងរក​ប្រាក់ចំណេញ មាន​បេសកកម្ម​លើកកម្ពស់​សុខុមាលភាព​កុមារ​កម្ពុជា​គ្រប់រូប​ដោយបាន​ផ្តល់នូវ​ការយកចិត្តទុកដាក់​ក្នុងការ​ពិនិត្យ​ព្យាបាល​។​ថែទាំ​សុខភាព​ដល់​កុមារ​កម្ពុជា​ប្រកបដោយ​ក្តីមេត្តា​ករុណា​អស់​រយៈពេល​២០​ឆ្នាំ​មកហើយ​ដោយ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៩​។​

​ខណៈ​បច្ចុប្បន្ន​មន្ទីរពេទ្យ​កុមារ​អង្គរ​បានក្លាយ​ខ្លួន​ទៅជា​មជ្ឈមណ្ឌល​មួយ​ផ្តល់ជូន​នូវ​សេវាកម្ម​ផ្នែក​សុខភាព​ប្រកបដោយ​គុណភាព​ខ្ពស់​និង​ជំនាញ​ឯកទេស​វិជ្ជាជីវៈ​ដល់​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា អមដោយ​ការប្តេជ្ញាចិត្ត​ក្នុងការ​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ​បន្ត​ពង្រីក​ការអភិវឌ្ឍន៍​សមត្ថភាព​ចំណេះដឹង​ទៅខាង​ក្រៅ​មន្ទីរពេទ្យ​ព្រមទាំង​ដើរតួនាទី​ជា​អង្គភាព​គំរូ​ដែលមាន​ភិ​បាល​កិច្ច​គណនេយ្យ​ភាពល្អប្រសើ​រ ៕S/

​រូបភាព​: កម្មវិធី​រត់​ថ្មើរជើង​ក្រោម​ប្រធានបទ រត់​ដើម្បី​ជីវិត​កុមារ​នៅ​កម្ពុជា​ឆ្នាំ ២០១៩​ដើម្បី​ប្រមូល​ថវិកា ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ដ​សៀមរាប​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម