​នគរបាល​ខណ្ឌ​សែន​សុខ​បង្ហាញមុខ​ក្រុម​បង្ក​ហឹ​ង្សា​បណ្តាលឱ្យមាន​អ្នកស្លាប់​ម្នាក់​

208
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ក្រោយពី​កើតមាន​រឿង​មនុស្ស​២​ក្រុម​បង្ក​ហឹ​ង្សា​វាយ​គ្នា​ទៅវិញទៅមក បណ្តាលឱ្យមាន​មនុស្ស​ម្នាក់​ស្លាប់ កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ ក្បែរ​ក្លិប​ហ្គោល​ឡាញ តាមផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​ក្រុមអ្នកលេង​បង្ក​ហឹ​ង្សា​ក្នុង​រឿង​ខាងលើ​បាន​រហូតដល់​៨​នាក់​នៅ​រសៀល​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​ក្រុមអ្នកលេង​ត្រូវបាន​បង្ហាញមុខ ក្រោម​ក្រសែភ្នែក​អ្នកសារព័ត៌មាន​ជិត​១០០​នាក់ ។​

​តាម​សមត្ថកិច្ច​បានឱ្យដឹងថា ជនរងគ្រោះ​ស្លាប់​ក្នុងករណី​បង្ក​ហឹ​ង្សា​ខាងលើ​មាន ឈ្មោះ គឹម ឈុនលី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ដឹក​ផលិតផល​អន​ឡាញ​។​ប្រពន្ធ​ឈ្មោះ ជា ដាលីន អាយុ​២០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ​មាន​ស្រុកកំណើត​ភូមិ​ព្រែក​ក្របៅ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​

​ប្រភព​បន្តថា​ក្រោយពី​កើតរឿង​មនុស្ស​២​ក្រុម​បង្ក​ហឹ​ង្សា​ដាក់គ្នា​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ក្រុមអ្នកលេង​បាន​៨​នាក់​ដកហូត​បាន​ម៉ូតូ​៥​គ្រឿង​នាំខ្លួន​ទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​។​រហូតមកដល់​រសៀល​ក្រុមអ្នកលេង​ត្រូវបាន​នគរបាល​បង្ហាញ​មុខ​ក្រោម​ក្រសែភ្នែក​អ្នកសារព័ត៌មាន​ជិត​១០០​នាក់ មុននឹង​បញ្ជូនទៅ​តុលាការ ៕S/​