ប៉ូលិស​បើក​ការស្រាវជ្រាវ​ស្វែងរ​ករណី​រថយន្តបុក​សិស្សស្រី​២​នាក់​ស្លាប់​នៅ​កោះដាច់

278
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់​ស្រាវជ្រាវ​ស៊ើបអង្កេត​តាម​ស្វែងរក​ចាប់ខ្លួន​អ្នកបើក​រថយន្តបុក​សិស្សស្រី​២​នាក់​ស្លាប់​នៅ​កោះដាច់ ខណ្ឌ​ជ្រោយចង្វា ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​

​កិច្ចប្រជុំ​បានធ្វើ​ឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​មន្ត្រី​នាយកដ្ឋាន​នគរ​បាលច​រា​ចរក្រសួងមហាផ្ទៃ មន្ត្រីនគរបាល​​ស្នងការដ្ឋាន​នគរបាល​ធានី​ភ្នំពេញ អធិការនគរបាល​ខ​ណ្ឌ​ជ្រោយចង្វា នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​កោះដាច់ និង​ស្នងការរង​ផងដែរ​។​

​ក្មេងស្រី​រងគ្រោះ​២​នាក់ ត្រូវ​រថយន្ត​យន្ត​បុក​កាលពី​យប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា​។​

​កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បញ្ជា​ឱ្យកម្លាំង​នគរបាល​គ្រប់ផ្នែក និង​គ្រប់​ជំនាញ​ត្រូវតែ​តាម​ស្វែងរក​ចាប់ខ្លួន​ជនបង្ក ដើម្បី​យកមក​ផ្ទា​ទោស​តាមផ្លូវ​ច្បាប់​។​

​ករណីនេះ​ជា​ប្រធានបទ​ក្តៅគគុក​ក្នុង​ការផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​វាយប្រហារ​មកលើ​សមត្ថ​កិច្ច ខណៈដែល​សមត្ថកិច្ច​បា​ន​និង​មមាញឹក​ក្នុងការ​ស្រាវជ្រាវ​ស៊ើបអង្កេត​តាម​ស្វែង​ចាប់​ជនបង្ក​។​

​អធិការនគរបាល​ខ​ណ្ឌ​ជ្រោយចង្វា នគរបាល​ប៉ុស្តិ៍​សង្កាត់​កោះដាច់ នគរបាល​ចរាចរ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ម្ចាស់​ទូកដ ដែលមាន​ការផ្សព្វផ្សាយ​រង​ការចោទប្រកាន់ថា បាន​ចម្លង​រថយន្ត​បង្ក​រត់គេចខ្លួន ក៏បាន​រាយការណ៍​អំពី​អង្គហេតុ​និង​ការស្រាវជ្រាវ​ពី​ពេល​កើតហេតុ​រហូតដល់​បច្ចុប្បន្ន​នេះ ក្រោយពី​ស្តាប់​របាយកាណ៍​នោះ​ហើយ​។

​កិច្ចប្រជុំ​ក៏បាន​សរុប វិភាគ​និង​មាន​ពន្លឺ​ខ្លះ ដើម្បី​បន្ត​នីតិវិធី​ឈាន​ស្វែងរក​ចាប់ខ្លួន​អ្នកបើករថយន្ត​បង្ក​។​

​សំណុំ​រឿងនេះ​គេ​រំពឹងថា នឹង​អាច​បំបែក​បាន​នៅពេល​ឆាប់ៗ​ខាងមុខ ដោយ​ជនបង្ក​មិនអាច​រត់គេចខ្លួន​ពី​សំណាញ់​ច្បាប់​នោះឡើយ​។​

​សូម​រំលឹកថា សិស្សស្រី​រងគ្រោះ​ទាំងពីរ មានឈ្មោះ ភ័​ណ្ឌ ភី​រ៉ា​ដា អាយុ​១២​ឆ្នាំ និ​ឈ្មោះ ខេន កូ​វ៉ា អាយុ​១៣​ឆ្នាំ បាន​រង​នឹង​ការបុក​ដោយ​រថយន្ត​ស្លាប់​ជាមួយគ្នា​ពេល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​រៀន​ភាសា​អង់គ្លេស​នា​វេលាយប់​ម៉ោង​ប្រមាណ​៧​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា​ ដែ​លក​ជាទី​ន្លែ​ង​មាន​សភាព​ស្ងាត់ជ្រងំ​។ ក្រោយ​កើតហេតុ​រថយន្ត​បង្ក បានបើក​រត់​គេចខ្លួនបាត់ ប៉ុន្តែ​បាន​បន្សល់ទុក​នូវ​វត្ថុតាង​រូបភាព​តាម​កាមេរ៉ា​សុវត្ថិភាព ក្នុងស្ថានភាព​យប់​ង​ងិ​ត​មិនអាច​ចាប់បាន​ផ្លាក​លេខ​រថយន្ត​សង្ស័យ​បង្ក​គឺ​រថយន្ត​ហាយ​ឡិន​ឌ័​រ​និង​រថយន្ត​អូ​ឌី​បានឡើយ​។ បន្ទាប់ពី​កើតហេតុ​ការណ៍​នោះ ហើយ​នគរបាល​ប៉ុ​ស្ថិ៍​រដ្ឋបាល​សង្កាត់​កោះដាច់ ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ និង​រាយការណ៍​ទៅ​ម្ចាស់​ទូកដ ដើម្បី​ចាប់​រថយន្ត​បង្ក​កុំឱ្យ​ឆ្លង​រត់គេច​។ ប៉ុន្តែ​ក្នុងស្ថានភាព​យប់​ង​ងិ​ត​រថយន្ត​បង្ក​បាន​បើក​រត់គេច​ដោយ​សុវត្ថិភាព​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម