រូបភាព​ផ្កាយរណប​ដែល​ប្រាប់​ពី​ព្រឹត្តិការណ៍​ព័ត៌មាន​ធំៗ​បំផុត​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ

523
ចែករម្លែក

​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ការប្រើប្រាស់​រូបភាព​ផ្កាយរណប​សម្រាប់ធ្វើ​សេចក្ដីរាយការណ៍​ព័ត៌មាន​បាន​កើនឡើង​ខ្លាំង​គួរឱ្យកត់សម្គាល់​។

​កត្តា​នេះ​បណ្ដាលមកពី​ការកើនឡើង​ចំនួន​ផ្កាយរណប​ពាណិជ្ជកម្ម​ដែល​បាន​ជួយ​កាត់បន្ថយ ច្រើន​នូវ​ការចំណាយ​លើ​រូបភាព​បែបនេះ និង​ភាពជឿនលឿន​ផ្នែក​បច្ចេក វិទ្យា​ដែល​ផ្តល់​រូបភាព ច្បាស់​ល្អ​ពី​តំបន់​នានា​ជុំវិញ​ពិភពលោក ដែល​លោកអ្នក​អាច​ទទួលបាន​តាម​ទូរស័ព្ទ​ភ្លាមៗ​។​

​ហើយ​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ថតរូប​ផ្កាយរណប​របស់​សហរ​ដ្ឋ​អាម៉េរិក​ដែលមាន​ឈ្មោះ ថា Maxar Technologies Inc បាន​បញ្ចេញ​រូបភាព​ផ្កាយរណប​ពី​ព្រឹ​ត្ត​ការណ៍​ព័ត៌មាន​ធំៗ​បំផុត មួយចំនួន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដែលមាន​ចាប់ពី​គ្រោះធម្មជាតិ សង្គ្រាម រហូតដល់​ការសាងសង់​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន Apple ដែលមាន​រាង​មូល​ដូច “​យានអវកាស​” នៅ​ក្រុង​ឃូ​ភើ​ទី​ណូ (Cupertino) រដ្ឋ​កាលីហ្វ័រ​ញ៉ា​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម