រអើល​នឹង​កូរ៉េខាងជើង​ពេក ទូរទស្សន៍​ជប៉ុន​រាយការណ៍​ខុស​ថា​កាំជ្រួច​កូរ៉េខាងជើង​ធ្លាក់​ខាងកើត​ជប៉ុន​

266
ចែករម្លែក

​ទូរទស្សន៍​ជប៉ុន​មួយ​បាន​ចេញ​ការព្រមាន​ខុស​កាលពី​ថ្ងៃ​២៧​ធ្នូ​ដោយសារតែ​បាន​រាយការណ៍​ថា កូរ៉េខាងជើង​បាញ់​កាំជ្រួច​មក​ធ្លាក់​នៅ​ចម្ងាយ​តែ​១៩០០​គីឡូម៉ែត្រ​​ពី​ឆ្នេ​រកោះ​ហុក​កៃដូ​របស់​ជប៉ុន​។​

​ដោយ​រង់ចាំ​និង​រអើល​អំពី​ការព្រមាន​ផ្តល់​«​កាដូ​ណូអែល​»​ពី​កូរ៉េខាងជើង​នោះ​ទូរទស្សន៍​NHK​បាន​អះអាង​ថា​កាំជ្រួច​មួយ​បាន​ធ្លាក់​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​​នៅ​ចម្ងាយ​១៩០០​គីឡូម៉ែត្រ​ខាងកើត​កោះ​ហុក​កៃដូ​។​តែ​ស្ថានីយទូរទស្សន៍​បាន​ដក​និង​កែ​តំរូវ​របាយការណ៍​របស់​ខ្លួន​ឡើង​វិញ​នៅ​២៣​នាទី​ក្រោយមក​។​

​ការព្រមាន​ខុស​នេះ​ត្រូវបាន​បញ្ជូន​ចេញ​នៅ​២២​នាទី រំលង​អធ្រា​ត​មាន​ន័យ​ថា​នៅ​ដើម​ថ្ងៃ​សុក្រ​ទី​២៧​ធ្នូ​។​នៅ​៤៥​នាទី ក្រោយ​ពាក់​កណ្តាលយប់ គេហទំព័រ​របស់​​ទូរទស្សន៍​ដដែល​និយាយថា របាយការណ៍​អំពី​ការបាញ់​កាំជ្រួច​ជា​របាយការណ៍​ខុស​។​

​ហេតុផល​នៃ​ការរាយការណ៍​ខុស​នេះ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ តែ​ពួក​អ្នកកា​ទូត​និង​សារព័ត៌មាន​បាន​រសាប់រសល់​ក្នុង​ចិត្ត​រង់ចាំ​មើល​កាដូ​ណូអែល​ដែល​​កូរ៉េខាងជើង​សន្យា​ជូន​អាម៉េរិក​នោះ​ជា​អ្វី​។​

​ការបាញ់​កាំជ្រួច​ធ្លាក់​នៅ​ចម្ងាយ​១៩០០​គីឡូម៉ែត្រ​ពី​កោះ​ហុក​កៃដូ មានន័យថា​កាំជ្រួច​របស់​កូរ៉េខាងជើង​នៅ​ពាក់កណ្តាល​ទៀត​ទៅ​ដល់​កោះ​ហា​វ៉ៃ​របស់​អាម៉េរិក​។​

​វី​ពី​ន ណារ៉ាង សាស្ត្រ​ចារ្យ​ខាង​ការសិក្សាសន្តិសុ​ខនៅស​ក​ល​វិទ្យាល័យ​MIT​បាន​ព្រមាន​ថា គ្រោះថ្នាក់​នៃ​ការព្រមាន​ខុស ដំបូង​វា​ចែករំលែក​ព័ត៌មាន​ខុស តែ​ក្នុង​​កាលៈទេសៈ​ពិ​សស​នេះ ការព្រមាន​ខុស​ដូចនេះ​អាច​បង្ក​សង្គ្រាម​។​

​សូមបញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៨ NHK​ក៏​បាន​រាយការណ៍​ខុស​អំពី​ការបាញ់​កាំជ្រួច​របស់​កូរ៉េខាងជើង​ផងដែរ​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម