រដ្ឋមន្ត្រីការបរទេស​បូ​លី​វី​ថា​បណ្តឹង​របស់​ម៉ិចស៊ិកូ​ទៅ​តុលាការ​អន្តរជាតិ ជា​កំហុស​

271
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​បូ​លី​វី​បាន​ច្រាន​ចោល​ការអះអាង​របស់​ម៉ិក​ស៊ិក​ដែល​ថា​ខ្លួន​បាន​បង្កើន​វត្តមាន​ប៉ូលិស​របស់​ខ្លួន​នៅ​ខាងក្រៅ​ស្ថានទូត​​របស់ខ្លួន នៅ​ទីក្រុង​ឡា ប៉ា និង​កំពុង​បំភិតបំភ័យ​អ្នកការទូត​របស់​ខ្លួន ដោយ​និយាយ​ថា​ម៉ិក​ស៊ិក​បានស្នើ​ការគាំទ្រ ពី​ប៉ូលិស​ហើយ​ថា​ខ្លួន​នឹង​មិន​រំលោភ​​លើ​ពិធីសារ​អន្តរជាតិ​ឡើយ​។​

​លោកស្រី ការេ​ន ឡុង​ហ្ការិក រដ្ឋមន្ត្រីការបរទេស​បូ​លី​វី​បាន​និយាយ​ថា​បណ្តឹង​របស់​ម៉ិក​ស៊ិក​ទៅ​តុលាការ​យុត្តិធ​ម៌អន្ត​រ​ជាតិ​ដើម្បី​ការពារ​ទីតាំង​អគារ​ការទូត​​របស់​ខ្លួន​នៅ​ប្រទេស​បូ​លី​វី​គឺជា​កំហុស​មួ​យ​និង​ជា​ការ​យល់​ខុស​លើ​ច្បាប់​ហើយ​បណ្តឹង​នេះ​គួរតែ​ត្រូវបាន​ដកចេញ​។​

​លោកស្រី បាន​និយាយប្រាប់​ក្រុង​អ្នកកាសែត​នៅ​ក្រុង​ឡា ប៉ា ថា​”​គ្មាន​នរណាម្នាក់​អាច​ដាក់​ពាក្យបណ្តឹង​ចំពោះ​អង្គ​ហេតុ​ដែល​មិន​មាន​ភស្តុតាង​នោះ​ទេ​​ហើយ​ក៏​គ្មាន​អ្នកណា​ម្នាក់​អាច​ត្រូវបាន​គេ​ប្តឹង​ពី​បទ​ដែល​ពួកគេ​មិន​បាន​ប្រព្រឹត្ត​នោះ​ផង​ដែរ​” ។​

​លោក​ស្រី​និយាយថា រដ្ឋាភិបាល​របស់​ប្រធានាធិបតី​បូ​លី​វី លោកស្រី​ជី​នី​ន អាណេស​គោរព​សន្ធិសញ្ញា​អន្តរជាតិ​នៃ​អនុសញ្ញា​ក្រុង​វី​យែន​ស្តីពី​ទំនាក់ទំនង​ការទូត​​ហើយ​ដូច្នេះ​កង​សន្តិសុខ​ជាតិ​នឹង​មិន​ដែល​ចូល​អគារ​ការទូត​ដោយ​គ្មាន​ការអនុញ្ញាត​ជាមុន​នោះទេ​”​។​

​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស បាន​និយាយ​ថា​ម៉ិក​ស៊ិ​ក​បាន​ស្នើសុំ​ចំនួន​២ ដង អោយ​ប៉ូលិស​បូ​លី​វី​ជួយ​ការពារ​ស្ថានទូត​របស់​ខ្លួន​នៅ​ទីក្រុង​ឡា​ប៉ា​នៅ​ថ្ងៃទី​ ១៩ និង ២៩ ខែវិច្ឆិកា ចំ​ពេល​មាន​ការព្រួយបារម្ភ​អំពី​ការតវ៉ា​នៅ​ខាងក្រៅ​ស្ថានទូត​នោះ​។​

​ប្រធានាធិបតីម៉ិក​ស៊ិក លោក បាន​ផ្តល់​សិទ្ធិ​ជ្រកកោន​នយោបាយ​ដល់​អតីត​ប្រធានាធិបតី​បូ​លី​វី​លោក​អេ​វ៉ូ ម៉ូ​រ៉ាល់​បន្ទាប់​ពី​លោកបា​នលាឈ​ប់​ពី​តំណែង​​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ដោយសារ​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រទេស​បូ​លី​វី​នេះ​៕​ដោយ​៖​សុខា​/sn

​លោកស្រី​ការេ​ន ឡុង​ហ្ការិក រដ្ឋមន្ត្រីការបរទេស​បូ​លី​វី​

ទីតាំងផ្សាយពាណិជ្ជកម្ម