អាម៉េរិក​បញ្ជូន​យន្តហោះ​ឈ្លប​យកការណ៍​៤​គ្រឿង​ទៅ​តាមដាន​សញ្ញា​ពី​កូរ៉េខាងជើង​តែ​អត់​មាន​ឃើញ​អ្វី​សោះ​

303
ចែករម្លែក

​កូរ៉េខាងជើង​មិនបាន​ជូន​«​កាដូ​បុណ្យ​ណូអែល​»​ដ៏​ភ្ញាក់ផ្អើល​ដែល​ខ្លួន​បាន​គំរាម​ជូន​សហរដ្ឋ​អាម៉េរិក​នោះ​ក្នុងអំឡុងពេល​បុណ្យ​ណូអែល​នេះ​ទេ បន្ទាប់​ពី​សហរដ្ឋ​អា​​ម៉េ​រិក​បាន​បញ្ជូន​យន្តហោះ​ឈ្លប​យកការណ៍​៤​គ្រឿង​ទៅ​កាន់​ឧបទ្វីប​កូរ៉េ​ដើម្បី​តាមដាន​និង​ចាប់​សញ្ញា​នៅ​កូរ៉េ​ខាងជើង​តាំងពី​មួយ​ថ្ងៃមុន​បុណ្យ​ណូអែល​ចំពេល​​មាន​ការភ័យខ្លាច​ថា កូរ៉េខាងជើង​ជា​សាកល្បង​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​មួយ​។​

យន្តហោះ​ឈ្លបយកការណ៍​៤​គ្រឿង​របស់​អាម៉េរិក​បាន​ហោះ​លើ​ឧបទ្វីប​កូរ៉េ ចំ​ពេល​មាន​ការបារម្ភ​ថា កូរ៉េខាងជើង​អាច​សាកល្បង​កាំជ្រួច​សំរាប់​ជា​កាដូ​បុណ្យ​ណូអែ​​ល​នៅមុន​ដំណាច់ឆ្នាំ​

​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុន​ហាប់​បាន​រាយការណ៍​ថា យន្តហោះ​ឈ្លបយកការណ៍​អាម៉េរិក​បាន​ហោះ​បំពេញ​បេសកកម្ម​របស់​វា​នៅ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ​។​យន្តហោះ​ទាំង​​នោះ​រួមមាន​RC-135W Rivet Joint, E-8C, RQ-4 Global Hawk និង RC-135S Cobra Ball ដែល​បាន​ធ្វើ​បេសកកម្ម​លើ​ឧបទ្វីប​កូរ៉េ​បែប​មិន​ធម្មតា​ក្នុង​​ពេល​ជាមួយគ្នា​។​

​យន្តហោះ​មួយ​ក៏​បាន​ហោះ​លើ​សមុទ្រ​ខាងកើត ជិត​ខ្សែ​បន្ទាប់​ខណ្ឌ​ព្រំដែន​ទឹក​កូរ៉េ និង​បាន​វិល​មក​កាន់​មូលដ្ឋាន​របស់​វា​នៅ​ជប៉ុន​វិញ​កាលពី​ថ្ងៃ​២៥​ធ្នូ​។​

​ប្រធានាធិបតី​ត្រាំ កាលពី​ថ្ងៃ​អង្គារ បាន​ច្រានចោល​ការ​គំរាម​ពី​កូរ៉េ​ខាងជើង​និង​លោក​បាន​និយាយ​លេងសើច​ថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​អាច​​បញ្ជូន​អោយ​លោក​នូវ​«​កាដូ​ជា​ថូផ្កា​ល្អាត​មួយ​» ជំនួស​អោយ​ការសាកល្បង​កាំជ្រួច​។​

​លោក​បាន​បន្តទៀតថា «​យើង​នឹង​ឃើញ​អ្វី​ជា​កាដូ​ដ៏​ភ្ញាក់ផ្អើល​នោះ ហើយ​យើង​នឹង​ដោះស្រាយ​វា​ដោយ​ជោគជ័យ​ណាស់ ។​ចាំ​មើល​អ្វី​នឹង​កើតឡើង​»​។​

​នៅពេល​សហរដ្ឋ​អាម៉េរិក​បន្ត​តាមដាន​កូរ៉េខាងជើង​ដើម្បី​ស្វែងរក​សញ្ញា​នៃ​កាដូ​ណូអែល​ដ៏​ភ្ញាក់ផ្អើល​នោះ គំនូរព្រាង​មួយ​បាន​ផ្តល់​នូវ​គ្រោះកាច​ដែល​អាច​កើត​​មាន​បើសិនជា​មាន​ការផ្ទុះ​នុយគ្លេអ៊ែរ​មួយ​នៅ​បណ្តា​ទីក្រុង​អាម៉េរិក​។​

​ផែនទី​ដែល​មានឈ្មោះ​ថា NukeMap​អាច​អោយ​គេ​ដឹង​អំពី​ការខូចខាត​បើសិនជា​គ្រាប់បែកនុយគ្លេអ៊ែ​រណា​ត្រូវ​បាន​ទម្លាក់​លើ​ទីក្រុង​ណាមួយ​នៅ​អាម៉េរិក​។​​ដោយ​យក​គ្រាប់បែកបរមាណូ​នៅ​ក្រុង​ហ៊ី​រ៉ូស៊ី​ម៉ាជា​ឧទាហរណ៍ មនុស្ស​ជាង​៤២០.០០០​នាក់​នឹង​ស្លាប់ បើសិនជា​ការផ្ទុះ​គ្រាប់បែក​កំលាំង​១៥​គីឡូតោន​ណាមួយ​កើត​​ឡើង​នៅ​ទីក្រុង​ញូវយ៉ក​និង​១​សែន​នាក់​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។​

​ការបញ្ចេញ​ផែនទី​នេះ​កើតឡើង​ចំពេល​កូរ៉េខាងជើង​គំរាម​ជូន​កាដូ​ណូអែល​ដល់​អាម៉េរិក និង​បាន​ព្រមាន​ថា ពេលវេលា​សំរាប់​សង្គ្រោះ​កិច្ចពិភាក្សា​នុយគ្លេអ៊ែរ​​ជិត​អស់​៕​ប្រែ​សម្រួល​៖​វាសនា​

ត្រា​៖ វា​អាច​ជា​កាដូ​ល្អ​មួយ​។​វា​អាច​ជា​ថូផ្កា​ស្អាត​មួយ ជំនួស​អោយ​ការសាកល្បង​កាំជ្រួច

ទីតាំងផ្សាយពាណិជ្ជកម្ម