១៥​នាក់​ស្លាប់​និង​៦៦​នាក់​រងរបួស​ក្នុងការ​ធ្លាក់​យន្តហោះ​នៅ​កា​ហ្សាក់​ស្ថាន​

285
ចែករម្លែក

​យន្តហោះ​កា​ហ្សាក់​ស្ថាន​មួយ​ជាមួយនឹង​មនុស្ស​៩៨​នាក់​នៅក្នុង​នោះ​បាន​ធ្លាក់​ក្រោយ​ចេញដំណើរ​បាន​បន្តិច​កា​លពី​ថ្ងៃ​សុក្រ​ទី​២៧​ធ្នូ ដោយ​សម្លាប់​មនុស្ស​យ៉ាង​​តិច​១៥​នាក់ ។​មនុស្ស​៦៦​នាក់​ផ្សេង​ទៀត​រងរបួស និង​៥០​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​The Bek Air បាន​បុក​របង​ថ្ម និង​អាគារ​កំពស់​២​ជាន់​មួយ​បន្ទាប់​ពី​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ អាល់​ម៉ា​ទី​​ហើយ​ធ្លាក់​មក​ក្រោម​វិញ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន អាជ្ញាធរ​អាកាសយានដ្ឋាន​បាន​និយាយថា​មិន​មាន​អគ្គិភ័យ និង​ប្រតិបត្តិការ​ជួយសង្គ្រោះ​មួយ​ត្រូវ​​បាន​ធ្វើឡើង​ភ្លាម​ក្រោយ​កើតមាន​ឧបទ្ទវហេតុ​។​

​ផ្ទៃមេឃ​ក្នុងពេល​ធ្លាក់​មាន​ភាព​ស្រឡះ​ល្អ តែ​សីតុណ្ហភាព​ក្រោម​សូន្យ​។​រូបភាព​បង្ហាញ​ផ្នែក​ខាង​មុខ​របស់​យន្តហោះ​បាក់​ខ្ទេច​ដោយសារ​បុក​ផ្ទះ និង​កន្ទុយ​របស់​វា​​ដេក​នៅ​ទីវាល​មួយ​ជាប់​នឹង​អាកាសយានដ្ឋាន​។​

​យន្តហោះ​ដែល​ធ្លាក់​ជា​យន្តហោះ​ខ្នាត​មធ្យម ម៉ាស៊ីន​ពីរ​Fokker-100 ។​ក្រុមហ៊ុន​ផលិត​វា​បាន​ក្ស័យធន​នៅ​ឆ្នាំ​១៩៩៦​និង​ឈប់​ផលិត​យន្តហោះ​នៅ​ឆ្នាំ​បន្ទាប់​៕​ប្រែ​​សម្រួល​៖​វាសនា​

ប៉ូលិស​និង​បុគ្គលិក​ជួយសង្គ្រោះ​នៅ​កន្លែង​ធ្លាក់​យន្តហោះ​ជិត​អាកាសយានដ្ឋាន​អាល់​ម៉ា​ទី នៅ​កា​ហ្សាក់​ស្ថានកា​លពី​ថ្ងៃ​សុក្រ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ