ឆ្នាំ២០១៩ ក្រសួងដែនដីបានចេញ​បណ្ណកម្មសិទ្ធិដីចំនួន៤៥៦ ២១០​បណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋ​ចំនួន៣៥៨ ៧៤៣បណ្ណ

260
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ ទាក់ទងនឹងការងារសុរិយោដីនិងការងារចុះបញ្ជី នៅឆ្នាំ២០១៩នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានចេញបណ្ណកម្មសិទ្ធិដីចំនួន៤៥៦ ២១០បណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន៣៥៨ ៧៤៣បណ្ណ។នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៩របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។

ពាក់ព័ន្ធកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ក្រសួងបានប្រកាសកំណត់តំបន់វិនិច្ឆ័យចំនួន៧៥៥ភូមិ បានធ្វើការបិទផ្សាយជាសាធារណៈចំនួន៥៨០ភូមិ ស្មើនឹង៥៣៤ ៨៣៣ក្បាលដី ចេញបណ្ណចំនួន ៤៥៤ ៦៤៨បណ្ណ និងចែកបណ្ណជូនប្រជាពលរដ្ឋចំនួន៣៥៧ ១៨១បណ្ណ (ក្នុងនោះសម្បទានដីសង្គមកិច្ចបាន៣ ១៤០បណ្ណ)។ ចំណែកការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ ៖ សម្រេចបាន១ ៥៦២បណ្ណ (ដីរដ្ឋបាន៨៥បណ្ណ ទំហំ ៤៣ ៤៣៥ហិកតា ដីឯកជនរបស់បុគ្គលឯកជនបាន១ ៣៤២បណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិចបាន៦សហគមន៍ ស្មើនឹង១៣៥បណ្ណ ទំហំ៥ ៨៤០,៥២ហិកតា ស្មើនឹង៤៦៥គ្រួសារ)។

សូមបញ្ជាក់ថាសរុបលទ្ធផលពីពេលចាប់ផ្តើមអនុវត្តដល់ត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងចេញបណ្ណកម្មសិទ្ធិដីបានចំនួន៥ ៥៨៤ ០៣៤បណ្ណ ស្មើនឹង៧៩,៧៧% នៃក្បាលដីប៉ាន់ស្មាន៧លានក្បាលដី ក្នុងនោះការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន៤ ៩៦៦ ៥៩១បណ្ណ និងចែកបណ្ណជូនប្រជាពលរដ្ឋចំនួន៤ ៦១៨ ៧៧១បណ្ណ (ក្នុងនោះតាមបទបញ្ជាលេខ ០១បប បានចំនួន៦៤២ ៦០៣បណ្ណ សម្បទានដីសង្គមកិច្ច

បានចំនួន ៦៥០៤បណ្ណ) និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន ៦១៧ ៤៤៣បណ្ណ (ដីរដ្ឋបាន១ ៨៥៤បណ្ណ ទំហំ ៧៧៨ ៧២៥ហិកតា ដីឯកជនរបស់បុគ្គលឯកជនបាន៦១៤ ៧៧០បណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិចបាន៣០សហគមន៍ ស្មើនឹង៨១៩បណ្ណ ទំហំ២៨ ៥២២,៥២ហិកតា សម្រាប់៣០៣៣គ្រួសារ)។

រីឯការងារចុះបញ្ជីវិញ ក្រសួងបានចុះបញ្ជីសិទ្ធិជួលអចិន្រ្តៃយ៍លើដីរដ្ឋចំនួន៦បណ្ណ ស្មើនឹង ៨ហិកតា ២៩អា,ចុះបញ្ជីពីការផ្ទេរសិទ្ធិចំនួន៦៣ ៤៨៣ករណី ,ចុះបញ្ជីសិទ្ធិប្រាតិភោគ (ដាក់បញ្ចាំ/ហ៊ីប៉ូតែក)ចំនួន២៦ ៤៨៥ករណី។     

 សរុបលទ្ធផលពីចាប់ផ្តើមអនុវត្តរហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងបានចុះបញ្ជីសិទ្ធិជួលអចិន្រ្តៃយ៍លើដីរដ្ឋចំនួន៤៣៩បណ្ណ ស្មើនឹង៧៣ ៤៤០ហិកតា ចុះបញ្ជីសិទ្ធិសម្បទានដីសេដ្ឋកិច្ចចំនួន៣៦៣បណ្ណ ស្មើនឹង២៣២ ៤៥១ហិកតា ចុះបញ្ជីពីការផ្ទេរសិទ្ធិចំនួន១៩២ ១២២ករណី និងចុះបញ្ជីសិទ្ធិប្រាតិភោគ (ដាក់បញ្ចាំ/ហ៊ីប៉ូតែក) ចំនួន១១៦ ៧២៣ករណី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម