ពីឆ្នាំ ២០១៤ ដល់ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថាបត្យករចុះបញ្ជី មានជិត១០០០នាក់

235
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ យោងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបង្ហាញថានៅឆ្នាំ២០១៩នេះ  ក្រសួងបានចុះបញ្ជីស្ថាបត្យករចំនួន១០២រូប (ស្រ្តី១៤រូប)ក្នុងនោះមានស្ថាបត្យករសញ្ជាតិបរទេសចំនួន១រូប គឺសញ្ជាតិបារាំង។

ប្រាក់វិភាគទានប្រចាំឆ្នាំពីស្ថាបត្យករចុះបញ្ជីចំនួន១១៣រូប ទទួលបានថវិកាចំនួន ១៦ ៨៤០ ០០០រៀល។

ជារួមចាប់ពីឆ្នាំ ២០១៤ ដល់ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះបញ្ជីស្ថាបត្យករចំនួន៨៥០រូប (ស្រ្តី៩៥រូប) ក្នុងនោះស្ថាបត្យករសញ្ជាតិជាតិបរទេសចំនួន ១៣រូប (សឹង្ហបុរី៣រូប ជប៉ុន​២រូប ម៉ាឡេស៊ី២រូប បារាំង២រូប អង់គ្លេស១រូប រុស្សី១រូប ចិន១រូប និងសាធារណរដ្ឋកូរ៉េ​១រូប) និងបានទទួលប្រាក់វិភាគទានប្រចាំឆ្នាំសរុបចំនួន២៨៥រូប ស្មើនឹងថវិកាចំនួន​៣៩ ៦៤០ ០០០រៀល។

សូមបញ្ជាក់ថាគណៈស្ថាបត្យករកម្ពុជា (Board of Architecture Cambodia) BAC ត្រូវបានបង្កើតឡើងក្នុងគោលបំណង ផ្តុំនិងគ្រប់គ្រងស្ថាបត្យករដែលបានចុះបញ្ជីនៅក្នុង ព្រះរាជាណាចក្រកម្ពុជាព្រមទាំងលើកកម្ពស់វិជ្ជាជីវៈ គុណភាព ស្នាដៃរបស់ស្ថាបត្យករ និងកិត្យានុភាពនៃស្ថាបត្យកម្មកម្ពុជា៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម