ខេត្តបាត់ដំបងប្រារព្ធទិវាប្រយុទ្ធ​ប្រឆាំងអំពើ ជួញដូរមនុស្ស១២ធ្នូ​នៅសាលមហោស្រពស្ទឹងសង្កែ

277
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពស្ទឹងសង្កែមានរៀបចំប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូក្រោមប្រធានបទ “រួមគ្នា សហការគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស” ក្រោមអធិបេតីភាពលោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការក្រសូងមហាផ្ទែ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តនិងលោកស្រី សុំ ចិន្តា អីបាលរងខេត្ត។

បន្ទាប់ពីលោកស្រី សុំ ចិន្តា អភិបាលរងខេត្តបានឡើងអានរបាយការណ៍ស្តីពីសកម្មភាពនៃអំពើប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្តបាត់ដំបងរយៈពេល១០ខែឆ្នាំ២០១៩​រួចមកមានការឡើងចាប់អារណ៍របស់តំណាងអង្គការម៉ារីតាសភឺស បទពិសោធន៍ប្អូនម្នាក់ចំណាកស្រុកទៅធ្វើការនៅប្រទេសសុម៉ាលី១ឆ្នាំ និងប្រទេសមាឡេស៊ី៤ឆ្នាំ និងការសម្តែងរឿងខ្លីពីបងប្អូនមួយចំនួនដែលចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសជិតខាងពិសេសេប្រទេថៃដោយខុសច្បាប់ជាដើម។

បន្តមកលោកស្រីរដ្ឋលេខាធិការក្រសូងមហាផ្ទែ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈ​កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបញ្ជាក់ប្រាប់ប្អូនៗសិស្ស និស្សិតនិងអ្នកចូលរួមថា ប្រទេសសុម៉ាលីជាប្រទេសមួយនៅអាហ្វ្រិកកណ្តាលហើយជាប្រទេសក្រីក្រជាងប្រទេសកម្ពជាឆ្ងាយណាស់ប្រៀបដូចជាក្នុងរបបប្រល័យពូជសាសន៍។ ប្រទេសនេះជួប
ប្រទះ​គ្រោះរាំងស្ងួតខ្លាំងណាស់ធ្វើឱ្យដើមឈើមនុស្ស សត្វមានសភាពស្គាំងស្គមសល់តែក្បាលត្រមែងតែមិនហ៊ានសម្លាប់សត្វហូបដោយសុខចិត្តយកឡាមមកឆូតលើខ្លួនសត្វឱ្យចេញឈាមហើយនាំគ្នាអង្ឋុយបឹតឈាមរហូតដល់សត្វនោះងាប់ទើបសម្លាប់ធ្វើម្ហូបចែកគ្នា។ប្រទេសសុម៉ាលីនេះសម្បូរចោរសមុទ្រតែងតែប្លន់កប៉ាល៎ដឹកទំនិញ ដឹកប្រេងដើម្បី​ថែកគ្នារស់។

ហេតុអ្វីបានជាមានពលករខ្មែរយើងបានទៅដល់ប្រទេសនេះ ដោយសារតែចាញ់បោកមេខ្យល់នាំយកទៅលក់ឱ្យធ្វើជាអ្នកនេសាទសមុទ្រ។ ចំពោះអ្នកធ្វើការនេសាទសមុទ្រមិនងាយបានឡើងគោកទេរាប់សិបឆ្នាំទើបឡើងម្តង។ ដោយសារតែអង្គការដៃគូបានទៅឃើញពីការជួញដូរមនុស្សហើយបានជួយសង្គ្រោះឱ្យត្រឡប់មកមាតុភូមិវិញហើយ ក៍ត្រូវគេបាញ់ស្លាប់ម្នាក់ដែលពីមុនមានតែ១៨នាក់ ហើយក្រោយមកមានរហូតដល់៣០នាក់។

លោកស្រីរដ្ឋលេខាធិការបានបន្តថា “ការធ្វើចំណាកស្រុករបស់ពលករខ្មែរទៅធ្វើការនៅប្រទេសជិតខាងមិនមែនសុទ្ធតែមានសំណាងដូចគ្នាទេ”។ ពលករខ្មែរភាគច្រើនដែលគ្មានការយល់ដឹងពីច្បាប់ខ្វះថវិកាទៀត បានចាញ់បោកមេខ្យល់នាំយកទៅលក់ឲ្យថៅកែ​ថៃឬក៍នាំទៅទម្លាក់ចោលនៅក្នុងព្រៃក្នុងទឹកដីថៃ ហើយរត់គេចខ្លួនបាត់។អ្នកដែលទៅធ្វើការនៅប្រទេសគេៗមិនគិតពីសញ្ញាបត្ រដែលយើងមានទេគឺចាត់ទុកយើងជាកម្មករទាំងអស៎។ចុងក្រោយពេលត្រឡប់មកស្រុកកំណើតវិញ មានតែដៃទទេហើយខ្លះទៀតថែមទាំងនាំយកជំងឺអេដស៍ ញៀនថ្នាំញៀនភ្លេចប្រពន្ធកូន ភ្លេចក្រុមគ្រួសារមកបំផ្លាញក្រុមគ្រួសារអស់។

អ្នកខ្លះត្រូវគេចាប់ដាកគុកដោយគេចោទថាចូលប្រទេសគេគ្មានច្បាប់ត្រឹមត្រូវហើយក៍មានអ្នកខ្លះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍និងគ្រោះថ្នាក៎ពេលបំពេញការងារជាកម្មករសំណង់ត្រូវដឹកយកមកស្រុកកំណើតវិញ។

លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថាសព្វថ្ងៃប្រទេសយើងមានការអភិវឌ្ឍខាងអចលនវត្ថុខ្វះកម្លាំងពលកម្មរាប់ម៉ឺននាក់ ដោយសារតែពលរដ្ឋយើងភាគច្រើននាំគ្នាចំណាកស្រុកទៅធ្វើពលកម្មឱ្យគេដោយនៅតាមភូមិ ឃុំនីមួយៗនៅសល់តែមនុស្សចាស់ៗមើលចៅដោយគេគិតថា ធ្វើការនៅប្រទេសគេទទួលបានកម្រៃខ្ពស់។ ប៉ុន្តែបើប្រៀបទៅកម្រៃពលកម្មនៅស្រុកយើងនិងនៅស្រុកគេមិនខុសត្រូវគ្នាប៉ុន្មានទេ ហើយបាននៅជិតក្រុមគ្រួសារ និងមិនត្រូវគេមើលងាយមើលថោកទៀតផង។

ក្នុងទិវានេះដែរមានចែកប័ណ្ណថ្លែងអំណរគុណដល់អង្គារដៃគូមួយចំនួន ថតរូបអនុស្សា
វរីយ៍ និងបង្ហោះប៉េងប៉ោងជានិមិត្ត ដើម្បីបញ្ចប់កម្មវិធី៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម