លោក​ទេសាភិបាល​ធនាគារជាតិ​អញ្ជើញ​ជួប​ជាមួយ​មន្ត្រី បុគ្គលិក​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុជា​ខេត្តសៀមរាប​

661
ចែករម្លែក
លោក​ទេសាភិបាល​ធនាគារជាតិ​អញ្ជើញ​ជួប​ជាមួយ​មន្ត្រី បុគ្គលិក​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុជា​ខេត្តសៀមរាប​

​ដោយៈ​បញ្ញា​សាស្ត្រ​/ ​ភ្នំពេញៈ​លោក​ជា ចាន់តូ​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៧​ខែធ្នូ​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី បុគ្គលិក​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុជា​ខេត្តសៀមរាប​។​

​មន្ត្រី​ក្រុមការងារ​បាន​ប្រាប់​រស្មី​កម្ពុជា​ថា នៅ​ឱកាស​នោះ​លោក​អគ្គទេសាភិបាល​ធនា​គារ​ជាតិ នៃ​កម្ពុជា ជា ចាន់តូ បានស្នើ​ឲ្យ មន្ត្រី បុគ្គលិក​ទាំងអស់​ឲ្យ​បន្ត​ការខិតខំ​ប្រឹងប្រែង​បំពេញការងារ​ឲ្យ​បានល្អ​តាម​តួនាទី​ភារកិច្ច​រៀងៗ​ពិសេស ការពង្រឹង​ស្ថេរភាព​ប្រាក់រៀល​និង​កា​ផ្ដល់​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​និង​សាធារណជន​មកលើ​ការគ្រប់គ្រង​របស់​ធនា​គារ​ជាតិ នៃ​កម្ពុជា ។​លោក​ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​បុគ្គលិក​សាខា​ធនាគារជាតិ នៃ​កម្ពុជា​ខេត្តសៀមរាប​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ស្ថាប័ន​របស់ខ្លួន​ឲ្យ​បាន​រឹងមាំ​និង​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​កាន់តែ​ទទួលបាន​ការជឿជាក់​ទុកចិត្ត​ពី​ប្រជាជន​និង​សាធារណៈជន​មកលើ​ប្រព​ន្ធ័​ដឹកនាំ​គ្រប់គ្រង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​។​មន្ត្រី​ម្នាក់ៗ​ក៏ត្រូវ​ការបង្កើន​សម​ត្ថ​ភាព​និង​មានការ​ប្ដេជ្ញាចិត្ត​ខ្ពស់​និង​មានការ​គោរព​​វិន័យ តួនាទី តាម​ភារកិច្ច​រៀងៗ​ខ្លួន​និង​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​រឹងមាំ​។​

លោក​ជា ចាន់តូ​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៧​ខែធ្នូ​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី បុគ្គលិក​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុជា​ខេត្តសៀមរាប​(​រូបថត​ធនាគារជាតិ​នៃ​កម្ពុជា​)

លោក ជា ចាន់តូ បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​វ័យក្មេង​ដែលជា​អ្នក​បន្តវេន ឲ្យ​ខិតខំ​ប្រឹងប្រែង​រៀន​និង​ទាញយក​បទពិសោធន៍​ពី​មន្ត្រី​ជំនាន់​មុនៗ​សម្រាប់​ឲ្យ​ខ្លួន​ក្លាយជា​អ្នកដឹកនាំ​ល្អ​ប្រកបដោយ​ចំណេះដឹង​និង​ចំណេះធ្វើ​ដើម្បី​រួមចំណែក​អភិវឌ្ឍ​សង្គម​កម្ពុជា​កាន់​មានការ​រីកចម្រើន​ក្រោម​ដំបូល​សុខសន្តិភាព​។​ត្រូវ​បន្ត​គាំទ្រ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​និង​គោលនយោបាយ​រាជរដ្ឋាភិបាល​សម្រាប់​ការអភិវឌ្ឍ​នានា​៕សរន

លោក​ជា ចាន់តូ​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៧​ខែធ្នូ​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី បុគ្គលិក​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុជា​ខេត្តសៀមរាប​(​រូបថត​ធនាគារជាតិ​នៃ​កម្ពុជា​)

ទីតាំងផ្សាយពាណិជ្ជកម្ម