ចិន​បាញ់​បង្ហោះ​ផ្តាយរណប​សម្រាប់បេស​ក​កម្មភព​អង្គារ​ឆ្នាំ​២០២០

521
ចែករម្លែក

​នៅក្នុង​ការបោះ​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់​បេសកកម្ម​ទៅ​កាន់​ភព​ព្រះ​អង្គារ​នៅ​ឆ្នាំ​២០២០ ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​ធ្នូ​បាន​បាញ់​កាំជ្រួច​រ៉ុក្តែតដ៏​ធំ​បំផុត​​លើ​ពិភពលោក​ដែល​ផ្ទុក​ផ្តាយរណប​។​

​រ៉ុក្កែត​Long March 5 ដែល​ផ្ទុក​ផ្តាយរណប​ស្រាវជ្រាវ ត្រូវ​បាន​បាញ់​បង្ហោះ​ចេញពី​តំបន់​បាញ់​សាកល្បង​ផ្តាយរណប​Wenchang នៅ​កោះ​ហៃ​ណាន់​ភាគខាងត្បូង​​នៃ​ប្រទេស​ចិន​។​

​សារព័ត៌មាន​ស៊ីន​ហួរ​បាន​រាយការណ៍​ថា​” បន្ទាប់ពី​ត្រូវ​បាន​បាញ់​បង្ហោះ​បាន​ជាង​២.០០០​វិនាទី ផ្កាយរណប Shijian 20 នេះ​ត្រូវបាន​បញ្ជូន​ទៅ​ក្នុង​គន្លង​ផែន​​ដី​តាម​ការគ្រោងទុក ” ។​

​សារព័ត៌មាន​ដដែល​បាន​និយាយថា ” ការបាញ់​រ៉ុក្កែត​ផ្ទុក​ផ្តាយ​រណបនេះ គឺជា​ការសាកល្បង​បច្ចេកវិទ្យា​សំខាន់ៗ​ដែល​ទាក់ទង​នឹង​បេសកកម្ម​អវកាស​នៅពេល​​អនាគត “​។​

​ការបាញ់​បង្ហោះ​ប្រកបដោយ​ជោគជ័យ​នេះ​គឺជា​ផ្នែក​សំខាន់​នៃ​ផែនការ​ប្រកបដោយ​មហិច្ឆតា​របស់​ចិន​សម្រាប់​បេសកកម្ម​ទៅ​កាន់​ភព​ក្រហម​(​ភព​អង្គារ​) នៅ​ឆ្នាំ​​ក្រោយ​និង​ការ​សង្ឃឹមថា​នឹង​មាន​ស្ថានីយ​អវកាស​មាន​មនុស្ស​ប្រចាំការ​មួយ​នៅ​ឆ្នាំ ២០២២ ៕​ប្រែ​សម្រួល​៖​សុខា​/sn

រ៉ុក្កែត​Long March 5 ដែល​ផ្ទុក​ផ្តាយរណប​ស្រាវជ្រាវ ត្រូវ​បាន​បាញ់​បង្ហោះ​ចេញពី​តំបន់​បាញ់​សាកល្បង​ផ្តាយរណប​នៅ​កោះហៃ​ណាន់​កាលពី​ល្ងាច​ថ្ងៃ​សុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម