រថយន្ត​មួយគ្រឿង​បើកបរ​លឿន បុក​ប៉ូលិស​ខេត្តកណ្តាល​មួយរូប​ស្លាប់​យ៉ាង​អាណោចអាធ័ម​

329
ចែករម្លែក

ដោយ​: ឆាយា​នាថ / កណ្តាល​: ជា​មន្ត្រី​បង្ការ​និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល គឺលោក យ៉ុ​ន រតនា អាយុ​៣២​ឆ្នាំ ត្រូវបាន​រថយន្ត​មួយគ្រឿង​បើកបរ​លឿន បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​កំពុង​បំពេញបេសកកម្ម​លាង​សម្អាត​ផ្លូវ​។

​អធិការនគរបាល​ក្រុង​តាខ្មៅ លោក​វរសេនីយ៍ទោ យី វណ្ណដា ថ្លែងថា ពេលនេះ សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ជនបង្ក​ហើយ ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៧ ខែធ្នូ ម្សិលមិញ​នេះ ស្ថិតនៅ​លើផ្លូវ​លេខ​២១ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​លោក​វរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាល​ក្រុង​តាខ្មៅ បាន​ប្រាប់ថា រថយន្ត​បង្ក​មាន​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ មិន​ស្គាល់​ផ្លាកលេខ បើកបរ​ក្នុង​ល្បឿន​លឿន បាន​បុក​មន្ត្រី​បង្ការ​និង​ពន្លត់​អគ្គិភ័យ​ម្នាក់ ខណៈពេល​កំពុង​បំពេញបេសកកម្ម​លាង​សម្អាត​ផ្លូវ រួច​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​។

​ទោះបីយ៉ាងណា កម្លាំង​នគរបាល​ក្រុង​តាខ្មៅ កំពុង​តាម​ស្រាវជ្រាវ​ករណីនេះ​ហើយ ។ ដោយឡែក​សព ត្រូវបាន​តម្កល់​នៅ​វត្ត​ក្រពើ​ហា រង់ចាំ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ