ចាប់ខ្លួនស្ត្រីមេកា ខារ៉ាអូខេ ម្នាក់​និង​ថ្នាំញៀនមួយចំនួននៅផ្ទះ​សំណាក់ ក្នុងតំបន់ស្រុកស្រែ​

273
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ស្ត្រីមេកា ខារ៉ាអូខេ ម្នាក់នៅតំបន់ស្រុកស្រែ ត្រូវបានចាប់ខ្លូន ពីបទ ចែកចាយថ្នាំញៀន នៅផ្ទះសំណាក់ យីហោចំការដូង ស្ថិតក្នុង ភូមិសំរុងក្រោម ឃុំសំរុង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោងជាង១យប់រំលងអាធ្រាត្រឆ្លងចូល ថ្ងៃ ទី២៨ខែធ្នូ ឆ្នាំ ២០១៩ ។

លោកវរសេនីយ៍ទោហួ យ៉ៃអធិការនគរបាលស្រុកព្រៃនប់ប្រាប់ថា នៅកម្លាំង ជំនាញ អធិការ ដ្ឋាន នគរបាល ស្រុក ព្រៃនប់ បាន ចុះ បង្ក្រាប ករណី ចែកចាយគ្រឿងញៀន នៅចំណុច ផ្ទះសំណាក់ចំការដូង មានទីតាំងខាងលើ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឡាយ ស្រីល័ក្ខ ភេទស្រី អាយុ ៣៣ឆ្នាំ មានទីលំនៅ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរ មេការខារ៉ាអូខេ ដកហូត វត្ថុតាង រួមមាន ម្សៅសារធាតុ ញៀន ចំនួន ០១កញ្ចប់ធំ ទូរស័ព្ទ ដៃ ចំនួន ២គ្រឿង លុយចំនួនម្ភៃមួយមុឺនប្រាំពាន់រៀល និងម៉ូតូចំនួន១គ្រឿង ម៉ាកZoomer-X ។

ជនសង្សយ័ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅ ថ្នាក់លើដើម្បីចាត់ការតាមនិតិវិធីច្បាប់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម