មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ​ចូលរួម​លើកកម្ពស់​ការថែទាំ​និង​ព្យាបាល​ដល់​ពលរដ្ឋ​

588
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​បណ្តាញ​មន្ទីរពេទ្យ​សម្ភព​សោភា​ដែល​ឈានមុខ​គេ​ក្នុង​ការផ្តល់សេវា​វេជ្ជសាស្ត្រ​២៤​ម៉ោង​លើ​សេវា​ថែទាំ​ការពារ​និង​ព្យាបាល​ជំងឺ​បាន​ចាប់ដំណើរការ​តាំងពី​ឆ្នាំ​១៩៩២​។​ដើម្បី​បន្ត​ចូលរួម​លើកកម្ពស់​ការថែទាំ​និង​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​និង​លើកស្ទួយ​វិស័យ​សុខាភិបាល​។​

​ពេលនេះ​មន្ទីរពេទ្យ​សម្ភព​សោភា​បាន​ពង្រីក​និង​ដំណើរការ​សាខា​ថ្មី​មួយទៀត​គឺ​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ​ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្ទះ​លេខ​៦៧​មហាវិថី​សម្តេច​មុនី​រ៉េត​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ ។

​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ​មាន​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ឯកទេស​មាន​វិជ្ជាជីវៈ​ខ្ពស់​បទពិសោធន៍​យូរ​ឆ្នាំ​ដែល​បានបញ្ចប់​ការសិក្សា​ពី​បរទេស​និង​ក្នុងប្រទេស​ព្រមទាំង​មាន​បុគ្គលិក​ផ្តល់​សេវា​គោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​សុខាភិបាល​ប្រកបដោយ​គុណធម៌​និង​សុជីវៈធម៌​។​

មន្ទីរពេទ្យ​សម្ភព​សោភា​មាន​បំពាក់​នូវ​សម្ភារៈ​បរិក្ខារ​ពេទ្យ​ទាន់សម័យ​ទំនើប​ចុងក្រោយ​ស្របតាម​ស្តង់ដារ​ជាតិ​និង​អន្តរជាតិ​និង​ប្រព័ន្ធគ្រប់គ្រង​និង​ប្រតិ​ប​ត្ត​ការងារ​មន្ទីរពេទ្យ​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព​ខ្ពស់​។ សូមជម្រាបថា​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា មានជ័យ បាន​ដំណើរ​ការផ្តល់សេវា​ចាប់​ពី​ខែ កក្កដា ឆ្នាំ ២០១៩ និង​បាន​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នា​ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅ​។​

​លោក​វេជ្ជបណ្ឌិត​ប៉ិច​សុធី​ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ​បាន​មានប្រសាសន៍ថា​៖​សម្ភព​សោភា មានជ័យ មាន​ផ្តល់​សេវា​ថែទាំ មុន​សម្រាល សម្រាលកូន​និង​ក្រោយ​សម្រាលកូន មាន​ពិនិត្យ​ពិគ្រោះ​ជំងឺ​ព្យាបាល​ជំងឺ​ទូទៅ​វះកាត់​ជំងឺ​កុមារ​និង​ទារក​ទើប​កើត​ដោយ​គ្រូពេទ្យ​ឯកទេស​មានបទពិសោធន៍​ច្រើន​ឆ្នាំ​។​

​លើសពីនេះ​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ​យើងខ្ញុំ​មាន​ផ្តល់​សេវា​ពិនិត្យ​អេកូ​ស្ត្រី​មាន​ផ្ទៃពោះ​ជំងឺ​បេះដូង​ទារក​ទើប​កើត​។​លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា​៖​ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ការយកចិត្ត​ទុកដាក់​ប្រកបដោយ​គុណធម៌​និង​ទំនុកចិត្ត​យ៉ាង​កក់ក្តៅ​ពី​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ដែល​ផ្តោតលើ​គុណភាព ប្រ​សិ​ទិ្ឋ​ភាព និង សុវត្ថិ​ភាពជា​ចំបង​។​

​សូមជម្រាបថា​សាខា​មន្ទីរពេទ្យ​សម្ភព​សោភា​មាន​មន្ទីរពេទ្យ​សម្ភព​សោភា​ទី​១,​សម្ភព​សោភា​វី​អាយ​ភី និង​សម្ភព​សោភា​ហ្គោល​ដែលមាន​ទីតាំងនៅ​សង្កាត់​វាលវង់​ខណ្ឌ​៧​មករា​រាជធានី​ភ្នំពេញ​។​ចំណែក​មន្ទីរ​ពហុ​ព្យាបាល សម្ភព​សោភា​មានជ័យ ស្ថិតនៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​៕S/

​ចំណងជើង​រូ​បថ​តៈ​មន្ទីរ​ពហុ​ព្យាបាល សម្ភព​សោភា មានជ័យ ដែលមាន​ទីតាំង​ស្ថិតនៅ ផ្ទះ​លេខ ៦៧ មហាវិថី សម្តេច​មុនី​រ៉េត សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ