រថយន្ត​ធុន​ធំ​បុក​កិន​ម៉ូតូ​មួយគ្រឿង​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​

423
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ខណៈ​ដែរ​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​ធុន​ធំ​បែន​បុក​និង​កិន ត្រង់ចំណុច​ភូមិ​ស្វាយ​ក្រ​វ៉ាន់​សង្កា​ត​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​ល្ងាច​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៤៣​។​

​មន្ត្រីនគរបាល​ក្រុង​ច្បារមន បាន​ឲ្យ​ដឹងថា មុនពេល​គ្រោះថ្នាក់​ចរាចរ​រថយន្ត​បុក​ជាមួយ​ម៉ូតូ​មាន​ស្ត្រី​ម្នាក់​មានឈ្មោះ អ៊ុង សុភាព អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​បេង ឃុំ​ស្គុះ​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​។ ជិះ​ម៉ូតូ​មួយគ្រឿង​ម្នាក់ឯង​
​ម៉ាក់​ហុង​សេ​១២៥​សេរី​២០១៨​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ កំពង់ស្ពឺ 1B 8412​។ បើកបរ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ្គ្រេ​ន៍​តូ (GRATO) ពណ៌​ស គ្មាន​ផ្លាកលេខ បើក​ពី​ត្បួ​ង​ទៅ​ជើង​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង ហើយ​កិន​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​។ ក្រោយពី​បុក​កិន​ជនរងគ្រោះ​ហើយ​អ្នកបើកប​រថយន្ត​បង្ក​ចុះ​រត់គេចខ្លួន​បាត​ស្រមោល​។​

​សព​ជនរងគ្រោះ​មន្ត្រី​ជំនាញ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុតាង​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម