មន្ត្រី​កសិកម្ម​ប្រាប់​ដល់​កសិករ​ដែល​ចង់​បង្កបង្កើនផល​ស្រូវប្រាំង​លើក​ទី ២

559
ចែករម្លែក
សកម្មភាព​ធ្វើស្រែ​ប្រាំង​របស់​កសិករ​នៅ​ខេត្តបាត់ដំបង​( រូបថត​ក្រសួងកសិកម្ម​)

ដោយៈ​មេសា​/​ភ្នំពេញៈ​តាម​តួលេខ​បង្ហាញថា​ការ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​លើក​ទី ១ ឆ្នាំនេះ សម្រេចបាន​លើស​ផែនការ​គ្រោងទុក​គឺ​លើសពី​ឆ្នាំទៅ​មិញ​ប្រមាណ​ប្រាំ​ម៉ឺន​ហិកតា ប៉ុន្តែ​ដូចដែល​បានដឹង​មកហើយ​ថា ឆ្នាំនេះ​កម្ពុជា ខ្វះ​ទឹក ដូច្នេះ​មន្ត្រីជាន់ខ្ពស់ នៃ អគ្គនាយកដ្ឋាន​ដំណាំ​ស្រូវ បាន​ក្រើនរំឭក​ឡើងវិញ​ដល់​កសិករ​ថា មុននឹង​សម្រេចចិត្ត​បង្កបង្កើនផល​ស្រូវប្រាំង​លើក​ទី ២ សូម​ពិនិត្យមើល​ពី​ស្ថានភាព​ទឹក​នៅ​តំបន់​នោះ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​សិន ។​

​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដំណាំ​ស្រូវ​ក្រសួងកសិកម្ម តាមរយៈ​អ្នកកាសែត​លោក​បាន​ប្រាប់​ទៅ​ប្រជាកសិករ​មុននឹង​សម្រេចចិត្ត​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​ជា​លើក​ទី ២ ។​លោក​រំលឹកថា​ប្រជាកសិករ​នៅ​ទូទាំងប្រទេស មេត្តា​យកចិត្តទុកដាក់ ពិនិត្យ​គិតពិចារណា​ឱ្យបាន​ច្បាស់លាស់​។ ពោលគឺ​ត្រូវ​ពិនិត្យ​មើលថា​តើ​នៅ​តំបន់​បងប្អូន​ចង់​បង្កបង្កើនផល​នោះ មាន​ប្រភពទឹក​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដំណាំ​ស្រូវ​ដែរ ឬ អត់ ?​។ បើ​ឃើញថា មានទឹក​គ្រប់គ្រាន់ ក៏​សូម​បង្កបង្កើនផល​តាម​ការគួរ​ចុះ ប៉ុន្តែ​បើ​ឃើញថា ខ្វះ​ប្រភពទឹក ពោលគឺ​សង្ស័យថា​ទឹក​មិន​គ្រប់គ្រាន់ សូមមេត្តា​កុំ​ប​ង្កើ​បង្កើន​ផល​ស្រូវ​រដូវប្រាំង​លើក​ទី ២ ឡើយ ។

សកម្មភាព​ធ្វើស្រែ​ប្រាំង​របស់​កសិករ​នៅ​ខេត្តបាត់ដំបង​( រូបថត​ក្រសួងកសិកម្ម​)

​គួរ​បញ្ជាក់ថា រដូវ​កាល​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​លើក​ទី ១ បានចាប់ផ្តើម​កាល​ពីស​ប្តា​ហ៍​ទី ៣ ខែ តុលា ហើយនឹង​ត្រូវ​ប្រមូល​ផល​មកវិញ​នៅ​អំឡុង​ខែ មករា ខាងមុខ ។ រហូតមកដល់​ពេលនេះ ដំណើរការ នៃ កា​រប​ង្កើ​បង្កើន​ផល​ស្រូវ​រដូវប្រាំង​លើក​ទី ១ សម្រេចបាន​លើ​ផ្ទៃដី​ជិត ៥០ ម៉ឺន​ហិកតា បើ​ធៀប​ទៅនឹង​ផែនការ​ត្រឹមតែ​៤៥ ម៉ឺន​ហិកតា​ប៉ុណ្ណោះ​។ ពោលគឺ​ការ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​ឆ្នាំនេះ​លើស​ផែនការ​ប្រមាណ​ប្រាំ​ម៉ឺន​ហិកតា ។ តួលេខ​នេះ ក៏​កើនឡើង​ប្រមាណ​ប្រាំ​ម៉ឺន​ហិកតា​ដែរ បើ​ធៀប​ទៅនឹង​ឆ្នាំទៅ​មិញ ដែល​ក្នុង​រយៈពេល​ដូចគ្នានេះ បង្កបង្កើនផល​បានត្រឹមតែ ៤៤៧.៥០០ ហិកតា​ប ។​

សកម្មភាព​ធ្វើស្រែ​ប្រាំង​របស់​កសិករ​នៅ​ខេត្តបាត់ដំបង​( រូបថត​ក្រសួងកសិកម្ម​)


​តាម​ព្យាករណ៍​រដូវប្រាំង​ឆ្នាំនេះ បណ្តា​ប្រទេស​ទាំង​បួន​នៅ​តំបន់​ទន្លេមេគង្គ​ក្រោម គឺ​ប្រទេស កម្ពុជា ថៃ ឡាវ និង វៀតណាម នឹងរង​ភាពរាំងស្ងួត​ខ្លាំង ហើយ​កម្ពុជា និង ថៃ នឹងរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​ពី​គ្រោះរាំងស្ងួត​ដែល​ពុំ​ធ្លាប់មាន​រយៈ ៦០ ឆ្នាំ​មកនេះ ។ ដោយហេតុនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​មន្ត្រី នៃ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​ប្រជាពលរដ្ឋ រក្សា​ទឹក​ទុកឱ្យ​បានល្អ ។​
​លោក ងិន ឆាយ ក៏បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ថា ក្រៅពី​ការរក្សា​ទឹក​ទុកឱ្យ​បានល្អ ដូចជា​កុំ​បណ្តោយឱ្យ​ទឹក​ហូរ​ចោល​ទទេ​ទៅ ក៏​សូមកុំ​បូម ឬ បាច់ ស្រះ​ទឹកជា​ដើម ក្នុង​គោល​ចាប់​ត្រី​ព្រោះ​ការធ្វើ​បែប​នោះ​នឹង​បណ្តាលឱ្យ​ទឹក​ងាយ​នឹង​រីងស្ងួត​ហួត​អស់ ដែល​វា​នឹង​នាំឱ្យមាន​បញ្ហា​ខ្វះ​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​និង​ការ​ផ្គត់​ដល់​មនុស្ស និង សត្វ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម