ក្រុងស៊ីដនីនៅតែបាញ់កាំជ្រួចទោះជាមានការប្រឆាំងនិងការបារម្ភអំពីផ្សែងបង្កបញ្ហាសុខភាព

270
ចែករម្លែក

ញត្តិមួយដែលមានការចុះហត្ថលេខាដល់ទៅ២៦០.០០០សុំអោយលុបចោលការបាញ់កាំជ្រួចអបអរឆ្នាំថ្មីតែវាមិនបានធ្វើអោយពួកមន្រ្តីក្រុងចាប់អារម្មណ៍ទេ ដោយការបាញ់ទំនងជានៅតែបន្តធ្វើតាមផែនការ។

ក្រុងស៊ីដនី ចំណាយប្រាក់៦,៥លានដុល្លារអូស្រ្តាលី(៤,៥លានដុល្លារអាម៉េរិក)លើការបាញ់កាំជ្រួចអបអរឆ្នាំថ្មីនៅឆ្នាំនេះ ជាប្រាក់ដែលអង្គការមួយនិយាយថាសមតែយកទៅគាំទ្រអ្នកស្ម័គ្រចិត្តពន្លត់ភ្លើងព្រៃនិងជួយកសិករដែលរងគ្រោះពីភាពរាំងស្ងួតដ៏សាហាវ។

ញត្តិនិយាយថា ការបាញ់កាំជ្រួចទ្រង់ទ្រាយធំនៅស្ពានកំពង់ផែ Sydney Harbourអាចធ្វើអោយអ្នកខ្លះភ័យខ្លាច ដោយសារតែផ្ទៃមេឃពោរពេញដោយផ្សែងអ័ព្ទដ៏ក្រាស់ស្រាប់។

តែអ្នកនាំពាក្យសាលាក្រុងបាននិយាយថា អាជ្ញាក្រុងបានវាយតម្លៃអំពីការព្រួយបារម្ភរបស់ក្រុមមនុស្សដែលជំទាស់នឹងការបាញ់កាំជ្រួចក្នុងពេលមានភ្លើងព្រៃនេះ តែបើលុបចោលព្រឹត្តិការណ៍នេះវាក៏មិនជួយអោយបាត់ផ្សែងអ័ព្ទនិងមិនមានប្រយោជន៍ច្រើនដល់សហគមន៍ដែលរងផលប៉ះពាល់ស្រាប់នោះទេ។

អ្នកនាំពាក្យបាននិយាយថា«យើងបានត្រៀមព្រឹត្តិការណ៍នេះតាំងពី១៥ខែមុន មានន័យថាថវិកាភាគច្រើនសំរាប់ការបាញ់កាំជ្រួចនេះត្រូវបានចំណាយរួចហើយ ភាគច្រើនលើសុវត្ថិភាពនិងការបោសសម្អាត។ការលុបចោលវាប៉ះពាល់ធុរកិច្ចក្រុងស៊ីដនីជាខ្លាំង។វានឹងបំផ្លាញផែនការរបស់មនុស្សរាប់ម៉ឺននាក់នៅអូស្រ្តាលី ក៏ដូចជាមកពីបរទេស ដោយសារពួកគេបានកក់សំបុត្រយន្តហោះ កក់សណ្ឋាគារនិងភោជនីយដ្ឋានរួចហើយសំរាប់ថ្ងៃចូលឆ្នាំថ្មី»។

សូមបញ្ជាក់ថា ផ្សែងអ័ព្ទបង្កបញ្ហាសុខភាពមកពីភ្លើងព្រៃរាប់ម៉ឺនហិចតានៅទូទាំងអូស្រ្តាលីបានគ្របដណ្តប់ទីក្រុងស៊ីដនីនិងទីក្រុងនានាអស់ពេលរាប់សប្តាហ៍មកហើយ ។

ការបាញ់កាំជ្រួចអបអរឆ្នាំថ្មីនៅក្រុងស៊ីដនីទាក់ទាញអ្នកទស្សនាប្រមាណ១ពាន់លាននាក់ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក តែការបាញ់នៅឆ្នាំនេះបង្កការជំទាស់ដោយសារតែអូស្រ្តាលី ស្ថិតក្នុងផ្សែងអ័ព្ទបង្កពីភ្លើងព្រៃជាង១០០កន្លែង។ទីប្រជុំជនមួយចំនួនត្រូវបំផ្លាញដោយភ្លើងព្រៃទាំងមូលៗនៅក្នុងរដ្ឋញូវ សោយ វេលស៍ កន្លែងដែលមនុស្ស៨នាក់បានស្លាប់ដោយភ្លើងព្រៃ៕ដោយ៖វាសនា

ការបាញ់កាំជ្រួចអបអរឆ្នាំថ្មីនៅក្រុងស៊ីដនីទាក់ទាញអ្នកទស្សនាប្រមាណ១ពាន់លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ និងជួយសេដ្ឋកិច្ចរដ្ឋញូវ សោតវេលស៍ប្រមាណ១៣០លានដុល្លារអូស្ត្រាលីក្នុងមួយឆ្នាំៗ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ