ផ្លូវលំ​ដីស​ចំនួន​៤​ខ្សែ​ប្រវែង​៨.៣០០​ម៉ែត្រ​នៅ​ស្រុក​ជាំ​ក្សាន្ត​ដាក់ឱ្យ​ប្រើប្រាស់​

217
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៩​ផ្លូវលំ​ដីស​ចំនួន​៤​ខ្សែ​ក្នុងភូមិ​ត្រពាំង​ខាងលិច​ស្ថិតក្នុង​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​មាន​ប្រវែង​សរុប​៨.៣០០​ម៉ែត្រ​ចំណាយ​ថវិកា​ប្រមាណ​ជិត​៣​ម៉ឺន​ដុល្លារ​។​ក្នុងនោះ​មាន​សមិទ្ធផល​នានា​ជាច្រើន​ទៀត​ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​សហកា​រ​ជាមួយ​ប្រជាពលរដ្ឋ​រៀបចំ​ពិធីបុណ្យ​ឆ្លង​ដាក់ឱ្យ​ដំណើរការ​ប្រើប្រាស់​ក្រោម​វត្តមាន​លោក​ភី​វ​ឌៀ​ន​អភិបាលរង​ស្តីទី​ស្រុក​ជាំ​ក្សាន្ត​។​

លោក​មូល​ម៉ាប់​មេឃុំ​កន្ទួត​បាន​បញ្ជាក់ថា​៖​ផ្លូវលំ​ដីស​ខ្សែ​ទី​១​មាន​ប្រវែង​២.៦០០​ម៉ែត្រ​។​ផ្លូវលំ​ដីស​ខ្សែ​ទី​២​មាន​ប្រវែង​១.៣០០​ម៉ែត្រ​,​ផ្លូវលំ​ដីស​ខ្សែ​ទី​៣​មាន​ប្រវែង​២.៦០០​ម៉ែត្រ​និង​ផ្លូវលំ​ដីស​ខ្សែ​ទី​៤​មាន​ប្រវែង​១.៨០០​ម៉ែត្រ​។​លោក​មេឃុំ​បាន​បន្តថា​ចំពោះ​ផ្លូវលំ​ដីស​ទាំង​៤​ខ្សែ​ខាងលើនេះ​បាន​ចំណាយ​អស់​ថវិកា​សរុប​ចំនួន​២​ម៉ឺន​ប្រាំបី​ពាន់​ដុល្លារ​ដែលមាន​ប្រវែង​សរុប​ចំនួន​៨.៣០០​ម៉ែត្រ​។

​ចំពោះ​ថវិកា​ទាំងអស់​គឺ​បានមកពី​ការជួយឧបត្ថម្ភ​គាំទ្រ​ជ្រោមជ្រែង​របស់លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​និង​ប្រជាពលរដ្ឋ​អាជ្ញាធរ​មូល​ដ្ឋា​ន​ព្រមទាំង​សប្បុរសជន​។​លោក​មេឃុំ​បាន​បន្តថា​ភូមិ​ត្រពាំង​សង្កែ​ខាងលិច​ក៏​ទទួលបាន​នូវ​ការជួយឧបត្ថម្ភ​ពី​លោកស្រី​ឌឹ​ក​និង​ភរិយា​នៅ​អណ្ដូងទឹក​ស្អាត​ចំនួន​២​។​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ចំនួន​២​អណ្តូង​,​មន្ទីរ​បរិស្ថាន​ចំនួន​១​អណ្តូង​,​និង​អង្គការ​CWS​អណ្តូងទឹក​ស្អាត​ចំនួន​២,​និង​បង្គន់​អនាម័យ​ចំនួន​១៨​ស្មើនឹង​១៨​គ្រួសារ​។​

​លោក​ភី​វ​ឌៀ​ន​អភិបាលរង​ស្រុក​ស្តីទី​ក៏បាន​លើកឡើង​នូវ​ការគាំទ្រ​និង​កោតសរសើរ​ខ្ពស់​ចំពោះ​ស្នាដៃ​សហការ​រវាង​អាជ្ញាធរ​ជាមួយ​ប្រជាពលរដ្ឋ​ក៏ដូចជា​ការខិតខំ​ប្រឹង​ប្រែង​កៀងគរ​នូវ​សប្បុរសជន​ជិត​ឆ្ងាយ​ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​មូលដ្ឋាន​ឱ្យមាន​ការរីកចម្រើន​កើតឡើង​ឥតឈប់ឈរ​។​លោក​ភី​វ​ឌៀ​ន​ក៏បាន​អំពាវនាវ​សូមឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​នូវ​រាល់​សមិទ្ធផល​ទាំងអស់​ដែល​យើង​រួមគ្នា​សម្រេច​បានឱ្យ​គង់​វង់ និង​យូរអង្វែង​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ