រដ្ឋមន្ត្រី​ធម្មកា​រៈ សាសនា​ជា​ប្រភព​សំខាន់​នៃ​ជម្លោះ ក៏ជា​គ្រឹះ​សន្តិភាព​និង​អភិវឌ្ឍន៍​ដែរ​

246
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ធម្មការ និងសាសនា មានប្រសាសន៍​អំពី​តួនាទី​ដ៏​សំខាន់ នៃសាសនា​ថា ជំនឿ និង សាសនា​គឺជា​ប្រភព និង ជា​មូលដ្ឋានគ្រឹះ នៃ ខឿនវប្បធម៌ ប្រកបដោយ​សុខសន្តិភាព​របស់​ប្រទេស​នីមួយៗ​ក៏​ដូច ជា​ពិភពលោក ហើយ ក៏​ជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ទាំងឡាយ​បង្ក​ឲ្យ​មាន​ជម្លោះ និង វិបត្តិ​ដ៏​រ៉ាំរ៉ៃ​នៅក្នុង​សង្គមជាតិ​ទាំងមូល ផងដែរ ។ សាសនា គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ជីវិត​របស់​មនុស្ស ហើយ​មេដឹកនាំ​សាសនា​ជាទូទៅ ត្រូវបាន​គេ​គោរព​ជឿទុកចិត្ត ដូចនេះ​មេដឹកនាំ​សាសនា មេដឹកនាំ​វត្ត​អារាម មាន​តួនាទី​និង​មាន​ឥទ្ធិពល យ៉ាងខ្លាំង​លើ​បរិស័ទ​របស់ខ្លួន​ក្នុងការ​អប់រំ​ផ្នែក​ចំណេះដឹង អាកប្បកិរិយា ចិត្ត និង​វិញ្ញាណ ។ កិច្ចសន្ទនា​អន្តរ​ជំនឿ គឺជា​កម្មវិធី​មួយ​ដែល​អាច​ជំរុញ​ឱ្យ​សាសនា​នីមួយៗ​ក្នុងសង្គម​មានឱកាស​សិក្សា​ឈ្វេងយល់​ពីគ្នា​ទៅវិញទៅមក និង​កំណត់​ដឹង​នូវ​បញ្ហា ដើម្បី ដាក់​ទិសដៅ រួមគ្នា​ដោះស្រាយ ព្រមទាំង​ចូលរួម​ថែ​រក្សា​សន្តិភាព និង​ការកសាង​សង្គមជាតិ​ឱ្យ​ចម្រើន​រុងរឿង​ជា​និរន្តរ៍


​លោក ហ៊ឹម ឆែម មានប្រសាសន៍​បែ​នេះ​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ទិវា សាសនា​ពិភពលោក​លើក​ទី​១ ក្រោម​ប្រធានបទ “ កិច្ចសន្ទនា​អន្តរ​ជំនឿ​-​សាសនា ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ជា​និរន្តរ៍ ក្នុងប្រទេស​នៅតាម​ដង​ទន្លេមេគង្គ -​ឡាន​ឆាង “ ដែលសិក្ខាសាលា​នោះ​ក៏​មានការ​និមន្ត និង អញ្ជើញ​ចូលរួម​ពី​សំណាក់ ព្រះ​មេគណ មេដឹកនាំ​សាសនា និង​ថ្នាក់ដឹកនាំ​មន្ទីរ​ធម្មការ​និង​សាសនា ទាំង​២៥​រាជធានី​ខេត្ត​សរុប​ចំនួន​២២៣​អង្គ​និង​នាក់ នៅ​ស​ណ្ឋាគារ កំពត​ឌី​យា​ម៉​ង់ ខេត្ត កំពត ។


​លោក ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង សាសនា បាន​មានប្រសាសន៍​បន្ថែមថា ​ក​ម្ម​វិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​ពិភពលោក ទាំង​ថ្នាក់​តំបន់​អាស៊ាន និង​អនុតំបន់​ទន្លេមេគង្គ ជាពិសេស បានរៀបចំ​បើក​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ដើម្បី​ធានា​សន្តិភាព និង ការអភិវឌ្ឍ​ជា​និរន្ត​ន៍​លើ​គ្រប់​វិស័យ ក្នុងនោះ​ក៏មាន​វិស័យ​សាសនា​ផងដែរ ហើយ​លោក ជឿជាក់ថា សិក្ខាសាលា​នេះ នឹង​នាំមក​នូវបាន​ចំណេះដឹង​បទពិសោធន៍​ស្តីពី​វប្បធម៌ និងការគ្រប់គ្រង​អន្តរ​ជំនឿ​សាសនា ដើម្បី សន្តិភាព និង ការអភិវឌ្ឍ​ជា​និរន្តរ៍​ដល់​ប្រទេស​តាម​ដង​ទន្លេមេគង្គ ធានា​សន្តិភាព និង ការអភិវឌ្ឍ​ដល់​ប្រទេស​ក្នុង​អនុតំបន់​និង​តំបន់ ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ការបង្កើតឱ្យមាន​ការ​អភិវឌ្ឍ​សុខុមាលភាព​ប្រជាពលរដ្ឋ​និង​បង្កើត​បណ្តាញ​សម្រាប់​ចែករំលែក ស្តីពី​វប្បធម៌ និងការគ្រប់គ្រង​អន្តរ​ជំនឿ​សាសនា ដើម្បី សន្តិភាព និង ការអភិវឌ្ឍ​ជា​និរន្តរ៍​ដល់​ប្រទេស​តាម​ដង​ទន្លេមេគង្គ ។​


​គប្បី​រំឭកថា សិក្ខាសាលា​ផ្សព្វផ្សាយ​ទិ វា​សាសនា​ពិភពលោក​នាពេលនេះ​គឺជា​សកម្មភាព​ទី​៣ នៃ សកម្មភាព​ទាំង ៧ របស់​គម្រោង​ស្រាវជ្រាវ​កិច្ចសន្ទនា​អន្តរ​ជំនឿ​-​សាសនា ដើម្បី​សន្តិភាព និង ការអភិវឌ្ឍ​ជា​និរន្តរ៍ ក្នុងប្រទេស​នៅតាម​ដង​ទន្លេមេគង្គ មាន​ទិសដៅ​ដើម្បី ផ្សព្វផ្សាយ ចែករំលែក​បទពិសោធ​ន៍​ស្តីពី​វប្បធម៌ និង ការគ្រប់គ្រង​អន្តរ​ជំនឿ​សាសនា ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​សុខដុម​នី​យកម្ម​អន្តរ​ជំនឿ​សាសនា​ឆ្លងកាត់​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ឡាន​ឆាង ដែល​សកម្មភាព​នេះ​បង្ហាញ​ពី​ការគាំទ្រ​ការ​ផ្សារ ភ្ជាប់​និង​ការសិក្សា​ឈ្វេងយល់​ពីគ្នា​ទៅវិញទៅមក​នូវ​គំនិត​ទស្សនៈ​ស្មារតី​សាសនា​សកលលោក​និង​តំបន់ ក្នុង​គោលដៅ រួម​គឺ ដើម្បី សន្តិភាព សុខដុមរមនា និង ការអភិវឌ្ឍ​ជា​និរន្តរ៍ ៕ Kh/Ha

លោក ហ៊ឹម ឆែម ថ្លែង​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ទិវា សាសនា​ពិភពលោក​លើក​ទី​១ ( រូបៈ សុខ​ជា )
​អ្នកចូលរួម​ក្នុង​សិក្ខាសាលា​ក្រោម​ប្រធានបទ កិច្ចសន្ទនា​អន្តរ​ជំនឿ​-​សាសនា ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ជា​និរន្តរ៍ ក្នុងប្រទេស​នៅតាម​ដង​ទន្លេមេគង្គ -​ឡាន​ឆាង ( រូបៈ សុខ​ជា )

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ