គោលនយោបាយជាតិស្តីពី​វិទ្យា​សាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ឆ្នាំ2020-2030ត្រូវបានផ្សព្វផ្សាយយ៉ាងទូលាយ

432
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ សិក្ខាសាលាថ្នាក់ជាតិមួយដែលធ្វើឡើងដោយអគ្គលេខារដ្ឋាននៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហៅកាត់ថា(ក ជ វ ប)នៃក្រសួងផែនការលើគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តិន៍ឆ្នាំ2020-2030នាព្រឹកថ្ងៃទី30ខែធ្នូនេះក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌឹតឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការនិងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

លោក ហាស់ ប៊ុនថន អគ្គលេខាធិការដ្ឋាននៃក ជ វ បបានមានប្រសាសន៍ក្នុងអង្គសិក្ខាសាលានៅសណ្ឋាគារកាំបូឌីយ៉ាណាដោយបានបកស្រាយអំពីប្រពន្ធ័អេកូនវានុវត្តន៍សំរាប់បរិការនៃកម្ជុជាថាជាសមាហរកម្មនៃប្រពន្ធ័ឧស្សាហកម្ម ប្រពន្ធ័ស្រាវជ្រាវនិងអភិវឌ្ឍ និងប្រពន្ធ័អភិបាលកិច្ចដែលក្នុងនោះ -1ចំណេះដឹងដែលទទួលបានពីអប់រំនិងបណ្តុះបណ្តាលត្រូវបានបំប្លែងទៅជាចំណេះធ្វើដោយការផ្តល់លទ្ធភាពស្រាវជ្រាវនិងអភិវឌ្ឍដើម្បីបង្កើតស្នាដៃជាផលិតផល ជាសេវាឫជាវិធីសាស្ត្រដែលមានសមត្ថភាពប្រកួតប្រជែង។ 2-ឧស្សាហកម្មជាតិមានលទ្ធភាពបំប្លែងស្នាដៃទាំងនោះជានវានុវត្តិន៍មានតម្លៃសេដ្ឋកិច្ច និងមានប្រយោជន៍សំរាប់សង្គមជាតិនិងបរិស្ថាន។ ហើយទី3-រដ្ឋអនុវត្តគោលនយោបាយនិងអភិបាលកិច្ចដែលគាំទ្រ ជំរុញនិងលើកទឹកចិត្តដល់ការបញ្ចេញស្នាដៃ មាននយន្តការការពារនិងជួយដល់ការបំប្លែងស្នាដៃទាំងនោះជានវានុវត្តន៍ មានខ្នាតសំរាប់វាស់វែងនិងរក្សាគុណភាពនៃស្នាដៃទាំងនោះនិងធ្វើអោយនវានុវត្តន៍បានជាប្រយោជន៍ដល់បុគ្គលដែលមានស្នាដៃ និងជាប្រយោជន៍សំរាប់ជាតិ ធ្វើអោយប្រជាជនមានទឹកចិត្តបញ្ចេញស្នាដៃ មានជំនឿលើស្នាដៃជាតិ មានមោទនភាពជាតិនិងគាំទ្រដល់ការដឹកនាំរបស់រដ្ឋ។

លោកកិត្តិសេដ្ឋាបណ្ឌិ ឆាយ ថន ទេសរដ្ឋមន្ត្រីក្រសួងផែនការបានគូសបញ្ជាក់ថាគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ឆ្នាំ2020-2030ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីថ្ងៃទី13ខែធ្នូកន្លងទៅនេះគឺជាជម្រើសយុទ្ធសាស្ត្រនិងជាការចង្អុលទិសសំរាប់ការខិតខំរួមគ្នាអនុវត្តក្នុងក្របខណ្ឌ័ជាតិនិងសំរាប់ការស្វះស្វែងរកកិច្ចសហកាអន្តរជាតិសំដៅធ្វើអោយវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ជាកំលាំងជំរុញការអភិវឌ្ឍន៍ដើម្បីសំរេចបានចក្ខុវិស័យកម្ពុជាឆ្នាំ2050 ដែលមានគោលបំណងធ្វើអោយកម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកំរឹតខ្ពស់នៅឆ្នាំ2030និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ2050។ សម្រាប់ចក្ខុវិស័យខាងលើគោលនយោបាយនេះ មានគោលបំណងចំបងគឺពង្រឹងមូលដ្ឋានគ្រឹៈ និងកែលម្អបរិយាកាសវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ដើម្បីអភិវឌ្ឍប្រពន្ធ័នវានុវត្តន៍នៅគ្រប់កំរិតនិងគ្រប់វិស័យដោយឈេរលើក្របខណ្ឌ័ទស្សនាទាន” ទទួលយកបច្ចេកវិទ្យា សម្រប​បបច្ចេកវិទ្យានិងនវានុវត្តន៍”។សិក្ខាសាលានេះក៏មានវាគ្និនមួយចំនួនបានផ្តល់មតិ ពន្យល់​បន្ថែមទៀតសំរាប់រយៈពេញមួយព្រឹក៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម