ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿង​ញៀន

224
ចែករម្លែក

ដោយៈវងធូ/បន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចាប់ឃាត់មនុស្ស២នាក់កាល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០៣ និង ៣០នាទីយប់ នៅចំណុចភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រាបចាប់បានជនស ង្ស័យបានចំនួន ០២នាក់ និងនាំខ្លួនជនសង្ស័យ មកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ ។ ក្រោយពីទទួលបានចម្លើយសារភាព កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តទៀតថា ជនសង្ស័យ ឃើញមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យអាចត្រូវបានចោទប្រកាន់ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕B/