មនុស្ស​១០​នាក់​បាត់​ខ្លួន បន្ទាប់ពី​នាវា​មួយ​ក្រឡាប់​លិច​នៅ​ឯនាយសមុទ្រ​ម៉ាឡេស៊ី​

1399
ចែករម្លែក

​ក្រុមមន្ត្រី​ការពារ​សមុទ្រ​ម៉ាឡេស៊ី បាន​និយាយថា នាវា​រុករក​រ៉ែ​ខ្សាច់​មួយ​បាន​ក្រឡាប់​លិច​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២១​មីនា​នៅ​ឯនាយសមុទ្រ​​ម៉ាឡេស៊ី នៅ​ច្រក​សមុទ្រ​ម៉ា​ឡា​កា ដោយ​បណ្តាលឱ្យ​បាត់​ខ្លួន​សមាជិក​នាវិក​យ៉ាងហោចណាស់​១០​នាក់​។​

​ក្រុមមន្ត្រី​នេះ បាន​និយាយថា មាន​សមាជិក​នាវិក​ចំនួន​១៨​នាក់ ដែល​រួមមាន ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​និង​ជន​​ជាតិចិន​១៦​នាក់​នៅលើ​នាវា​JBB RONG CHANG 8 នេះ ។ មនុស្ស​៣​នាក់​ត្រូវបាន​សង្គ្រោះ ម្នាក់​បាន​ស្លាប់​និង​១១​នាក់​បាន​បាត់​​ខ្លួន​។​

​ក្រុមមន្ត្រី​ការពារ​សមុទ្រ​ម៉ាឡេស៊ី​នេះ បានទទួល សញ្ញា​អាសន្ន​ហៅ​ជួយ​នៅ​ប្រហែល​ម៉ោង​៨:៥០​ព្រឹក​ម៉ោង​ក្នុងស្រុក​ហើយ​បានចាប់ផ្តើម​​បេសកកម្ម​ស្វែងរក​និង​សង្គ្រោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ស៊ីន​ហួ​៕​ដោយ​៖​សុខា​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម