មន្ត្រី​បរិស្ថាន​ឃាត់​គ្រឿងចក្រ​ពីរ​គ្រឿង​បញ្ជូនទៅ​តុលាការខេត្ត​ស្ទឹងត្រែង​

1580
ចែករម្លែក

ដោយៈ សុខុម / ស្ទឹងត្រែង​៖ គ្រឿងចក្រ​ឈួ​ស​ដីព្រៃ ខុសច្បាប់​ចំនួន​២​គ្រឿង ត្រូវបាន​មន្ត្រី​បរិស្ថាន​ឃាត់ រួចហើយ​បញ្ជូនទៅ​សាលាដំបូង​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​១៩ ខែ​មី នា​ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ​។​

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់ថា ពិត​ជាមាន​ការឃាត់​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ចំនួន​២​គ្រឿង ក្នុង​ដែន​ជំរក​សត្វព្រៃ ព្រៃ​ឡង់ ស្ថិតនៅ​ភូមិ​អន្លង់​ភេ​ឃុំ​អន្លង់​ភេ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កាលពី​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៨​ពិតមែន​។ មួយគ្រឿង​ឃាត់​នៅ​ថ្ងៃទី​១៤ ហើយ​មួយគ្រឿង​ទៀត ឃាត់​នៅ​ថ្ងៃទី​១៧​ខែមីនា​។ បន្ទាប់មក​ក៏បាន​យក​គ្រឿងចក្រ​ទាំងពីរ​គ្រឿង ដែល​ឃាត់​នោះមក​កាន់​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​នឹង​បាន​បញ្ជូន​សំណុំរឿង ទៅកាន់​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃទី​១៩​ខែមីនា​កន្លងទៅ នេះ​រួចហើយ ពាក់ព័ន្ធ​ការ​ឈួ​ស​ឆាយដី​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​តំបន់​ការពារ​ព្រៃ​ឡង់​៕L​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ