អគ្គស្នងការនគរបាលជាតិជូនពរ​មន្ត្រីនគរបាលជាតិទាំងអស់ធ្វើ​ពលិកម្ម ដើម្បីធានាបាននូវសុខ​សន្តិភាព

262
ចែករម្លែក

ដោយៈមុនរ័ត្ន/ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានផ្ញើសារជូនពរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិទាំងអស់ ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ សម្រេចបានជោគជ័យគ្រប់ភារកិច្ចទាំងក្នុងជីវភាពការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ។ រយៈពេល១ឆ្នាំកន្លងមកនេះ កងកម្លាំងនគរបាលជាតិបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពិសេសទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលានូវផែនការធ្វើរដ្ឋប្រហារតាមបែបផែនបដិវត្តពណ៌ បង្កឡើងដោយក្រុមឧទ្ទាមក្បត់ជាតិមួយក្តាប់តូចប៉ុនប៉ងបង្កអស្ថិរភាពសំដៅធ្វើឲ្យមាតុភូមិកម្ពុជាដែលកំពុងមានសុខសន្តិភាព មានការអភិវឌ្ឍធ្លាក់ចូលក្នុងភាពចលាចល និងភយន្តរាយ ។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបន្តថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា ក្នុងស្មារតី និងឆន្ទៈអង់អាចក្លាហាន ស្រលាញ់សន្តិភាព មានស្វាមីភក្តិចំពោះជាតិ សាសនា ព្រះមហាក្សត្រកងកម្លាំងនគរបាលជាតិបានរួមសាមគ្គីប្រកៀកស្មាគ្នាជាមួយកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ រួមជាមួយអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋធ្វើសកម្មភាពវាយឲ្យបរាជ័យនូវផែនការដ៏ពិសពុលទាំងនោះ ព្រមទាំងរក្សាបាននូវក្នុងបរិយាកាសសន្តិសុខយ៉ាងល្អប្រសើរ។

នាឱកាសដ៏ប្រពៃនេះ សូមថ្លែងអំណរគុណអស់ពីដួងចិត្តជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិទាំងអស់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដី អធិបតេយ្យជាតិ និងធានាបាននូវសុខសន្តិភាពស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមជួយប្រោះព្រំបីបាច់ថែរក្សានិងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនអស់លោក-លោកស្រីទាំងអស់ ព្រមទាំងក្រុមគ្រួសារសូមមានសុខភាពល្អ សុភមង្គល ចម្រុងចម្រើន សម្បូរសប្បាយជានិច្ចនិរន្ត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម