​បើក​វគ្គ​ជា​មូលដ្ឋាន​ជូន​យុវជន​កាកបាទក្រហម​កម្ពុជា​វិទ្យាល័យ​សង្គម​ថ្មី​

217
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កាលពី​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៩​បាន​បើក​វគ្គ​ជា​មូលដ្ឋាន​ជូន​យុវជន​កាកបាទក្រហម​កម្ពុជា​វិទ្យាល័យ​សង្គម​ថ្មី​ចំនួន​៧៦​នាក់​។​ក្នុងនោះ​បានធ្វើ​ពិធី​បំពាក់​កន្សែង​ជូន​យុវជន​ទើប​រើស​ថ្មី​ចំនួន​៤៦​នាក់​ស្រី​៣២​នាក់​។​ការបើក​វគ្គ​នេះ​ស្ថិតនៅ​ភូមិ​ត្បែង​ឃុំ​ចម្រើន​ស្រុក​សង្គម​ថ្មី​ក្រោម​វត្តមាន​លោកស្រី​ចឹក​ហេង​អនុប្រធាន​អចិន្ត្រៃយ៍​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ ។​

​នៅក្នុង​ឱកាស​នោះ​លោកស្រី​អនុប្រធាន​អចិន្ត្រៃយ៍​បានលើកឡើង​ថា​ដើម្បី​បន្ថែម​សមាជិក​យុវជន​ដែល​បាន​ប្រឡង​ជាប់​ហើយ​ទៅ​បន្ត​ការសិក្សា សាលា​បាន​រើស​យុវជន​បំពេញ​និង​បើក​វគ្គ​ជា​មូលដ្ឋាន​យុវ ជន​កាកបាទក្រហមកម្ពុជា​ជូន​នាពេលនេះ​គោលបំណង​ដើម្បីឱ្យ​ប្អូន​បានដឹង​អំពី​ប្រវត្តិ​គោលការណ៍​គ្រឹះ​ចលនា​អន្តរជាតិ​កាកបាទក្រហម​,​អឌ្ឍចន្ទ​ក្រហម​,​តួនាទី​របស់​យុវជន​កាកបាទក្រហម​ពិសេស​វិជ្ជា​សង្គ្រោះ​បឋម​។​
​ជាមួយគ្នា​នោះដែរ​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ប្អូនៗ​ត្រូវខិតខំ​រៀនសូត្រ​ឱ្យក្លាយ​ជា​កូន​ល្អ​សិស្ស​ល្អ​មិត្ត​ល្អ​។​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​,​គោរព​ច្បាប់​ចរាចរ​ខ្ចា​ប់​ខ្ជួន​,​ចូលរួម​ថែរក្សា​អនាម័យ​និង​សម្អាត​នៅ​សាលា​និង​តាម​កន្លែង​ផ្សេងៗ​,​ជួយ​កិច្ចការ​ផ្ទះ​បន្ទាប់ពី​ការសិក្សា​រៀនសូត្រ​។​បន្ទាប់មក​បានប្រគល់​សៀវភៅ​ចំណេះដឹង​មូលដ្ឋាន​វិជ្ជា​សង្គ្រោះ​បឋម​ចំនួន​១០​ក្បាល​និង​បន្ថែម​សម្ភារ​វិជ្ជា​សង្គ្រោះ​បឋម​ថ្មី​១​ឈុត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម