បុរសជនបរទេសម្នាក់បែកថ្នាំយកដុំ​​ថ្មគប់រថយន្តTUNDRAរងការខូច​​ខាត

246
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ បុរសជនបរទេសម្នាក់បែកថ្នាំ បានយកដុំថ្មគប់រថយន្តប្រជាពលរដ្ឋតាមផ្លូវ បណ្ដាលឲ្យរងការខូចខាតបង្កអោយមានការភ្ញាក់ផ្អើលកើតឡើង។ កាលវេលាម៉ោង១០នឹង០០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅមុខផ្សារបឹងត្របែកសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌នៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសជនបរទេសម្នាក់ ដើរមកកន្លែងកើតហេតុហើយបានយកដុំថ្មដំរៀបតាមចិញ្ចើម​ផ្លូវ។ ក្រោយមកមានរថយន្តមួយគ្រឿងម៉ាកTUNDRA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AF-8386 បានបើកមកឈប់ចតកន្លែងកើតហេតុ ដើម្បីចូលផ្សារបឹងត្របែកក៏ត្រូវជនបរទេលយកដុំថ្មគប់ទៅលើរថយន្ត បណ្ដាលឲ្យកំពិតចំហៀងខាងក្រោយ រងការ​ខូចខាត។ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចអោយចុះមកកន្លែងកើតហេតុ។សមត្ថកិច្ចបញ្ជាក់ថាជនបរទេសខាងលើជាមនុស្សញៀនថ្នាំ ។

ក្រោយមកសមត្ថកិច្ចប៉ុស្ដិ៍បឹងត្របែកបានមកដល់ធ្វើការ ឃាត់ខ្លួនជនបរទេសបញ្ជូនទៅការិយាល័យអន្តោប្រវេសន៍រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិវិធី៕B/