សុន្ទរកថា​ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ២០២០ របស់លោក​ស៊ី ជីន​ភីង ប្រធាន​រដ្ឋ​ចិន​

334
ចែករម្លែក
លោក​ស៊ី ជីន​ភីង ប្រធាន​រដ្ឋ​ចិន​

លោក លោកស្រី​និង​មិត្ត​ភ​កិ្ត​គ្រប់រូប​៖
​ឆ្នាំ​២០២០​ចូល​ជិត​មកដល់​ហើយ ខ្ញុំ​សូម​ជូនពរ​ឆ្នាំ​ថ្មី​ដ៏​ល្អប្រសើរ​ចំពោះ​អ្នក​ទាំងអស់គ្នា​ពី​រដ្ឋធានី​ប៉េកាំង​!
​នៅ​ឆ្នាំ ២០១៩ ពួកយើង​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួលបាន​លទ្ធផល​ជា​ផ្លែ​ផ្លា និង​ដើរ​ឆ្ពោះទៅមុខ​ក្រោម​ការអនុវត្ត​ជាក់ស្តែង ។ ការអភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់​បាន​ត្រូវ​ជំរុញ​ទៅមុខ​ប្រកបដោយ​ភាពនឹងនរ តាម​ការប៉ាន់ប្រមាណ ផលិតផល​ក្នុងស្រុក​សរុប​នៃ​ប្រទេស​ចិន​នឹង​ឡើងដល់​ជិត​១០០​ទ្រី​លាន​យាន់​ប្រាក់​ចិន គិត​ជា​មធ្យម ក្នុង​មនុស្ស​ម្នាក់ៗ​និង​ឡើងដល់​ជាង ១​ម៉ឺន ដុល្លារ​អាមេរិក ។ ការយក​ជម្នះ​លើ​ឧបសគ្គ​ធំ​ទាំងបី ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​ជា​គន្លឹះ ។ ទីក្រុង​ប៉េកាំង ទីក្រុង​ធាន​ជីន និង​ខេត្ត​ហឺ​ពៃ​បានទទួល​ការអភិវឌ្ឍ​ដោយ​ស៊ីសង្វាក់​គ្នា ការអភិវឌ្ឍ​ខ្សែក្រវាត់​សេដ្ឋកិច្ច​ទន្លេ​យ៉ង់​សេ និង​ការកសាង​មហា​តំបន់​ឈូង​សមុទ្រ​ក្វាង​តុង ហុងកុង និង​ម៉ា​កាវ​និង​ធ្វើ​សមាហរណកម្ម​តំបន់​ដីសណ្ត​ទន្លេ​យង់​សេ ទទួលបាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ការងារ​អភិរក្ស​អេកូ​បរិស្ថាន​និង​ការអភិវឌ្ឍ​ដោយ​គុណភាព​ខ្ពស់​នៃ​តំបន់​ទន្លេ​លឿន បាន​ក្លាយជា​យុទ្ធសាស្ត្រ​ជាតិ ។ មានស្រុក​ក្រីក្រ​ចំនួន​ប្រហែល​៣៤០​ស្រុក​នៅ​ទូទាំងប្រទេស​ចិន​នឹងត្រូវ​លុបបំបាត់​ពី​ភាពក្រីក្រ មាន​ប្រ​ចា​ជន​ចំនួន​ជាង ១០​លាន​នាក់​បាន​បម្រះ​ខ្លួន​ចេញពី​ភាពក្រីក្រ ។ យានអវកាស​ឆាង​អឺ​លេខ​៤ បាន​បង្ហោះ​ទៅលើ​ផ្ទៃ​ប៉ែក​ម្ខាង​នៃ​ភព​ព្រះ​ចន្ទ រ៉ុក្កែត​ដឹកជញ្ជូន Changzheng ៥Y៣​បាន​បង្ហោះ​ដោយ​ជោគជ័យ នាវា​នាគ​ទឹកកក​លេខ​២ បាន​បរ​ទៅកាន់​ប៉ូល​ខាងត្បូង​ជា​លើកដំបូង ការ​ផ្គុំ​បណ្តាញ​នៅ​ទូទាំង​ពិភពលោក​នៃ​ផ្កាយរណប​ណែនាំ​ផ្លូវ Beidou បាន​ឈានដល់​ដំណាក់កាល​ចុងក្រោយបង្អស់ ប្រព័ន្ធ​ទូរគមនាគមន៍​៥G ប្រើ​ក្នុង​វិស័យ​ពាណិជ្ជ​កម្មបាន​ត្រូវ​ព​ន្លឿ​ន​ការដាក់ឱ្យ​ប្រើប្រាស់ ព្រលានយន្តហោះ​អន្តរជាតិ​ដា​ស៊ី​ង​ក្រុង​ប៉េកាំង​បានដាក់​ឱ្យប្រើ​ប្រាស់ សមិទ្ធផល​ទាំងនេះ​សុទ្ធតែ​បានមកពី​កម្លាំងកាយ​ចិត្ត​និង​ញើស​ឈាម​របស់​អ្នកតស៊ូ​ក្នុង​យុគសម័យ​ថ្មី ដោយបាន​បង្ហាញឱ្យឃើញ​នូវ​មុខមាត់​និង​កម្លាំង​ដ៏​អស្ចារ្យ​ប្រទេស​ចិន​។​


ក្នុង​មួយឆ្នាំ កន្លង ទៅនេះ កំណែទម្រង់​និង​បើកទូលាយ​បាន​បំផុស​ឡើង​នូវ​កម្លាំងចលករ​នៃ​ការអភិវឌ្ឍ​ឥតឈប់ឈរ ។ កំណែទម្រង់​ស្ថាប័ន​បក្ស​និង​រដ្ឋ បានសម្រេច​ដោយ ជោគជ័យ ។ តំបន់​សាកល្បង​ផ្នែក​ពាណិជ្ជកម្ម​សេរី​មួយចំនួន និង​តំបន់​សាកល្បង​ផ្នែក​ពាណិជ្ជកម្ម​សេរី​ក្រុង​សៀង​ហៃ​ត្រូវបាន​បង្កើតឡើង ។ ផ្សា​រមូល​ប​ត្រ​ច្នៃប្រឌិត​ថ្មី​ផ្នែក​បច្ចេកវិទ្យា​បាន​ដំណើរការ​យ៉ាង​រលូន ។ បរិមាណ​បញ្ចុះ​ពន្ធ​និង​ថ្លៃ​សេវា​មាន​ចំនួន​លើសពី​២​ទ្រី​លាន​យាន់​ប្រាក់​ចិន ។ កម្រិត​យកពន្ធ​លើ​ចំណូល​បុគ្គល​ត្រូវបាន​ដំឡើង ឱសថ​ជាច្រើន​ដែល​ប្រជាជន​ប្រើប្រាស់​ជាប្រចាំ​បាន​ត្រូវ​បញ្ចុះតម្លៃ តម្លៃ​អ៊ី​ន​ធឺ​ណែ​ត​ត្រូវបាន​បញ្ចុះ ឯ​ល្បឿន​កាន់តែ​លឿន ការបែងចែក​សំរាម​តាម​ប្រភេទ បាន​ណែនាំ​ភាពទាន់សម័យ​នៃ​ជីវភាព​របស់​នៅ​បែប​ការ​បូ​ន​ទាប ។ សកម្មភាព “​ឆ្នាំ​សម្រាល​បន្ទុក​របស់​កម្មាភិបាល​ថ្នាក់មូលដ្ឋាន ” ធ្វើឱ្យ​កម្មាភិបាល​ថ្នាក់មូលដ្ឋាន​អាចបំពេញ​ការងារ​ឱ្យ​កាន់តែ​រលូន ។ សន្លឹង មើលទៅ​ទូទាំងប្រទេស​ចិន ទីណាៗ​ក៏​សុទ្ធ​តែមាន​ម​ម្រែ​ប​ម្រួ​ល​ថ្មី​និង​មុខមាត់​ថ្មី ។​


​ក្នុង​មួយឆ្នាំ​កន្លងទៅនេះ កំណែទម្រង់​ខាង​ការពារជាតិ​និង​កងទ័ព បាន​ត្រូវ​ជំរុញ​យ៉ាង​ជាក់ស្តែង កងទ័ព​ប្រជាជន​បានបង្ហាញ​នូវ​ភាពស្វាហាប់​និង​ខ្លាំងក្លា​ក្នុង​យុគសម័យ​ថ្មី ។ ប្រទេស​ចិន​បានរៀបចំ​ពិធីត្រួតពល​និង​ព្យុហយាត្រា​នៅ​ថ្ងៃបុណ្យ​ជាតិចិន បានរៀបចំ សកម្មភាព​អបអ​បរសាទរ​ខួប​ទី​៧០​នៃ​ការបង្កើត​កងទ័ពជើងទឹក​និង​ជើង​អាកាស រៀបចំ​ការប្រកួត​កីឡា​យោធា​ពិភពលោក​លើក​ទី​៧ ។ នាវា​ផ្ទុក​យន្តហោះ​ទីមួយ​ដែល​ផលិត​ដោយ​ប្រទេស​ចិន​ខ្លួនឯង បានដាក់​ឱ្យប្រើ​ប្រាស់​ក្នុង​ជួរ​ទ័ព​ជា​ផ្លូវការ ។ កងទ័ព​ប្រជាជន​ចិន​ជា​មហាកំពែង​ដែកថែប ដើម្បី​គាំពារ​មាតុប្រទេស​ជាប់​រហូត យើង​សូម​សម្តែង​ការគោរព​ចំពោះ​កងទ័ព​ដែល​បាន​ការពារ​ទឹកដី​កំណើត​របស់ខ្លួន​យ៉ាង​ស្មោះត្រង់ ។​


​ឆ្នាំ ២០១៩ ប្រការ​ដែល​មិនអាច​បំភ្លេចបាន​បំផុត គឺ​ពិធី​អបអរសាទរ​ខួប​ទី​៧០ នៃ ការបង្កើត​ប្រទេស​ចិន​ថ្មី​យ៉ាង​ឱឡារិក ។ ពួកយើង​អំណរ​សាទរ​នូវ​សមិទ្ធផល​ដ៏​ត្រចះត្រចង់​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​រយៈពេល ៧០​ឆ្នាំ​កន្លងទៅ ហើយក៏​រំភើបចិត្ត​ចំពោះ​ទឹកចិត្ត​ស្នេហា ជាតិ​ដ៏​មហិមា​ផងដែរ ។ ផែន​ទ័ព​ដែល​ចូលរួម​ព្យុហយាត្រា​មាន​ភាព​អង់​អាំ​ច​ស្វាហាប់ ប្រជាពលរដ្ឋ​បាន​ដង្ហែ​ក្បួន​ដោយ​ទឹកចិត្ត​សប្បាយរីករាយ ទីលាន Tiananmeng បាន​ក្លាយជា​ដែនដី​ដ៏​សប្បាយរីករាយ ។ តំបន់​នានា​ទូទាំងប្រទេស​ចិន​បាន​ត្រូវ​តុបតែង​យ៉ាង​ល្អឆើត ប្រជាជន​ពោរពេញ​ដោយ​ស្នាមញញឹម​និង​មាន​មោទនភាព នៅតាម​មហាវិថី​និង​ផ្លូវ​តូចធំ បាន​បន្លឺ​នូវ​ចម្រៀង​បទ « ខ្ញុំ​និង​មាតុប្រទេស​របស់ខ្ញុំ​» ។ មនោសញ្ចេតនា​ស្នេហា​ជាតិ​ធ្វើឱ្យ​ពួកយើង​រំភើបចិត្ត ស្មារតី​ស្នេហា​ជាតិ​បាន​បង្កើតជា​ឆ្អឹ​ន​ខ្នង​របស់​ប្រជាជាតិ ។ ប្រការ​ទាំងនេះ​បាន​ប្រមូលផ្តុំ​ជា​ចរន្ត​ឈានទៅ​មុខ ដើម្បី​ជាការ​គោរព​និង​កោតសរសើរ​ពី​ប្រទេស​ចិន​ថ្មី និង​ធ្វើ​ការតស៊ូ​ពុះពារ​ក្នុង​យុគសម័យ​ថ្មី ។​


ក្នុង​មួយឆ្នាំ​កន្លងទៅនេះ ខ្ញុំ​បាន​ទៅ​ចុះទៅ​ត្រួតពិនិត្យ​ការងារ​នៅ​តំបន់​ជាច្រើន ។ ខណ្ឌ Xiongan​ថ្មី​បានចាប់ផ្តើម​បង្កើតឡើង កំពង់ផែ Tianjing​មាន​ភាពរស់រវើក មជ្ឈមណ្ឌល​រណប​ក្រុង​ប៉េកាំង​មាន​ផុលផុស វាលស្មៅ​ម៉ុង​ហ្គោ​លី​ក្នុង​មាន​ទេសភាព​ស្រស់ស្អាត របៀង​ភាគ​ខាងលិច​ទន្លេ​លឿន​បាន​ឆ្លងកាត់​ពេលវេលា​រាប់ពាន់​ឆ្នាំ នៅតែមាន​សភាព​ថ្មី​សន្លាង​ទន្លេ​លឿន​ដែល​បត់បែន​មាន​ភាព​ធំ​ទូលាយ ត្រើយ​ទាំង​សាង​ខាង​នៃ​ទន្លេ​យ៉ង់​សេ​មាន​ធនធាន​ស្តុកស្តម្ភ ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់នៅ​ធូរធារ ។ តំបន់​នានា​នៅ​ទូទាំងប្រទេស​ចិន មាន​ភាពរស់រវើក​និង​រីកចម្រើន ។ ខ្ញុំ​បាន​ដើរ​តាម​ដំណើរ​បដិវត្តន៍​របស់​ប្រទេស​ចិន ឆ្ពោះទៅមុខ​ដោយ​មិន​បំភ្លេច​គោលបំណង​ដើម ។ ពី​តំបន់ Yudu ខេត្ត​Jiangxi ដែល​ជាទី​ប្រមូលផ្តុំ​និង​ជាទី​ចាប់ផ្តើម​នៃ​មហា​ដំណើរ​របស់​កងទ័ព​ប្រជាជន​ចិន រហូតដល់​សារមន្ទីរ​បដិវត្តន៍​នៅ​តំបន់​មូលដ្ឋាន​បដិវត្តន៍​ស្រុក​Xin​ខេត្ត​Henan ពី​វិមាន​រំលឹក​កងទ័ព​ផ្លូវ​ខាងលិច នៅ​តំបន់ Gaotai ខេត្ត Gansu រហូតដល់​ទីកន្លែង​រំលឹក​បដិវត្តន៍​នៅ​ភ្នំ​Xiangshan ក្រុង​ប៉េកាំង តំបន់​នីមួយៗ​សុទ្ធតែ​ធ្វើឱ្យ​ខ្ញុំ​មានការ​នឹក​រំលឹក​និង​គិតពិចារណា​យ៉ាងច្រើន គោលបំណង​ដើម​និង​បេសកកម្ម ជា​ប្រភព​កម្លាំងចលករ​ដែល​យើង​ប្រើ​មិន​រីងស្ងួត​សម្រាប់​ការធ្វើ​មហា​ដំណើរ​ក្នុង​យុគសម័យ​ថ្មី ។


ដូច​ពេល​កន្លងទៅ​ដែរ មិន​ថា​ជាប់រវល់​យ៉ាងណា ខ្ញុំ​ក៏បាន​ឆ្លៀតពេល​ទៅសួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ។ ពួកគាត់​បាន​និយាយ​ពី​ពាក្យសម្តី​ក្នុង​ដួងចិត្ត​ជាច្រើន​ជាមួយ​ខ្ញុំ ខ្ញុំ​បាន​ចងចាំ​ពាក្យសម្តី​ទាំងនេះ​ក្នុង​ដួងចិត្ត​របស់ខ្ញុំ​ជាប់​រហូត ។ ជនជាតិ​ទូ​ឡុង​នៅ​ស្រុក​Gongshan ខេត្ត​យូ​ណាន អ្នកភូមិ​Xiadang ស្រុក​Shouning ខេត្ត​ហុកគៀន ពលទាហាន​ទាំងអស់​នៅក្នុង​កង​នៃ​វីរជន​Wangjie និស្សិត​អនុបណ្ឌិត​នៃ​សកល​វិទ្យាល័យ​កីឡា​ប៉េកាំង កុមារ​និង​មនុស្ស​ចាស់​ជា​អ្នកស្ម័គ្រចិត្ត​នៅ​ម៉ា​កាវ បាន​សរសេរ​សំបុត្រ​ផ្ញើមក​ខ្ញុំ ។ ក្នុង​សំបុត្រ​ឆ្លើយតប ខ្ញុំ​បានទទួល​ស្គាល់​ពីស​មិទ្ធ​ផល​របស់​ពួកគាត់ ហើយ​ក៏បាន​សម្តែង​ពី​ការជូន​ពរ​ដ៏​ល្អប្រសើរ​របស់ខ្ញុំ​ផងដែរ ។
មួយ​ឆ្នាំនេះ​កន្លងទៅនេះ មាន​មនុស្ស​និង​រឿង​ជាច្រើន​បានធ្វើឱ្យ​ពួកយើង​រំភើបចិត្ត ដូចជា​លោក​Zhang Fuqing ដែល​មិន​គិតពី​ការ​ល្បីឈ្មោះ​និង​គុណបំណាច់ និង​មិន​ភ្លេច​បំណង​ដើម​របស់ខ្លួន អ្នកនាង​Wang Wenxiu ដែល​បាន​បូជា​យុវភាព​និង​អាយុជីវិត​ចំពោះ​ការងារ​លុបបំបាត់​ភាពក្រីក្រ វីរជន​ទាំង ៣១ រូប​ដែល​បាន​ពលី​ជីវិត​ដើម្បី​ពន្លត់​អគ្គិភ័យ​នៅ​ស្រុក​Muli ខេត្ត​ស៊ឺ​ឈួន លោក​Du Fuguo ដែល​បាន​យក​រាងកាយ​ទៅ​ការពារ​យុទ្ធ​មិត្ត ក្រុមកីឡា​ការិនី​បាល់ទះ​ចិន​ដែល​ឈ្នះ ១១ លើក​ជាប់ៗ​ហើយ​ដណ្តើមបាន​ជើងឯក​ក្នុងការ​ប្រកួត​បាល់ទះ​ពាន​ពិភពលោក ព្រម​និង​វីវ​ជន​មិន​ស្គាល់ឈ្មោះ​ជាច្រើនរូប​ទៀត​ដែល​បានរួម​វិភាគទាន​អស់ពី​កម្លាំងកាយ​ចិត្ត​ដោយ​គ្មាន​ការសោកស្តាយ ពួកគេ​បានធ្វើ​រឿង​មិនធម្មតា​ក្នុងនាម​ជាម​នុស្ស​សាមញ្ញ​ម្នាក់ ។​


ឆ្នាំ ២០១៩ ប្រទេស​ចិន​បាន​បន្ត​ធ្វើការ​បើកទូលាយ​ដើម្បី​ស្វាគមន៍​ពិភពលោក ។ យើង​បានរៀបចំ​ធ្វើ​វេទិកា​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​”​ខ្សែក្រវាត់​និង​ផ្លូវ​” លើក​ទី ២ ពិព័រណ៍​សាកវប្បកម្ម​ពិភពលោក​ក្រុង​ប៉េកាំង កិច្ចប្រជុំ​សន្ទនា​អរិយធម៌​អាស៊ី និង​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី ២ ដោយបាន​បង្ហាញ​ចំពោះ​ពិភពលោក​នូវ​ប្រទេស​ចិន​មួយ​ដែល​ប្រកបដោយ​អរិយធម៌ បើកចំហ និង​បរិ​យា​ប័ន្ន ។ ខ្ញុំ​បានធ្វើ​កិច្ច​ជំនួប​ជាមួយ​ប្រមុខរដ្ឋ​រដ្ឋាភិបាល​ជាច្រើន ដោយបាន​ចែករំលែក​ពី​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​ចិន ពង្រឹង​និង​ពង្រីក​ចំណងមិត្តភាព ធ្វើឱ្យ​គំនិត​ឯកភាព​រួមមាន​ភាព​កាន់តែ​ស៊ីជម្រៅ ។ មាន​ប្រទេស​មួយចំនួនទៀត​បា​នប​ង្កើ​ត​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ចិន ដែល​បានធ្វើឱ្យ​ប្រទេស​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ចិន​កើនឡើង​ដល់​ទៅ ១៨០ ប្រទេស ។ មិត្តភក្តិ​របស់​យើង​នៅ​ពាសពេញ​គ្រប់​ទីកន្លែង​លើ​ពិភពលោក !


ឆ្នាំ ២០២០ ជា​ឆ្នាំ​មួយ​ដែល​ប្រកបដោយ​អត្ថន័យ​ជា​និមិត្តសញ្ញា ។ យើង​នឹង​សម្រេច​ការកសាង​សង្គម​ដែល​ប្រជាជនមាន​ជីវភាព​ធូរធារ​បង្គួរ​ដោយ​គ្រប់​ជ្រុងជ្រោយ និង​សម្រេច​គោលដៅ​នៃ​ការតស៊ូ​មួយ​សតវត្សរ៍​ទីមួយ ។ ឆ្នាំ ២០២០ ក៏​ជា​ឆ្នាំ​ទទួល​ជ័យជម្នះ​ក្នុងការ​ពុះពារ​ការលំបាក​ដើម្បី​លុបបំបាត់​ភាពក្រីក្រ​ផងដែរ ។ សំឡេង​ត្រែ​លើកទឹកចិត្ត​បាន​លាន់ឮ​ឡើង ។ យើង​ត្រូវ​ប្រឹង​តស៊ូ​និង​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ឧបសគ្គ​កាន់តែ​លំបាក យើង​កាន់តែ​ត្រូវ​បោះជំហាន​ទៅមុខ ហើយ​ត្រូវបំពេញ​ចន្លោះ​ខ្វះខាត​យ៉ាង​ប្រាកដប្រជា ធ្វើឱ្យ​មូលដ្ឋានគ្រឹះ​មាន​ភាព​កាន់តែ​រឹងមាំ សំដៅ​ទទួលបាន​ជោគជ័យ​ក្នុងការ​បំបាត់​ភាពក្រីក្រ​យ៉ាង​ដាច់ខាត ដើម្បី​សម្រេច​ការធ្វើឱ្យ​ជនក្រីក្រ​នៅ​ជនបទ​ដែល​ស្ថិតនៅក្រោម​បន្ទាត់​ស្តង់ដា​ភាពក្រីក្រ​បច្ចុប្បន្ន​ចេញ​ផុតពី​ភាពក្រីក្រ​ទាំងអស់ ស្រុក​ក្រីក្រ​ទាំងអស់​សុទ្ធតែ​ត្រូវបាន​លុបបំបាត់​ភាពក្រីក្រ ។​


ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ខ្ញុំ​បាន​ចូលរួម​សកម្មភាព​អបអរសាទរ​ខួប​គម្រប់ ២០ ឆ្នាំ​នៃ​ការវិលត្រឡប់​របស់​តំបន់​ម៉ា​កាវ​ចូល​មាតុប្រទេស​ចិន ខ្ញុំ​មាន​មោទនភាព​និង​ក្តី​សោមនស្ស​រីករាយ​ដោយសារ​ភាពរុងរឿង​និង​ស្ថិរភាព​នៃ​តំបន់​ម៉ា​កាវ ។ ការអនុវត្ត​ដោយ​ជោគជ័យ​នៅ​តំបន់​ម៉ា​កាវ​បាន​បង្ហាញថា គោលនយោបាយ​“​ប្រទេសមួយ​ប្រព័ន្ធគ្រប់គ្រង​ពីរ​”​គឺអាច​អនុវត្តបាន អាច​សម្រេចបាន និង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន ។ ប៉ុន្មាន​ខែ​កន្លងទៅនេះ ស្ថានការណ៍រ​នៅ​ហុងកុង​បានទទួល​ការយកចិត្តទុកដាក់​ពី​មនុស្ស​ទូទៅ ។ បើសិនជា​គ្មាន​បរិស្ថាន​ដែល​ប្រកបដោយ​ភាពចុះ​សម្រុង​គ្នា​និង​ស្ថិរភាព​នោះទេ ម៉េច​នឹង​អាចមាន​ទីលំនៅ​ដែល​ប្រកបដោយ​ភាពសុខសាន្ត​ទៅ ! យើង​រំពឹង​យ៉ាង​ស្មោះ​ថា តំបន់​ហុងកុង​មាន​ភាពល្អប្រសើរ ជនរួមជាតិ​ហុងកុង​ក៏មាន​ភាពល្អប្រសើរ​ដែរ ។ តំបន់​ហុងកុង​ដែលមាន​វិបុលភាព​និង​ស្ថិរ​ភាពជា​បំណងប្រាថ្នា​របស់​ជនរួមជាតិ​ហុងកុង ហើយក៏​ជា​ក្តី​រំពឹង​របស់​ប្រជាជន​ចិន​ទាំងអស់​ផងដែរ ។​


ទឹកទន្លេ​ប្រវត្តិសាស្ត្រ​បាន​ហូរ​ទៅមុខ​ឥតឈប់ឈរ ដែល​ជួនកាល​មាន​សភាព​ស្ងប់ស្ងាត់ ជួនកាល​ក៏មាន​រលក​បោកបក់​ខ្លាំង ។ យើង​មិន​ខ្លាច​ព្យុះភ្លៀង ហើយក៏​មិន​ខ្លាច​ឧបសគ្គ​ដែរ ។ ប្រទេស​ចិន​នឹង​ដើរ​តាមផ្លូវ​អភិវឌ្ឍន៍​ប្រកបដោយ​សន្តិភាព​យ៉ាង​ម៉ឺងម៉ាត់​មិន​ងាករេ គាំពារ​សុខសន្តិភាពរ​បស់​ពិភពលោក​និង​ជំរុញ​ការអភិវឌ្ឍ​ជាមួយគ្នា​យ៉ាង​ម៉ឺងម៉ាត់​មិន​ងាករេ​។ ពួកយើង​រីករាយ​រួមសហការ​ជាមួយ​ប្រជាជន​នៃ​បណ្តា​ប្រទេស​លើ​ពិភពលោក រួមគ្នា​កសាង​យ៉ាងសកម្ម​នូវ ”​ខ្សែក្រវាត់​និង​ផ្លូវ​” ជំរុញ​កិច្ច​កសាង​សហគមន៍​រួម​វាសនា​របស់​មនុស្សជាតិ ធ្វើ​ការខិតខំ​ប្រឹងប្រែង​ឥត​ស្រាត​ស្រាន្ត​ដើម្បី​បង្កើត​អនាគត​ដ៏​ល្អ​បវរ​របស់​មនុស្សជាតិ ។​


ក្នុងខណៈ​ពេលនេះ មាន​មនុស្ស​ជាច្រើន​កំពុងធ្វើការ​តាម​តួនាទី​របស់ខ្លួន មាន​មនុស្ស​ជាច្រើន​កំពុង​គាំពារ​សុខសន្តិភាព មាន​មនុស្ស​ជាច្រើន​កំពុងធ្វើការ​យ៉ាង​ឧស្សាហ៍​ព្យាយាម ។ អ្នក​ទាំងអស់គ្នា​នឿយហត់​ហើយ !
សូមឱ្យ​ពួកយើង​ខិតខំ​ប្រឹងប្រែង​ក្នុងពេល​បច្ចុប្បន្ន ដើម្បី​កុំឱ្យ​មាន​ភាព​សោកស្តាយ​នៅ​ថ្ងៃក្រោយ យើង​រួមគ្នា​ស្វាគមន៍​ការឈាន​ចូលមក​ដល់​នៃ​ឆ្នាំ ២០២០ ។​
សូម​ជូនពរ​លោកអ្នក​រីករាយ​ឆ្នាំ​ថ្មី !

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ