ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖រដ្ឋបាលបានប្រគល់ថេបផ្លេត(Tablet)ជូនមេឃុំចៅសង្កាត់ទាំង៦៥និងបុគ្គលិកសុខាភិបាលសាធារណៈទាំង៩ស្រុក្រុងទូទាំងខេត្តបន្ទាយមានជ័យសម្រាប់គាំទ្រការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ។ពិធីបានធ្វើឡើងកាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ដោយមានវត្តមានលោកអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានលោកស្រីប៉ុកណាឌីអភិបាលរងខេត្តនិងលោកលោកស្រីប្រធានមន្ទីរអភិបាលក្រុងឃុំពាក់ព័ន្ធបានអញ្ជើញចូលរួម។
លោកឃុនវុទ្ធីប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យបានថ្លែងសង្ខេបស្តីពី”វឌ្ឍនភាពការងារ”មានចំនួន៦។ក្នុងនោះរួមមាន៖ ១.ការរៀបចចំលិខិតបទដ្ឋានគតិយុត្ត ២.ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន៣.សម្ភារៈផ្សព្វផ្សាយបង្កើនការយល់ដឹងបីកម្មវិធី៤.សេវាបើកផ្តល់ដល់អ្នកទទួលផល ៥.ការបង្កើនការយល់ដឹងដល់មន្ត្រីកម្មវិធី និងទី ៦.ការបណ្តុះបណ្តាល។
លោកអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖គោលបំណងនៃការចែកថេបផ្លេត (Teblets)នេះគឺដើម្បីលើកកម្ពស់ការគ្រប់គ្រងទិន្នន័យសុខុមាលភាពមាតានិងទារកព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហាររូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រចាប់ពីកូនក្នុងផ្ទៃរហូតដល់អាយុក្រោម២ឆ្នាំ។ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទានិងបញ្ញាស្មារតីនិងស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានិងជាយុទ្ធសាស្ត្រ៥ឆ្នាំរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា២០១៨=២០២៣។
លោកអភិបាលខេត្តបានសង្ឃឹមថា៖មន្ត្រីដែលទទួលឧបករណ៍វាយរបាយការណ៍,ស្រាវជ្រាវនិងផ្ទុកទិន្នន័យតាមប្រព័ន្ធអេឡិចត្រូនិចនេះនឹងទទួលបាននៅចំណេះដឹងនិងជំនាញថ្មីៗបន្ថែម។និងក៏មានសមត្ថភាពក្នុងការបំពេញការងារអោយកាន់តែបានលទ្ធផលនិងមានប្រសិទ្ធភាព ៕S/