ដោយៈ​គ្រ​ញួ​ង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​បួន​នាក់​និង​ថ្នាំញៀន​ជិត​៤​ក្រាម​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ជនសង្ស័យ​ទាំង​បួន​នាក់​នេះ​ត្រូវបាន​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស្វាយ​ស្រុក​មោង​ឬ​ស្សី​ចាប់ខ្លួនបាន​កាលពី​រសៀល​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ចំណុច​ក្រុមទី​៣​ស្ថិតក្នុង​ភូមិ​រំចេក​ឃុំ​ព្រៃ​ស្វាយ​ស្រុក​មោង​ឬ​ស្សី​។​

​លោក​សុខ​និមល​នាយការិយាល័យ​ស្តីទី​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​បួន​នាក់​មាន​១​ឈ្មោះ​ម៉ូត​ពៅ​តូច​ភេទ​ប្រុស​អាយុ​២១​ឆ្មាំ​នៅ​ភូមិ​កា​ឡោម​ភ្លុក​ឃុំ​ព្រៃ​ស្វាយ​ស្រុក​មោង​ឬ​ស្សី​។​២​ឈ្មោះ​លី​តុល​លាស់​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​ស្រម៉​មាស​ឃុំ​ព្រៃ​ស្វាយ​។​៣​ឈ្មោះ​ថេ​ន​ធឿន​ប្រុស​អាយុ​៣១​ឆ្នាំ​នៅ​ភូមិ​អម្ពិល​ឈូង​ឃុំ​ឬ​ស្សី​ក្រាំង​ស្រុក​មោង​ឬ​ស្សី​។​៤​ឈ្មោះ​អឿ​កអាត​ប្រុស​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​ជ្រៃ​រុន​ឃុំ​ឬ​ស្សី​ក្រាំង​។​

ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​(ICE)​ចំនួន​៣​ថង់​ទម្ងន់​៣,៥៦​ក្រាម​ទូរស័ព្ទដៃ​៥​គ្រឿង​កាបូប​លុយ​៣​និង​ម៉ូតូ​២​គ្រឿង​(1​ម៉ា​អាល់​ហ្វា​១​គ្រឿង និង​ម៉ាក​ហុងដា​1​គ្រឿង​។​​លោក​វរសេនីយ៍ទោ​សុខ​និមល​នា​បានឱ្យដឹង​ក្រោយពេល​ជនសង្ស័យ​ទាំងនេះ​ឆ្លើយ​សារភាព​រួចមក​លោកស្នងកា​រ​ខេត្ត​បាន​បញ្ជា​ឱ្យកម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ថ្នាំញៀន​ជាង​៣​ក្រាម​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/