ដោយៈ​គ្រ​ញួ​ង​/​បាត់ដំបងៈ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​និង​របួសធ្ងន់​ស្រាល​បួន​នាក់​ដោយសារ​រ​រថយន្ត VIP​ឡើង វ៉ា​រថយន្ត​១​គ្រឿង​ហើយ​ជ្រុល​ទៅបុក​គោយន្ត កន្ត្រៃ​។​គ្រោះថ្នាក់​ចរាចរ​នេះ កើត ឡើង​កាលពី​ទាបភ្លឺ​ចូល​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៩​លើ កំណាត់​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​អូរ​សណ្តា ស់​ក្នុងភូមិ ស្រះកែវ ឃុំ កំពង់ព្រះ​ស្រុក សង្កែ​ខេត្តបាត់ដំបង​។​

​លោក​ជាវ​ណ្ឌី​អធិការរង​ស្រុក​សង្កែ​ទទួលបន្ទុក​ផ្នែក​សណ្តាប់ធ្នាប់​បានឱ្យដឹងថា​សព​ជនរងគ្រោះ​មានឈ្មោះ​ឡែ​ម​សុផល​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​មុខរបរ​ធ្វើស្រែ​មាន​ទីលំនៅ​ភូមិ​សំរោង​ឃុំ​ធិបតី​ស្រុក​គាស់ក្រឡ​។​ចំណែក​អ្នករបួសធ្ងន់​ស្រាល​ទាំង​បួន​នាក់​មិនទាន់​ស្គាល់​អត្ត​ដ​ញ្ញាណ​ដោយ​សមត្ថកិច្ច​ថឹ​ក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​
​ចំណែក​អ្នកបើក​រថយន្តក្រុង ប្រ ភេ ទ​VIP ម៉ាក ហ៊ី យ៉ាន់ ដាយ ដឹក អ្នកដំណើរ​របស់ ក្រុមហ៊ុន បូព៌ា អា ស៊ី​ពាក់ ស្លាក លេខ​ភ្នំពេញ​២E ០៣១៨ បើកបរ ដោយ​ឈ្មោះ មុំ បូរី ភេទ ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ រាជធានី ភ្នំពេញ​មិនមាន​របួស​ទេ​។​

​សាក្សី​បាន​ប្រាប់ថា​មុនពេល​កើតហេតុ​មាន រថយន្តក្រុង ប្រ ភេ ទ​VIP១​គ្រឿង ម៉ាក ហ៊ី យ៉ាន់ ដាយ ដឹក អ្នកដំណើរ របស់ ក្រុមហ៊ុន បូព៌ា អា ស៊ី ធ្វើ ដំណើរ ក្នុងទិសដៅ ពី កើត​ទៅ លិច​ហើយ បាន បុក ជា​មូ​យ​គោយន្ត​កន្ត្រៃ​ដឹកអុស​ក្នុងទិសដៅ​ស្របគ្នា​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួស​ធ្ង​ន​ស្រាល​បួន​នាក់​។​

​តាម ការ សន្និដ្ឋាន រប ស់ សមត្ថកិច្ច បាន បញ្ជាក់ ថា​ថយ​ន្ត បង្ក​នេះ អាច ឡើង ជែង នឹង រថយន្ត មួយ គ្រឿង ទៀត ដែល នៅ ពីមុខ ហើយ បាន ជួបនឹង ឧបសគ្គ ក៏ ងាក មកវិញ បណ្តាល ឱ្យ បុក នឹង គោយន្ត ពីក្រោយ តែម្តង​។ ដោយ នៅពេល នោះដែរ ក៏មាន មនុស្ស រងរបួស ធ្ងន់ ស រុ ប ចំនួន ៤ នាក់ និង ម្នាក់ ដែល អង្គុយ ក្បែរ អ្នកបើកបរ រថយន្ត ឈ្មោះ ស្រេង សុខ ហួត ភេទ ប្រុស អាយុ ៣២ ឆ្នាំ រស់នៅ ភូមិ សំប៉ាន លើ ឃុំ ព្រែក អំបិល ស្រុក ស្អាង ខេត្តកណ្តាល ( ស្លាប់ )​។​

​ក្រោយពេល កើតហេតុ សមត្ថកិច្ច បាន បញ្ជូន អ្នករបួស ទាំងអស់ ទៅកាន់ មន្ទីរពេទ្យ ។​ចំណែក មធ្យោបាយ​ទាំង​២​គ្រឿង​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​សង្កែ​ដើម្បី​ដោះស្រាយ​នៅ​ពេ​ក្រោយ​៕S/