មនុស្ស១៣នាក់ រួមមានជនជាតិកម្ពុជា២នាក់ បានរងរបួសនៅពេលរថយន្តវែនដឹកអ្នកដំណើរទៅកាន់ក្រុងបាងកក បានបុកសាលាសំណាក់តាមចិញ្ចើមផ្លូវមួយនៅស្រុកឆុកឆៃក្នុងខេត្តនគរ រ៉ាចាសីម៉ា កាលពីយប់ថ្ងៃចន្ទទី៣០ធ្នូ។
របាយការណ៍បានអោយដឹងថា រថយន្តបានដឹកមនុស្សពីខេត្តស៊ីសាកេតជាប់កម្ពុជាទៅកាន់ក្រុងបាងកក ហើយពេលវាទៅដល់កន្លែងកើតហេតុ អ្នកបើកបានបាត់បង់ម្ចាស់ការនៅត្រង់ផ្លូវកោងហើយរថយន្តបានហួសទៅបុកសាលាសំណាក់មួយ។អ្នកបើកនិងអ្នកដំណើរ១២នាក់ទៀតរងរបួស ដោយ២នាក់របួសធ្ងន់។
ប៉ូលិសបាននិយាយថា ក្នុងរថយន្តមានស្ត្រី៩នាក់ ក្មេងស្រីអាយុ៤ឆ្នាំម្នាក់ និងបុរស៣នាក់ ។ពួកគេរងរបួសទាំងអស់គ្នា ហើយមានជនជាតិកម្ពុជា២នាក់។
សូមបញ្ជាក់ថាចរាចរណ៍ផ្លូវគោកថៃជាប់ចំណាត់ថ្នាក់ខាងកើតមានគ្រោះថ្នាក់សម្លាប់មនុស្សច្រើនបំផុតនៅក្នុងលោក។គ្រាន់តែការធ្វើដំណើរពេល៤ថ្ងៃ(សុក្រដល់ចន្ទទី៣០ធ្នូ)ក្នុងអំឡុងពេលឈប់សម្រាកចូល់ឆ្នាំថ្មីមានគ្រោះថ្នាក់ចរាចរណ៍១.៩៨៨លើក សម្លាប់មនុស្ស២០៨នាក់ និងរបួស២.០៣១នាក់។
ថ្ងៃចន្ទតែមួយ មានគ្រោះថ្នាក់ចរាចរណ៍៤៨៥លើក សម្លាប់មនុស្ស៤៨នាក់និងរបួស៤៨៤នាក់៕ប្រែសម្រួល៖វាសនា
បុគ្គលិកសង្គ្រោះជួយអ្នរងរបួសចេញពីរថយន្តដែលបុកផ្ទះសំណាក់តាមផ្លូវនៅស្រុកឆុកឆៃ កាលពីយប់ថ្ងៃចន្ទនៅនគរ រ៉ាចាសីមា