ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះឆ្លងផុតឆ្នាំ២០១៩ឈានចូលឆ្នាំថ្មី២០២០ឃើញថាដួងរាសីខែមករាសម្រាប់លោកអ្នកកើតឆ្នាំកណ្តុរល្អប្រសើរ ហើយធ្វើអ្វីក៏ជឿនលឿនគួរសម។ទោះបីយ៉ាងណាសម្រាប់ថ្ងៃទី១នេះដោយសារដួងរាសី ស្រុតចុះហេតុនេះទោះធ្វើអ្វីក៏ដោយតែងមានបញ្ហាមួយចំនួនចូលមកយាយីនាំឱ្យមិនសុខស្រួលចិត្តប៉ុន្មានឡើយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរឃើញថា ទោះមានការលឿនទៅមុខក្តី ប៉ុន្តែភាពរកាំរកូសតែងកើតមានផងដែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមិនត្រូវភ្លើតភ្លើនតាមអារម្មណ៍អូសទាញឡើយប្រយ័ត្នបានសេចក្តីទុក្ខសោកមកវិញនាពេលក្រោយ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំគោនៅថ្ងៃនេះឃើញថាដំណើរជីវិតល្អមធ្យម។សម្រាប់ថ្ងៃនេះដែរគឺជាថ្ងៃឆ្លងឆ្នាំសាកលថ្មីគឺឆ្នាំ២០២០ដំណើរជីវិតរបស់លោកអ្នករីកលូតលាស់សន្សឹមៗទៅមុខនិងទោះទៅទីជិតឆ្ងាយតែងជួបក្តី សុខដុមដូចសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលមានហូរចូលខ្លះៗគ្រាន់ជាទីពេញចិត្តផងហើយក្រៅពីនេះបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរថ្មីក៏ជាពេលវេលាល្អដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់ទៅមុខលឿនតែប្រយ័ត្នការថយក្រោយនោះក៏លឿនណាស់ផង៕
ឆ្នាំខាល
រាសីស្រុតចុះ។ នៅថ្ងៃនេះឆ្លងផុតឆ្នាំ២០១៩ឈានចូលឆ្នាំថ្មី២០២០ឃើញថាដួងរាសីរបស់លោកអ្នកកើតឆ្នាំ ខាលមិនសូវល្អប្រសើរប៉ុន្មានទេ ហេតុនេះទោះប្រកបការងារឬការរស់នៅតែងមានភាពប្រទាំងប្រទើសខ្លះយាយី ផងដែរ។ដោយឡែកការរស់នៅឬការប្រកបការងារចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេស ប្រយ័ត្នមានជម្លោះវិវាទថែមទៀត។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាករែកពន់ដាក់ខ្លួន៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះឆ្នាំចាស់២០១៩បានកន្លងផុត ហើយឆ្នាំថ្មីគឺ២០២០បានចូលជំនួសវិញ។ សម្រាប់ ដួងរាសីរបស់លោកអ្នកកើតឆ្នាំទន្សាយថ្ងៃទី១ឆ្នាំថ្មីនេះគឺល្អប្រសើរហេតុនេះទោះធ្វើអ្វីឬធ្វើដំណើរទីជិតឆ្ងាយតែង មានភាពសុខដុមនិងមានភាពជួបជុំសប្បាយក្អាកក្អាយផងដែរ។ដោយឡែកអ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគួរសមហើយពិសេសបើចង់ផ្លាស់ប្តូរមុខរបរថ្មីឬចាប់ផ្តើមមុខរបរអ្វីមួយតែងមានភាពលូត លាស់គួរសមផងដែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់ដែរ៕
ឆ្នាំរោង
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះឆ្លងផុតឆ្នាំ២០១៩ឈានចូលឆ្នាំថ្មី២០២០ឃើញថាដួងរាសីរបស់លោកអ្នកកើតឆ្នាំ រោងមិនសូវល្អប្រសើរប៉ុន្មានទេ ហេតុនេះនាំឱ្យទាំងការប្រកបការងារឬធ្វើអ្វីមួយតែងមានបញ្ហាបន្តិចបន្តួចចូល យាយីនាំរកាំចិត្តផងដែរ។ដោយឡែកអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេដោយការលង់ជឿសម្តីជនបោកប្រាស់ដោយប្រការណាមួយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានការពាក់មុខយក្សព្រោះតែការទាស់សម្តីគ្នាច្រើន៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ នៅថ្ងៃនេះឈានចូលឆ្នាំថ្មី ២០២០ឃើញថាដំណើរជីវិតលោកអ្នកកើតឆ្នាំម្សាញ់មានការលូត លាស់សន្សឹមៗទៅមុខជានិច្ច។ទោះបីយ៉ាងណាការរស់នៅលោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួចដោយសារការមិនចុះសម្រុងគ្នាឬការប្រឆាំងគ្នាដោយប្រការណាមួយកើតទ្បើងជាមួយមនុស្សនៅក្បែរខ្លួន។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីជួបលើកំណាត់ផ្លូវរដិបរដុបនិងមានការប្រឆាំគ្នាច្រើន៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះឆ្លងផុតឆ្នាំ២០១៩ឈានចូលឆ្នាំថ្មី២០២០ឃើញថាដួងរាសីខែមករាសម្រាប់លោកអ្នកកើតឆ្នាំសេះដំណើរជីវិតមានបញ្ហាមួយចំនួនរកាំរកូសផងដែរ ហេតុនេះបើចេះអត់ធ្មត់ធ្វើមិនដឹងមិនឮខ្លះកាន់តែ ប្រសើរ។ក្រៅពីនេះទាំងស្ត្រីបុរសដំណើរចាកចេញក្រៅផ្ទះចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយរកនឹកស្មានមិនដល់។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុបន្តិចបន្តួចយាយី។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពសៅហ្មងនិងរកាំរកូសច្រើន៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះឆ្នាំចាស់២០១៩បានកន្លងផុតហើយឆ្នាំថ្មីគឺ២០២០បានចូលជំនួសវិញ។ សម្រាប់ លោកអ្នកកើតឆ្នាំពពែឃើញថាដំណើរជីវិតល្អប្រសើរ ហេតុនេះចង់ប្រកបកិច្ចការងារតូចធំតែងទទួលផល សម្រេចមកវិញគួរសម។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញមិនថាផ្លូវគោក,ផ្លូវទឹក,ផ្លូវអាកាសក្តីតែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ ការធ្វើដំណើរទី ជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯសេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំវក
រាសីស្រុតចុះ។ថ្ងៃនេះឆ្លងផុតឆ្នាំ២០១៩ឈានចូលឆ្នាំថ្មី២០២០ឃើញថាដួងរាសីរបស់លោកអ្នកកើតឆ្នាំស្វាមិនសូវល្អប្រសើរប៉ុន្មានទេហេតុនេះទោះទៅកាន់ទីណាក៏គប្បីមានការប្រយ័ត្នប្រយែងបញ្ហាពាក្យសម្តីនិងបញ្ហាកិច្ច ការងារមួយចំនួនផង។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ ច្រើន ដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លា។
រីឯក្នុងពេលនេះដែរបញ្ហាស្នេហាពិសេសស្ត្រីគឺមានមន្តស្នេហ៍ប្រពៃហើយអាចមានគេចោមរោមស្រឡាញ់ច្រើនតែយ៉ាងណាប្រយ័ត្នព្រាននារីក៏មានតាមចាំបោកប្រាស់ក៏ច្រើនផង៕
ឆ្នាំរកា
រាសីស្រុតចុះ។ ថ្ងៃនេះឆ្លងផុតឆ្នាំ២០១៩ឈានចូលឆ្នាំថ្មី២០២០ឃើញថាដួងរាសីបានស្រុតចុះបន្តិចហេតុនេះ ធ្វើឱ្យដំណើរជីវិតមិនសូវរលូនល្អទាំងការងារក៏ដូចជាការរស់នៅ។ទាំងស្ត្រីបុរសងាយជួបលើឧបទ្រពចង្រៃចូល យាយីមួយចំនួនដូចនេះធ្វើឱ្យដំណើរជីវិតជួបលើកំណាត់ផ្លូវរដិបរដុបនិងមានតែបញ្ហាយាយី។ អ្នកប្រកបរបរ រកស៊ីជួញដូរនៅថ្ងៃនេះដែរជួបផលលំបាកក្នុងការរកផលចំណូលបន្តិចហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។
បញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំងាយទាំងប្រេះស្រាំនិងងាយទាំងបែកបាក់គួរកាត់បន្ថយជម្លោះវិវាទទើបប្រសើរ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះឆ្នាំចាស់២០១៩បានកន្លងផុតហើយឆ្នាំថ្មីគឺ២០២០បានចូលជំនួសវិញ។សម្រាប់លោកអ្នកកើតឆ្នាំចនាថ្ងៃនេះឃើញថាដំណើរជីវិតល្អប្រសើរ ហេតុនេះចង់ប្រកបកិច្ចការងារតូចធំតែងមាន ក្រុមមនុស្សជួយជ្រោមជ្រែង ឯផលសម្រេចក៏មានខ្ពស់ផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះ មានភាពលូតលាស់និងផ្តល់ផលកម្រៃឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងកំពុងស្រស់ស្រាយប្រពៃ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះឈានចូលឆ្នាំថ្មី ២០២០ឃើញថាដំណើរជីវិតលោកអ្នកកើតឆ្នាំជ្រូកមានការលូត លាស់សន្សឹមៗទៅមុខជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនត្រូវចេះដឹងឮរឿងអ្នកដទៃច្រើនឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរ៉ាវអាក្រក់មកដាក់ខ្លួនវិញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបរឿងប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើនដូចនេះត្រូវកាត់បន្ថយជម្លោះវិវាទទើបប្រសើរ៕