កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានបង្អួតទ្រព្យសម្បត្តិរបស់ខ្លួន ខណៈកីឡាកររូបនេះ បានបង្ហាញចិញ្ចៀនពេជ្រដែលមានតម្លៃ៦៣០.០០០ផោននៅដៃខាងឆ្វេង។
រ៉ូណាល់ដូ ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់នោះចូលចិត្តរបៀបរស់នៅ បែបស៊ីវិល័យ។
រ៉ូណាល់ដូ បានចូលរួមសន្និសីទកាសែតនៅទីក្រុងឌុយបៃកាលពីអាទិត្យ ដោយបង្អួតនាឡិកាដៃម៉ាក Rolex GMT Master Ice ដែលមានទម្លៃ៣៨០.០០០ផោននៅកដៃ ខណៈពេលបង្ហាញមុខក្នុងឋានៈជាវាគ្មិនម្នាក់។
រ៉ូណាល់ដូ ក៏បានបង្អួតផ្លាកដៃដែលមានតម្លៃ៥០.០០០ផោន ហើយនៅលើម្រាមដៃនាងក៏មានចិញ្ចៀនពេជ្រ ដែលមានតម្លៃ ២០០.០០០ផោនយ៉ាងស្រស់ស្អាតផងដែរ។
នាឡិកាដៃដែល រ៉ូណាល់ដូ ពាក់គឺជាប្រភទេនាឡិកាដៃកម្រនិងមានតម្លៃថ្លៃ ដែលមានស្រោបមាសនិងពេជ្រ ៣០ការ៉ាត់។
រ៉ូណាល់ដូបានបង្ហាញមុខនៅទីក្រុងឌុយបៃ ខណៈពេលកីឡាកររូបនេះទទួលពានរង្វាន់កីឡាករល្អបំផុតដែល គេឲ្យឈ្មោះថា Dubai Globe Soccer Awards ។
អត្តពលិកសញ្ជាតិព័រទុយហ្គាល់រូបនេះបានជាប់នៅលេខរៀងទី២នៅលើតារាងអត្តពលិកមានបំផុតនៅលើតារាងទស្សនាវដ្តី Forbes ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះដោយរកបានចំណូល៨០០លានផោនក្នុងរយៈពេល ១០ឆ្នាំកន្លងទៅនេះ៕ ប្រែសម្រួល: ពិសិដ្ឋ