ដោយៈសុផល/ភ្នំពេញ៖ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា និងឧត្តុង្គឧត្តមបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ លោកសុខសុក្រឹត្យាទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងជារដ្ឋលេខាធិការក្រសួងទេសចរណ៍បានតែងកំណាព្យចំនួន៥ល្បះគោរពជូនពរសម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
នៅក្នុងកំណាព្យនេះលោកសុខសុក្រឹត្យាបានបួងសួងដល់បុណ្យគុណរបស់ព្រះរតនត្រ័យនិងបារមីវត្ថុស័ក្តិសិទ្ធក្នុងលោកនេះតាមអភិបាលប្រោសព្រំប្រសិទ្ធពរជ័យសិរីមហាប្រសើរជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងកូនចៅជួបតែសុខសុភមង្គលវិបុលសុខនិងបញ្ញាញាណភ្លឺថ្លាដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើននាំមកនូវភាពសម្បូរសប្បាយសម្រាប់ជាតិនិងប្រជាជនកម្ពុជាទាំងមូល។
លោក សុក្រឹត្យា ក៏បានសូមឱ្យឆ្នាំថ្មី ឆ្នាំ២០២០នេះ សូមឱ្យសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងកូនចៅ ទទួលបាននូវពរទាំង៤ប្រការរបស់ព្រះសម្មាសម្ពុទ្ធ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត៕S/