ក្លឹប Dortmund នឹងស្តាប់សំណើផ្ទេរខ្សែប្រយុទ្ធ ចាឌិន សានចូ (Jadon Sancho) បន្ទាប់ពីខ្លួនបានសម្រេច កិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធឆ្នើម អឺលិង ហាឡែន (Erling Haaland) នេះបើតាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ។
ក្រុមអាល្លឺម៉ង់មួយនេះបានធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើល បន្ទាប់ពីបង្ហាញមុខ ហាឡែន ជាកីឡាករទើបផ្ទេរ ចូលថ្មីក្នុងតម្លៃ១៨លានផោនកាលពីថ្ងៃអាទិត្យ បើទោះបីជាកីឡាករវ័យ១៩ឆ្នាំរូបនេះត្រូវបានគេភ្ជាប់ទៅនឹង កិច្ចព្រមព្រៀងផ្ទេរមកម៉េនឆេស្ទ័រ យូណាយធីត។
ក្លឹប Dortmund ទទួលបានកីឡាករសំណប់ចិត្តរបស់ខ្លួន ហើយពួកគេមានបំណងចែកផ្លូវពី សានចូ ។
សេចក្តីរាយការណ៍ជាច្រើនបានឲ្យដឹងថា កិច្ចព្រមព្រៀងផ្ទេរ ហាឡែន គឺជាការព្រមានជាមុនផងដែរស្របពេល កិច្ចសន្យាបច្ចុប្បន្នរបស់ សានចូ នឹងចប់ក្នុងរយៈពេល២ឆ្នាំទៀត ហើយក្លឹបនេះដឹងថាកីឡាកររូបនេះចង់វិល ត្រឡប់ទៅអង់គ្លេសវិញ។
សានចូ រកបាន២៦គ្រាប់ក្នុងការបង្ហាញមុខ៧៩លើកនៅអាល្លឺម៉ង់ ហើយកីឡាកររូបនេះបានក្លាយជាកម្មវត្ថុ នៃការចង់បានរបស់ក្លឹបធំៗ ហើយចាប់តាំងផ្ទេរចេញពីស៊ីធីមកដល់អាល្លឺម៉ង់ក្នុងតម្លៃ៨លានផោនកាលពីឆ្នាំ ២០១៧។ ដូចជាឆេលស៊ីដែរ ម៉េនឆេស្ទ័រ យូណាយធីតនិងម៉េនឆេស្ទ័រ ស៊ីធីសុទ្ធតែតាមឃ្លាំមើលស្ថានភាព របស់កីឡាកររូបនេះ៕ ប្រែសម្រួល: ពិសិដ្ឋ