ចម្លាក់​ឈើ​នៅ​ក្រុង​ភូ​អឺ​នៃ​ខេត្ត​យូ​ន​ណាន​ជា​សិប្បកម្ម​ពិសេស​ម្យ៉ាង​ដែលមាន​ស្នាមចម្លាក់​ដូច​គំនូរ​ឆ្លាក់​និង​ប្រកបដោយ​សម្រស់​ស្អា​តនៃ​ស្នាម​ឆ្លាក់​ហើយ​ក៏មាន​លក្ខណៈពិសេស​នៃ​គំនូរ​ដែរ​។ សិប្បកម្ម​ដ៏​លំបាក​លំ​ប៉ិន​នេះ​បាន ទទួល​ការពេញនិយម​ពី​សំណាក់​ប្រជាជន​គ្រប់ៗ​គ្នា​។ ប៉ុន្មាន​ឆ្នាំនេះ​វិទ្យាស្ថាន​ភូ​អឺ​ខិតខំ​ជំរុញ​ការទទួល​បន្ត និង​ផ្សព្វផ្សាយ​ពី​សិប្បកម្ម​ប្រពៃណី​នេះហើយ​បាន​បណ្តុះបណ្តាល​សិក្ខាកាម​រាប់រយ​នាក់​ហើយ​។​

​ចម្លាក់​ឈើ​ក្រុង​ភូ​អឺ​ជា​សិប្បកម្ម​ឆ្លាក់​លេចធ្លោ​មួយ​ប្រភេទ​ដែល​វិ​វត្ត​ពី​សិប្បកម្ម​ចម្លាក់​ឈើ​ដែលមាន​លក្ខណៈ​ប្រពៃណី​។ សិប្បកម្ម​នេះ​ប្រភព​ដើមពី​ក្រុង​ភូ​អឺ​ខេត្ត​យូ​ន​ណាន​នៅ​ទសវត្សរ៍​ឆ្នាំ ៨០ នៃ​សតវត្សរ៍​មុន​។ ក្រោយពី​បាន អភិវឌ្ឍន៍​ជាង ៣០​ឆ្នាំ​សិប្បកម្ម​ចម្លាក់​ឈើ​នេះ​បាន​ក្លាយទៅជា​ផ្នែក​សំខាន់​មួយ​ក្នុងចំណោម​គំនូរ​ចម្លាក់​ល្បី​ទាំង​៤ នៃ​ប្រទេស​ចិន ៕ ដោយ​ហ៊ូ ឆាវ​(​ស៊ីន​ហួ​ចិន​)

ក្នុង​រោង​សិប្បកម្ម​នៃ​វិទ្យាស្ថាន​ភូ​អឺ​និស្សិត​ផ្នែក​សិល្បៈ​កំពុង​ធ្វើ​វត្ថុ​ចម្លាក់​ឈី​។​