ដោយៈសុផល/ភ្នំពេញ៖មានមនុស្សរាប់ពាន់នាក់បានមកជួបជុំគ្នានិងទស្សនាតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យរបស់ណាហ្គាវើល៍នៅសួនច្បារសម្តេចតេជោហ៊ុនសែននៅមុខណាហ្គាវើលដ៍ទី១ដើម្បីស្វាគមន៍ឆ្នាំថ្មី២០២០អមដោយពន្លឺកាំជ្រួចដ៏ភ្លឺផ្លេក។ការប្រគំតន្ត្រីដ៏ធំនេះមានការចូលរួមសម្តែងដោយកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជាកញ្ញាឯកចក្រវាឡកម្ពុជាកញ្ញាឯកកម្ពុជានិងអ្នកសិល្បៈអន្តរជាតិប្រចាំណាហ្គាវើលដ៍។
នៅក្នុងកម្មវិធីអបអររាត្រីឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនេះកំពូលតារាចម្រៀងសុគន្ធនិសាបានធ្វើឲ្យអ្នកគាំទ្ររាំជាមួយបទចម្រៀងពេញនិយមរបស់គាត់ ដូចជាបទ “Check In បេះដូង”“ឃើញជ្រូករាំ” និង “ក្រុងជួបស្រែ” អមដោយក្រុមរាំដែលមានទេពកោសល្យមួយក្រុមរបស់គាត់។
ចំណែកនីកូ ក៏ទទួលបានការចាប់អារម្មណ៍មិនចាញ់និសាប៉ុន្មានដែរជាមួយបទ “Like ១” “ម៉ាប់ៗ” ខណៈក្រុមតូចពហុជំនាញSmallWorldSmallBandបានទទួលសំឡេងទះដៃអបអរសាទរយ៉ាងច្រើនផងដែរជាមួយចង្វាក់ភ្លេង mix និងបទចម្រៀងដើមដែលនិពន្ធដោយពួកគេផ្ទាល់។
តន្ត្រីដ៏ធំកណ្តាលរាជធានីភ្នំពេញនេះបានឈានដល់កម្រិតកំពូលនៅពាក់កណ្តាល់អធ្រាត្រនៅពេលប៉ុន្មានវិនាទីមុនឈានចូលឆ្នាំថ្មី២០២០។ទស្សនិកជនបានរាប់ថយក្រោយដោយផ្ទៀងជាមួយនឹងទ្រនិចនាឡិកានៅលើផ្ទាំងអិលអ៊ីឌីដ៏ធំរបស់ណាហ្គាវើលដ៍។ ទិដ្ឋភាពឆ្លងឆ្នាំក្នុងរាជធានីភ្នំពេញនេះ កាន់តែអស្ចារ្យជាមួយពន្លឺកាំជ្រួចដ៏ភ្លឺផ្លេករបស់ណាហ្គាវើលដ៍ដែលបានធ្វើឲ្យពន្លឺនៅក្នុងអាកាសទល់មុខណាហ្គាវើលដ៍ទាំងពីរមានភាពចែងចាំងនៅក្នុងឱកាសបើកទំព័រទី១ នៃឆ្នាំ២០២០៕S/
ចំណងជើងរូបថតៈ៖ណាហ្គាវើលដ៍ប្រារព្ធកម្មវិធីអបអរឆ្លងឆ្នាំ២០១៩- ២០២០dដ៍អស្ចារ្យ