ភ្នំពេញ៖ ពិធីការិនី មាស សុវណ្ណរតនា កំពុងកើតទុក្ខធំដោយបានបាត់បង់មនុស្សសំខាន់ក្នុងជីវិត គឺលោក យាយរបស់នាង កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ក្នុងវ័យ៧២ឆ្នាំ ។
លោកយាយរបស់ពិធីការិនីល្បីរូបនេះមានឈ្មោះ ផង់ យឿន អាយុ ៧២ឆ្នាំជាអតីតគ្រូបង្រៀនដោយបានទទួល អនិច្ចកម្មកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ដោយរោគាពាធ។
អ្នកនាង មាស សុវណ្ណរតនា បានរៀបរាប់ទាំងក្រៀមក្រំថា លោកយាយរបស់នាង តែងតែនៅជិតនាង និង យកចិត្តទុកដាក់នាង ជានិច្ច ។
សូមបញ្ជាក់ថា អ្នកនាង មាស សុវណ្ណរតនា កំពុងតែមានប្រជាប្រិយឡើងជាងមុន ទាំងការងារសិល្បៈ និង ការងារសារព័ត៌មាន។
អ្នកនាង ទើបតែទិញខ្សែរកពេជ្រមួយខ្សែជាង៤ម៉ឺនដុល្លារកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ថ្មីៗនេះ ធ្វើឱ្យអ្នក គាំទ្រនាងនិងបណ្តាញសង្គមចាប់អារម្មណ៍ជាងខ្លាំងព្រោះទើបតែដូររថយន្តទិញ Lexus 470 និងទើបតែទិញ ចិញ្ចៀនពេជ្រមួយវង់តម្លៃជាងម៉ឺនដុល្លារ។
ពិធីការិនី រូបនេះជាមនុស្សស្រីពូកែធ្វើការងារក្នុងសង្គម ហើយជាភិរយាល្អដែលខំប្រឹងរកទុកដាក់ មិនងាយ នឹងទិញរបស់ថ្លៃ ឬ របស់ទំនើប ខណៈនាងជាកូនស្រីអាជីវករនៅខេត្តកំពត ៕ ដោយ: បូរិន