ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​សម្រួច សំ​-​រ៉ួ​ច ( កិ​. ) ធ្វើ​ឲ្យ​ស្រួច​, បិត​ឲ្យ​ស្រួច : សម្រួចឈើ ។ ព​. ប្រ​. ប្រុង​ចាំ​, ប្រុង​ទុក​ឲ្យ​ហើយ : សម្រួច​មាត់​ចាំ​និយាយ​, សម្រួច​គំនិត​ទុកជាមុន ។ សម្រួចសម្រាំង សម្រាំង​គំនិត​ស្មារតី​ប្រុង​ទុក​ស្រេច ។

សម្រាស់ សំ​-​រ៉ា​ស់ ( ន​. ) មែកឈើ​ឬ​មែក​ឫស្សី​ជាដើម ដែល​ស្រាស់​ខាំង​រាំងផ្លូវ​ឬ​ច្រកល្ហក​លើគោក​ឬក៏​ក្នុង​ទឹក : ស្រាស់​សម្រាស់ ។

សម្រេច សំ​-​រ៉ា​ច់ ( កិ​. ) ធ្វើ​ឲ្យ​ស្រេច​, ឲ្យ​ហើយ​ស្រេច​, ឲ្យ​ដាច់ស្រេច : សម្រេចការ​, សម្រេចសេចក្ដី ។ ធ្វើ​ឲ្យ​កើតការ​, ឲ្យ​បានការ​, ឲ្យ​សមប្រកប​; បាន​សម​តាម​បំណង : សម្រេចប្រយោជន៍ ។ បាន​លុះ​, បាន​ដល់ : សម្រេចគុណវិសេស​, សម្រេចមគ្គផល ។ សម្រេចសម្រាន្ត នៅ​ជា​សុខសាន្ត : សម្រេចសម្រាន្ត​ឥរិយាបថ​… ។ សម្រេចសម្រួល ធ្វើ​ឲ្យ​ស្រេច​ដោយ​ស្រួល​, សម្រួល​ឲ្យ​បាន​ស្រេច ។ សម្រេច​ឥរិយាបថ ញ៉ាំង​ឥរិយាបថ ៤ (​ដើរ​, ឈរ​, អង្គុយ​, ដេក​) ឲ្យ​ប្រព្រឹត្តទៅ​, នៅ​អាស្រ័យ​, គង់នៅ ។​ល​។

លក្ខ ល័ក​-​ខៈ បា​. ឬ សំ​. ( ន​. ) កំណត់​; ទី​សម្គាល់​, គ្រឿង​ចំណាំ​; ច​ន្លោ​ង​; គ្រឿង​កំណត់​រាប់​, ខ្នាត​, ទីវ​; បុណ្យ​, បុណ្យ​ភ័ព្វ​, សំណាង ។ សំខ្យា . ចំនួន​សែន​, មួយ​សែន (១០០,០០០) ។ លក្ខមូល តម្លៃ​មួយ​សែន (​ហៅ អនេកត្ថសំខ្យា ប្រើ​ជា ន​.) ។

លាក់ ( កិ​. ) ធ្វើ​ឲ្យ​មាន​គន្លាក់ : លាក់​ឈើ ។ បិទបាំង​, បំបាំង​ឬ​ទុក​មិន​ឲ្យ​គេ​ឃើញ មិន​ឲ្យ​គេ​ដឹង : លាក់​របស់​, លាក់ខ្លួន​, លាក់ពុត ។ លាក់កំនួច លាក់​គំនិត​ដែល​កួច​កាន់​ទុក ឬ​លាក់​ល្បិច​, លាក់​ចំណេះ ។ លាក់បាំង​អ្វី និ​. ពាក្យ​និបាត​សម្រាប់​និយាយ​ផ្តើម​ប្រាប់​សេចក្ដី​ទៀងត្រង់​មិន​លាក់​មិន​បំបាំង : លាក់បាំង​អ្វី ខ្ញុំ​សព្វថ្ងៃនេះ​ទ័លក្រ​ណាស់​បានជា​មករក​ខ្ចីប្រាក់​អ្នក ។

ហ៊ាន ( កិ​. ) មិន​ខ្លាច​, អាច​: ហ៊ាន​ទៅ​ម្នាក់ឯង​ទាំងយប់​ស្ងាត់​, ហ៊ាន​ស្តី​ឲ្យ ។ ហ៊ានថ្លៃ​ហ៊ាន​ទិញ​មិន​គិត ពី​ថ្លៃ​ថោក ។ ហ៊ានស៊ី អាច​ទិញ​ស៊ី​មិន​កំណាញ់ ។​ល​។

ហាត់ ( កិ​. ) ធ្វើ​ឲ្យ​ជំនាញ​, រៀន​ឲ្យ​ស្ទាត់​, ហ្វឹក : ហាត់សរសេរ​, ហាត់គុន​, ហាត់ភ្លេង ។ ហាត់ប្រាណ ហាត់​ខ្លួន​ឲ្យ​ថ្នឹក​, បង្វឹក​ខ្លួន​; ហាត់​ឲ្យ​យឺត​សរសៃ​ក្នុង​ខ្លួន​ជាដើម : ល្បែងហាត់ប្រាណ​ល្បែង​ដែល​នាំ​ឲ្យ​យឺត សរសៃ​, ឲ្យ​ស្រួលខ្លួន​, ឲ្យ​មាន​កម្លាំង​ច្រើន ឲ្យ​ថ្នឹក​ក្នុង​ការលើក​ទម្ងន់​ជាដើម​; ល្បែង​បុរាណ​យ៉ាងដូច ទាញព្រ័ត្រ​, ចោល​ឈូង​, លោតអន្ទាក់​, ទាត់សី ជាដើម​; ល្បែង​សម័យ​ឥឡូវ​ដូច​យ៉ាង​ហាត់ពត់​ខ្លួន​, ទាត់​បាល់​, វាយ​កូនគ្លី​, ហាត់​លោត​តោង ជាដើម ។ វិជ្ជា​មាន​បែបបទ​ផ្សេងៗ​ឲ្យ​ហាត់ប្រាណ ។​ល​។

បម្រាប បំ​-​រ៉ាប ( កិ​. ) ប្រាប់​ឲ្យ​រាប​, ឲ្យ​បាក់ស្បាត : បម្រាបសត្រូវ ។ វេ​វ​. ពង្រាប​, បង្ក្រាប ។ ( ន​. ) ដំណើរ​, ការ​ប្រាប់​ឲ្យ​រាប : ពួក​ហ្នឹង​ឥឡូវ​វារ​បេះ​របើ​ង​ឡើងវិញ​ទៀតហើយ ត្រូវ​ប្រតិបត្តិការ​តាម​លំ​អាន​ច្បាប់​បម្រាប​មុន​ទើប​កើត ។

បម្រុង បំ​-​រ៉ុង ( កិ​. ) តាំងចិត្ត​ប្រុង​, ផ្គង​គំនិត​ប្រុង​; ច្រើន​ប្រើ​ផ្សំ​ជាមួយនឹង​ពាក្យ នឹង​, ដូចជា : បម្រុង​នឹង​ទៅ​, បម្រុង​នឹង​ឲ្យ​…​។ គុ​. ដែល​ទុក​ប្រុង​នឹង​, ដែល​ទុក​រង់ចាំ​, ដែល​ផ្គង​ទុក : មាន​ភោជនាហារ​បម្រុង​ទុកជា​ស្រេច​; របស់​បម្រុង​ការខ្វះខាត ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា