​ដោយសារតែ​ឆ្នាំ​ចាស់ ២០១៩ ជិត​ដាច់​ហើយ វា​ក៏​មានការ​ដំណោះស្រាយ​សម្រាប់​ឆ្នាំ​ថ្មីៗ​ជាច្រើន​ទៀត ដែល​យើង​អាចធ្វើ​ឲ្យ​ខ្លួនឯង​ទទួលបាន​ទម្លាប់​ដែល​ផ្តល់​សុខភាព និង​ផ្តល់​ភាព​វេជ្ជ​មាន​កាន់តែច្រើន​ដល់​ជីវិត​។ មនុស្ស​យើង​ច្រើនតែ​បង្កើត​ដំណោះស្រាយ​មួយ​ដើម្បី​ដោះ​បញ្ហា​ដែល​កំពុងតែ​ប្រឈមមុខ​នៅ​ឆ្នាំនេះ​ដែល​វា​អាច ជាការ​សម្រក​ទម្ងន់​បើសិនជា​កំពុងតែ​ធាត់ ផ្តាច់​បារី​បើក​កំពុងតែ​ជក់បារី និង​ខ្លះទៀត​ចង់​ឲ្យ​ស្បែក​កាន់​តែមាន សុខភាព​ល្អ​ជាង​មុន​។​

​សម្រាប់​អ្នក​កំពុងតែ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​លើ​ស្បែក​ដូចជា កើតមុន ឡើង​កន្ទួល​រមាស់​លើ​ស្បែក​ឡើង ក្រហម និង​ស្បែក​ប្រែ​ពណ៌​ខុសធម្មតា ។​ល​។ ដំណោះស្រាយ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​គួរតែ​ធ្វើយ៉ាងណា​ឲ្យ​ស្បែក​កាន់ តែមាន​សុខភាព​ល្អ​ឡើងវិញ​ហើយ​។​បើសិនជា​អ្នក​កំពុង​តែមាន​គម្រោង​ធ្វើ​ឲ្យ​ស្បែ​កមាន​សុខភាព​ល្អ​ជាង​មុន សម្រាប់​ឆ្នាំ​ថ្មី​នេះ ខាងក្រោម​នេះ​គឺជា​កំហុស​ថែរក្សា​ស្បែក​មួយចំនួន​ដែល​អ្នក​បានធ្វើ ហើយក៏​គួរតែ​ប្រាកដថា មិនត្រូវ​ធ្វើ​វា​ទៀត​នៅ​ឆ្នាំ​ថ្មី​នេះដែរ​៖

មិន​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​
មិន​ខ្វល់​ថា​អ្នក​ញ៉ាំ​អ្វី​ឡើយ វា​នឹង​បង្ហាញ​នៅលើ​ស្បែក​អ្នក​មិន​ខាន​។ បើសិនជា​អ្នក​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព អាហារ​កៃ​ឆ្នៃ និង​មិន​ញ៉ាំ​ទឹក​គ្រប់គ្រាន់ ឬ​ញ៉ាំ​តែ​ភេសជ្ជៈ​មិន​ផ្តល់​សុខភាព​អ្នកនឹង​មើលឃើញ​ស្ថានភាព​ស្បែក កាន់តែ​យ៉ាប់ ស្ងួត មាន​ស្នាម​អ៊ុចៗ​ច្រើន ហើយក៏​ប្រហែលជា​កើតមុន​ជាង​ធម្មតា​ទៀតផង​។ មិន​ខ្វល់​ថា​អ្នក​ប្រើ ប្រាស់​ផលិតផល​ថែរក្សា​ស្បែក​ច្រើន​ប៉ុណ្ណា​ទេ​ប៉ុន្តែ​អ្នក​គួរតែ​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ជាង​មុន​ពី​ការ​ញ៉ាំ អាហារ​ផង​។

ប្រើប្រាស់​ផលិតផល​ថែរក្សា​ស្បែក​ច្រើនពេក​
សកម្មភាព​ពីមុនៗ​អាចធ្វើ​ឲ្យ​មាន​កំហុស​ច្រើនដង ដែល​វា​ធ្វើ​ឲ្យ​ស្បែក​មិនអាច​ទទួល បាន​សុខភាព​ល្អ និង​ល្អ​ជាង មុន​បានទេ​។ នៅពេល​ស្បែក​ទៅជា​ស្ងួត និង​គ្មាន​សំណើម​យើង​ច្រើនតែរ​ត់ទៅ​ប្រើប្រាស់​ផលិតផល​ថែរក្សា ស្បែក​ដែល​ត្រូវបាន​គេ​ពពាយនាយ​ថា ល្អ​ចេះ ល្អ​ចុះ ប៉ុន្តែ​មាន​តិចតួច​ណាស់​ដែលជា​ការពិត​នោះ​។ ផ្ទុយទៅវិញ យក​ល្អ​គួរតែ​ទៅ​ជួប​ពេទ្យ​សើ​ស្បែក​ដើម្បី​វិនិច្ឆ័យ​ស្ថានភាព​សុខភាព​ស្បែក និង​លាប​ផលិត ផល​ណា​ដែលជា ការណែនាំ​ពី​គ្រូពេទ្យ​វិញ​ទើប​ជា​រឿង​ត្រឹមត្រូវ​ជាង​។​

មិនបាន​ដឹង​អំពី​ប្រភេទ​ស្បែក​របស់​អ្នក​
មាន​មនុស្ស​តិចតួច​ណាស់​ដែល​ដឹងថា​ស្បែក​របស់ខ្លួន​ជា​ប្រភេទ​អ្វី​។ ដូច្នេះ​វា​នឹង​នាំ​ឲ្យ​មានការ​ច្រឡំ​ច្រើន​។ ការ​ផាត់មុខ ផលិតផល​ថែរក្សា​ស្បែក​ត្រូវបាន​ប្រើប្រាស់​ទៅតាម​អាកាសធាតុ និង​ប្រភេទ​ស្បែក​។ បើសិនជា​អ្នក ប្រើប្រាស់​ផលិតផល​ដែល​ផ្ទុយ​ពី​ប្រភេទ​ស្បែក អ្នក​អាច​នឹងមាន​បញ្ហា​ច្រើន​ដូចជា កើតមុន កន្ទួល​រមាស់​។​ល​។ អ្នក​ត្រូវតែ​សម្គាល់​ប្រភេទ​ស្បែក​ខ្លួនឯង​មុនពេល​សម្រេចចិត្ត​ទិញ​ផលិតផល​ទាំងឡាយ ណា​សម្រាប់​ស្បែក​៕ ដោយៈ health.com.kh