ដោយៈសាវរក្ស/ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាសង្ស័យងោកមួយភាំងរ៉េចង្កូតមកស្ដាំដៃបុកម៉ូតូកង់បីមួយគ្រឿងទៀតកំពុងឈប់ដាក់ភ្ញៀវនៅចិញ្ចើមផ្លូវពីក្រោយពេញទំហឹងរួញគៀបជាប់អ្នកបើកបរត្រូវបានប្រជាពលរដ្ឋនឹងកម្លាំងសមត្ថកិច្ចល្បាតក្នុងមូលដ្ឋាននាំគ្នាជួយចាប់ទាញបង្ហើបយកចេញរងរបួសស្រាល ចំណែកម៉ូតូកង់បីឥណ្ឌាទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ។

ហេុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៧នឹង៥០នាទីយប់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨សង្កាត់ទូលសង្កែទី២ខណ្ឌឬស្សីកែវ ។

បុរសដែលបើកម៉ូតូកង់បីឥណ្ឌាអែបខាងដាក់ភ្ញៀវមាន ឈ្មោះ រឹង ចន្ថា ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរបើកបរម៉ូតូកង់បីឥណ្ឌា ស្នាក់នៅបន្ទប់ជួលសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ចំណែកបុរសបើកម៉ូតូកង់បីឥណ្ឌាដែលមកបុកពីក្រោយមានឈ្មោះ សុខ ចេង ភេទប្រុស អាយុ ៣៣ ឆ្នាំ ស្នាក់បន្ទប់ជួល សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ គៀបជាប់ក្នុងកង់បីរងរបួសបែកមុខមាត់។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេកើតហេតុគេបានឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IB-5137 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ទិសដៅពីជើងមកត្បូង។ ខណៈមកដល់កន្លែងកើតហេតុបានសុីញ៉ូអែបខាងឈប់ដាក់ភ្ញៀវស្របពេលមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀតពណ៌សពាក់ស្លាកលេខភ្នំពេញ1HF-4557 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាសង្ស័យងោកមួយភាំងរ៉េចង្កូតមកស្ដាំដៃ បុកពីក្រោយពេញទំហឹង​ បណ្ដាលអោយរួញម៉ូតូកង់បីគៀបជាប់អ្នកបើកបរត្រូវបានប្រជាពលរដ្ឋ និងកម្លាំសមត្ថកិច្ចល្បាតនាំគ្នាជួយ​ទាញយកអ្នកបើកបរចេញ បណ្ដាលអោយរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ ចុះមកធ្វើការវាស់វែយកម៉ូតូកង់បីទាំង២គ្រឿងទៅរក្សាទុកនៅអធិការខណ្ឌឬស្សីកែវ រង់ចាំដោះស្រាយនៅពេលក្រោយ៕B/