ដោយ:អូរស្មាច់/ឧត្តរមានជ័យ ៖ តំបន់ខ្លះនៅខេត្តឧត្តរមានជ័យអ្នកមានទ្រព្យធន់ហាក់មានការផុលផុសនិងការចែករម្លែកទានផ្ទាល់ខ្លួនមានគ្រឿងបរិភោគសម្លៀកបំពាក់និងថវិកាដល់អ្នកក្រីក្រនៅក្នុងថ្ងៃឆ្លងឆ្នាំសកល២០១៩.២០២០។ ព្រះមេគណខេត្តមានសង្ឃដីកាថា វប្បធម៌ការចែករម្លែកទានដល់អ្នករងគ្រោះឬអ្នកក្រីក្រ គឺជា គុណធម៌ ដ៏ ប្រពៃ ណាស់។
ព្រះអង្គ ប៊ុន សាលួត ព្រះមេគណខេត្តឧត្តរមានជ័យ មានសង្ឃដីកាថា ការឱ្យទានដល់អ្នករងគ្រោះឬអ្នកក្រីក្រគឺជាគុណធម៌ដ៏ល្អប្រពៃរបស់ ទំនៀមទម្លាប់ ខ្មែរ។ហើយវប្បធម៌ ចែករំលែក នេះបាន ដក់ ជាប់ យ៉ាងជ្រៅ នៅក្នុង ផ្នត់គំនិតរបស់ ពលរដ្ឋ ខ្មែរ។
ព្រះមេគណខេត្តមានសង្ឃដីកាបន្តថា ការឲ្យ ទាន តាម កាល គឺ ពេល គេ អត់ឃ្លាន ទទួល គ្រោះថ្នាក់ ត្រូវការ ជំនួយ បន្ទាន់ ឬ ធ្វើបុណ្យ តាម រដូវ កាល ដូចជា ក្នុង រដូវ បុណ្យ កឋិនទាន ជាដើម ។ ឲ្យ ទាន ដោយ គោរព គឺ មិនត្រូវ បោះឬ ចោល ឲ្យ ទេ ពោលគឺ ត្រូវ ឲ្យ ដោយ អាកប្បកិរិយា ទន់ភ្លន់ និង គោរព ដល់ អ្នកទទួល ។ឲ្យ ដោ យស ន្ធា គឺ ជឿថា អំពើ ដែល យើង ធ្វើ ល្អ ហើយ និង មាន ផល ល្អ មក ខ្លួន វិញ ។ឲ្យ ទាន ដោយ អនុគ្រោះ គឺ ចង់ ជួយសង្គ្រោះ អ្នកដទៃ ឲ្យ បាន សុខ មិនមែន ឲ្យ ដោយ ចង់ លុបគុណ អ្នកដទៃ ទេ ។ឲ្យ ទាន ដោយ មិន លើកតម្កើង ខ្លួនឯង ថា គ្រាន់បើ ហើយ មើលងាយ អ្នកដទៃ នោះទេ៕B/