ដោយៈគ្រញូង/បាត់ដំបង ៖ លោកបណ្ឌិតប៊ុត គឹមស៊ានប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានធ្វើលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សហការីដែលជាអនុសាចាក្រុង ស្រុកទាំង១៤ដែលបានរួមគ្នាជាកម្លាំងប្រកបដោយស្មារតី​​ទទួលខុសត្រូវខ្ពស់និងយកការងារដាក់ជាប់ក្នុងក្រអៅបេះដូងជានិច្ច ក្នុងបុព្វហេតុមនុស្សធម៌និងជាជំនួយការ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ជាពិសេសជាទីទំនុកចិត្តដល់ជនងាយរងគ្រោះទូទាំងខេត្តបាត់ដំបង។

លោកប្រធានគណៈកម្មាធិកាសាខាក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងខ្ពង់ខ្ពស់បំផុតផងដែរដល់សម្តេច ឯកឧត្តម លោកជំទាវអស់លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនគ្រប់ទិសទី ដែលតែងបានគាំទ្រដល់សាខាខេត្តបាត់ដំបងតាំងពីដើមរៀងមករហូតដល់ឆ្នាំ២០១៩នេះ។

ក្នុងឆ្នាំថ្មីឆ្នាំ២០២០នេះលោកបណ្ឌិតបានបួងសួងសុំឱ្យវត្ថុស័ក្តិសិទ្ធិក្នុងលោក គុណ
បុណ្យព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាប្រធាន ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាឡទាំងមូលតាមជួយ អភិបាលប្រោសព្រំបីបាច់ថែរក្សានិងប្រសិទ្ធពរជ័យដល់សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញាជាសប្បុរស
ជននិងសហការីទាំងអស់បានសមប្រកបតែសេចក្តីសេចក្តីចម្រើន វិបុលសុខ និងពរជ័យគ្រប់ប្រការនៅក្នុងជីវិតនិងសូមឱ្យបានទទួលជោគជ័យគ្រប់ការងារ ភារកិច្ចនិងរបរអាជីវកម្ម៕B/