ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: មនុស្ស​ប្រុស​ស្រី​៨​នាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់ និង​៩​នាក់​ទៀត​រងរបួស​ធ្ងន់ ខណៈដែល​ជិះ​រថយន្ត​ត្រឡប់​ពី​ចូលរួម​ពិធី​ឆ្លង​ឆ្នាំ ដោយសារ​រថយន្តបុក​គ្នា​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​២៧-២៨​។​ ​ហេតុការណ៍​គ្រោះថ្នាក​ចរាចរ​ណ៍នេះ កើតឡើង​ត្រង់ចំណុច ភូមិ​អណ្តូងច្រុះ​ ឃុំ​ស្នំ​ក្រពើ​ ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី​៣១ ​ខែធ្នូ​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​គងពិសី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ​គេ​រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង​ពណ៌​ខៀវ ពាក់​ផ្លាកលេខ ភ្នំពេញ 2AF 2506 បើកបរ​ដោយ​ឈ្មោះ ហួន វ​ណ្ណី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ត្នោត ​ឃុំ​ទួ​លសាលា ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ (​ស្លាប់​)​។ បើកបរ​ពី​ជើង​ទៅ​ត្បូង​ដល់​ចំណុច​ខាងលើ បាន​ជែង​រថយន្ត​មួយ​គឿង​មិន​ស្គាល់​ម៉ាក ហើយ​រថយន្ត​ជែង​មិនទាន់​ផុត​ផង​បាន​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ី​ណូ​ ពណ៌​ស​ពាក់​ផ្លាកលេខ ភ្នំពេញ 3A 5849 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បើ​កបរ​ពី​ត្បូង​ទៅ​ជើង​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យអ្នក​រួម​ដំណើរ​នៅក្នុង​រថយន្ត​សាំ​យ៉ុង​១៧​នាក់ ស្លាប់​៨ និង​របួសធ្ងន់​៩​នាក់​។​

​ប្រភព​បាន​បន្តថា​ ១.​ឈ្មោះ​ហួន វ​ណ្ណី​ អ្នកបើកបរ​រថយន្ត​ស្លាប់​២.​ឈ្មោះ​កែម ហៀ​ង​​ ភេទ​ស្រី​ អាយុ​៦៤​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​ផ្លុ​ង​​ ឃុំ​ភា​រី​មានជ័យ​ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​(​ស្លាប់​) ៣.​ឈ្មោះ​សៀង អឿន​ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​នៅ​ភូមិ ឃុំ​ស្វាយ​ច​ច្រឹប ​ស្រុក​បរសេដ្ឋ​ ខេត្តកំពង់ស្ពឺ​(​ស្លាប់ ​ពោះធំ​) ៤.​ឈ្មោះ​ស្រី​និច្ច​ ភេទ​ស្រី​អាយុ​៤​ឆ្នាំ​(​ស្លាប់​)​ត្រូវជា​កូន​សៀង​អឿន ៥.​ឈ្មោះ​ស៊ឹម សុ​ភ័​ណ្ឌ​ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​តា​ប្រឹម​ឃុំ​សំបួ​ស្រុក​ទ្រាំង​ខេត្តតាកែវ​(​ស្លាប់​) ៦.​ឈ្មោះ​គឹម ហុង​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ​នៅ​ភូមិ​តា​ប្រឹម ​ឃុំ​សំបួ​ ស្រុក​ទ្រាំង​ខេត្តតាកែវ​(​ស្លាប់​) ៧.​ឈ្មោះ​ប្រាក់ សុ​មន ​ភេទ​ស្រី​អាយុ​២៦​ឆ្នាំ​ នៅ​ភូមិ​គោក​ឈើទាល​ឃុំ​ទួលសាលា​ស្រុក​បរសេដ្ឋ​ខេត្តកំពង់ស្ពឺ​(​ស្លាប់​) ៨.​ឈ្មោះ​ផាន រត្ន​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​នៅ​ភូមិ​គោក​ឈើទាល ​ឃុំ​ទួលសាលា ​ស្រុក​បរសេដ្ឋ​ ខេត្តកំពង់ស្ពឺ​(​ស្លាប់​)
​សរុប​៩​នាក់​ទាំង​កូន​នៅក្នុង​ពោះ​។​

​ចំណែក​របួសធ្ងន់ ៩​នាក់​ក្នុងនោះ​ស្រី​១​នាក់​ ១.​ឈ្មោះ​សៅ គឿន​ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​ឃ្លោក ​ឃុំ​ព្រះ​ខែ​ ស្រុក​បរសេដ្ឋ​ខេត្តកំពង់ស្ពឺ ២.​ឈ្មោះ​ជឹ​ន សុខ​រ៉ា​ន់​ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ ​នៅ​ភូមិ​ឃ្លោក​ ឃុំ​ព្រះ​ខែ​ ស្រុក​បរសេដ្ឋ​ខេត្តកំពង់ស្ពឺ ៣.​ឈ្មោះ​លៀង សុខ​ដែន ​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ នៅ​ភូមិ​ឃ្លោក ​ឃុំ​ព្រះ​ខែ ​ស្រុក​បរសេដ្ឋ​​ ខេត្តកំពង់ស្ពឺ​ ៤.​ឈ្មោះ​សយ សុភា​ន់​ ភេទ​អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​ឃ្លោក​ឃុំ​ព្រះ​ខែ​ស្រុក​បរសេដ្ឋ ​ខេត្តកំពង់ស្ពឺ​ ៥.​ឈ្មោះ​សាន់ ប៊ុនលី​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង​ស្រុក​បរសេដ្ឋ​ខេត្តកំពង់ស្ពឺ ៦.​ឈ្មោះ​ឡេង បូរី​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​នៅ​ភូមិ​ខ្ពប​វែង​ឃុំ​បរសេដ្ឋ​ ស្រុក​បរសេដ្ឋ​ ខេត្តកំពង់ស្ពឺ​ ៧.​ឈ្មោះ​ប៉ោ ដាវី​ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​ នៅ​ភូមិ​ផ្ទះ​ព្រៃ​ឃុំ​ត្នោត​ទ្រេត ​ស្រុក​ពោ​ធិ៍ សាត់​ខេត្ត​ពោ​ធិ៍សាត់
៨.​ឈ្មោះ​ដាវី ​ភេទ​ប្រុស​ អាយុ​៤​ឆ្នាំ​ របួសធ្ងន់​ ជា​កូន​ឈ្មោះ​ប៉ោ​ដាវី ៩.​ឈ្មោះ ឆេន ភេទ​ប្រុស​អាយុ​៣​ឆ្នាំ នៅ​ភូមិ​កោះ​ឈើទាល​ឃុំ​ទួលសាលា​ស្រុក​បរសេដ្ឋ​ខេត្តកំពង់ស្ពឺ ​។​

​ក្រោយកើតហេតុ មន្ត្រី​ជំនាញ​ហៅ​រថយន្ត​ដឹកអ្នករងរបួស​ទៅ​សង្គ្រោះនៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។ សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ វត្ថុតាង​រថយន្ត​ទាំង​២​គ្រឿង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ល​/Ha